ព្រះតេជគុណអស់លោកអ្នកនាង និងមិត្តអ្នកស្តាប់ ជាទីគោរពរាប់អាន។ ក្នុងការប្រកួតក្រុមកីឡាខ្នាត់ អន្តរជាតិ ដែលមានឈ្មោះថា “Asian Community Games ” ដែលប្រព្រឹត្តិទៅ នាទីក្រុងអនធារីយ៉ូ ប្រទេសកាណាដា។ ក្នុងនោះ ប្រទេស ដែលចូលរួម ការប្រកួតកីឡា សម្រាប់ឆ្នាំនេះគឺ ប្រទេសកានិស្ថាន ចិន ឥណ្ឌា ឥណ្ឌូនេស៊ី ជប៉ុន កូរ៉េ លាវ នេប៉ាល ប៉ាសកិស្ថានជាដើម។ បើទោះជាក្រុមកីឡាបាល់ទះ យុវជនខ្មែរក្រោម ដែលមានឈ្មោះថា “ខ្មែរក្រោម រាហុល” មិនទទួលបានជ័យជម្នះ ក្នុងការប្រកួតជាលក្ខណខ្នាត់អន្តរជាតិក៏ដោយ ក៏នេះជាលើកដំបូង ដើម្បី ដកស្រង់នូវបទពិសោធន៍គ្នា ទៅវិញទៅមក ពីបណ្តាក្រុមកីឡា ដែលរចូមរួមនោះផងដែរ។ ព័ត៌មានលម្អិត សូមស្តាប់បទសម្ភាសន៍រវាងភ្នាក់ងារព័ត៌មាននៃវិទ្យុសំឡេងកម្ពុជាក្រោម ជាមួយលោក ថាច់ វាសនា ប្រធានក្រុម កីឡាបាល់ទះ “ខ្មែរក្រោមរាហុល” ដូចតទៅ៖