ក្ដីបារម្ភអំពីការបាត់បង់វប្បធម៌ខ្មែរនៅ កម្ពុជាក្រោម

ក្រុមយុវជនខ្មែរក្រោម នៅកម្ពុជាក្រោម កាន់តែឆ្ងាយពីប្រពៃណីបួសរៀននៅតាមវត្តអារាមបន្តិចម្ដងៗ ដោយងាកទៅរក សម្ភារនិយម និង ដោយបញ្ហាសេដ្ឋកិច្ច ។ ពលរដ្ឋខ្មែរក្រោមជាច្រើនបានឃ្លាត ឆ្ងាយពីប្រពៃណីបុណ្យជាតិរបស់ខ្លួន ដោយនាំគ្នាចាកចេញពីភូមិ ស្រុកទៅ ស៊ីឈ្នួលចិនយួន នៅទីក្រុង ព្រៃនគរ ហើយមិនបានវិញត្រឡប់មកស្រុក កំណើត ពេលរដូវបុណ្យទានម្ដងៗទេ ព្រោះរដ្ឋាភិបាល វៀតណាម មិនបានប្រកាសឲ្យក្រុមហ៊ុន ឬ សាលារៀន និង ស្ថាប័នរដ្ឋ ផ្សេងៗ នៅកម្ពុជាក្រោម បិទ ទ្វារក្នុងឱកាសបុណ្យជាតិរបស់ខ្មែរក្រោម ។ កត្តាទាំង នេះ បានធ្វើឲ្យព្រះសង្ឃខ្មែរ ក្រោម មានក្ដីកង្វល់ថា អក្សរសាស្រ្ត និង វប្បធម៌ខ្មែរ នៅកម្ពុជាក្រោម អាចនឹងសាបសូន្យបន្តិចម្ដងៗទៅតាមពេលវេលា ប្រសិន បើមិនមានការយក ចិត្តទុកដាក់ ។

រូបថតព្រះឧបជ្ឈាយ៍គ្រប់ជំនាន់នៃវត្តពោធិបឹង ឋិតនៅក្នុងស្រុកថ្កូវ ខេត្តព្រះត្រពាំង ថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ ២០១៤ ។
រូបថតព្រះឧបជ្ឈាយ៍គ្រប់ជំនាន់នៃវត្តពោធិបឹង ឋិតនៅក្នុងស្រុកថ្កូវ ខេត្តព្រះត្រពាំង ថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ ២០១៤ ។

លោក ថាច់ រដ្ឋា បានធ្វើកិច្ចសន្ទនាជាមួយព្រះសង្ឃខ្មែរក្រោម នៃវត្តពោធិបឹង ឋិតនៅក្នុងស្រុកថ្កូវ ខេត្តព្រះត្រពាំង ដែល សុំមិនបញ្ចេញព្រះនាម អំពីបញ្ហាទាំងនេះ ដូចតទៅ៖ ចុចស្ដាប់ vatbodhibang