កំណាព្យ អាល័យកម្ពុជាក្រោម ជាស្នាដៃនិពន្ធដោយ លោក ចៅ ស៊ីវុត្ថា

១- កម្ពុជាក្រោមជាដីខ្មែរ មិនគួរយួនកែថាដីវា
ដីខ្មែរយើងតាំងពីដូនតា មានក្រាំងសាវតាជាសាក្សី ។
២- អាល័យស្វាយទងខេត្តមាត់ជ្រូក ធ្លាប់ជាជម្រកសែនរមណីយ
រួមសុខរួមទុក្ខញាតិប្រុសស្រី យួនលុករានដីដែកកម្ពុជា ។
៣- អាល័យភ្នំខ្ទូរជំនោរខ្យល់ ស្រែកថ្ងូរឮដល់មិត្តស្ងួនភ្ងា
ព្រាត់ប្រាសបាត់ឈឹងទៅទីណា បងប្អូនមីងមាធ្លាប់ជួបជុំ ។

Texte alternatif


៤- អាល័យធម្មជាតិធ្លាប់បំពេរ ថ្នមព្រលឹងខ្មែរសែនមនោរម្យ
ឥឡូវដូចសត្វព្រាត់ទ្រនំ បើកភ្នែកទុក្ខធំ ត្បិតខ្លាចយួន ។
៥- អាល័យកាលពេលនៅពីក្មេង រត់ប្រលែងលេងជ្រកបិទពួន
ល្បែងប្រជាប្រិយតាមបែបក្បួន ខ្មែរសុទ្ធមិនយួនតាមវាប្តូរ ។
៦- អាល័យភ្នំពាលឆ្ងាយអន្លាយ នៅជាប់រៀងអាយនឹងភ្នំខ្ទូរ
កំណើតដូនតាខ្ញុំឥតដូរ ចន្លោះភ្នំខ្ទូរនិងពពាល ។
៧- ជំនោរភ្នំពីរបក់ទៅមក ឃុំគ្រងជំរកតាមទីវាល
ជីវិតអ្នកស្រុករីកដុះដាល រស់យ៉ាងត្រកាលរាប់តំណ ។
៨- ស្តាយអើយសែនស្តាយមិនគួរឃ្លាត ចាកចោលសាច់ញាតិសន្តានល្អ
ពពកខ្មៅបាំងមេឃអ័ព្ទអួរ‌‌‌ ទ្រូងរន្ធត់ញ័រអង្គអាត្មា ។
៩- គ្រាំគ្រាហប្ញទ័យអាល័យស្រុក កំណើតកេរពុកម៉ែដូនតា
ផ្តល់សុខសេរីខ្មែរគ្រប់គ្នា រស់ជាអ្នកជាម្ចាស់ភូមិដ្ឋាន ។
១០- ខ្ញុំនឹកអ្នកទ្វេមួយជាពីរ នឹកមិនភ្លេចទេមិនអាចស្មាន
ប្រពៃណីខ្មែរពីបូរាណ រុងរឿងសុខសាន្តល្អប្រណិត ។
១១- មាតាបិតាថ្នមស្រឡាញ់ គ្មានក្តីទោម្នេញព្រលឹងចិត្ត
កម្មកាចអាស្រូវគ្មានអាណិត លែងបានជួបជិតឆ្ងាយកន្លង ។
១២- អាល័យព្រះសង្ឃវត្តអារាម យួនឃាត់យួនហាមតាមចាប់ចង
យកទៅសម្លាប់បកស្បង់គ្រង លប់ចោលគន្លងពុទ្ធសាសនា ។
១៣- អាល័យទឹកដីដែនកម្ពុជា យួនមារសត្រូវជាតិខេមរា
សម្លាប់ខ្មែរក្រោមឥតពិចារ ជីវិតសង្ខារត្រូវដុតរោល ។
១៤- អាល័យចៅណែតនិងមិត្តភក្តិ ចោរយួនពួនស្ទាក់សម្លាប់ចោល
ប្រល័យពូជខ្មែរបាត់ស្រមោល កម្មុយនីស្តកម្រោលយួនប្លន់ដី ។
១៥- អាល័យខ្មែរក្រោមប្រឹងប្រែងក្រោក ទប់ទល់ទុក្ខសោកជន្មជីវី
យួនកាប់ឈាមដាបព្រះធរណី គ្រហស្ថសង្ឃក្តីយួនប្រហារ ។
១៦- អាល័យព្រលឹងខ្មែរស្នេហ៍ជាតិ មិនដែលរវាទពុទ្ធសាសនា
ព្រះពុទ្ធព្រះធម៌ព្រះសង្ឃជា ត្រៃរតន៍ថ្លៃថ្លាយួនបំភ្លៃ ។
១៧- អាល័យទឹកដីព្រៃព្រឹក្សា ខ្មែរក្រោមស្នេហាអ្នកក្រាស់ក្រៃ
ស្រណោះស្រណោកសោកអាល័យ ស្រមៃឃើញថ្លៃវិលវិញថ្កាន ។
១៨- អាល័យបងប្អូនក្រុមគ្រួសារ រួមសុខជុំគ្នាគ្មានរំខាន
គ្រប់ទិនទិវាសែនសុខសាន្ត ត្រូវយួនតិរិច្ឆានបានផ្តន្ទា ។
១៩- អាល័យបងប្អូនដូនជីតា នឹកឃើញភក្ត្រាមិត្តគ្រប់គ្នា
មិត្តរួមថ្នាក់រៀនគ្រប់អង្គា យួនចងកម្មពៀរឱ្យព្រាត់ប្រាស ។
២០- អាល័យទំនៀមទម្លាប់ខ្មែរ ធ្លាប់រស់ចងស្នេហ៍ឥតកែផ្លាស់
រាបសារសន្តិភាពទាំងក្មេងចាស់ យួនលប់គ្មានខ្មាសកប់វាលកាល។
២១- អាល័យសាសន៍ខ្មែរឈាមដូចគ្នា កម្ពុជាក្រោម លើ និងកណ្តាល
រក្សាព្រលឹងខ្មែរក្នុងថ្នាល ពូជពង្សត្រកាលមូលកម្លាំង ។
២២- អាល័យពូជសាសន៍ធ្លាប់ពូកែ អំបូរវង្សខ្មែរធ្លាប់តតាំង
ការពារមាតុភូមិមិនឱ្យខ្មាំង រុករានទីតាំងធ្វើស្រុកយួន ។
២៣- អាល័យកូនខ្មែរខ្សែទៅមុខ បើកភ្នែករកសុខតែឥតស្ងួន
សុខលើផ្នូរទុក្ខ ទុក្ខផ្ទួនៗ សូមអ្នកភ្ញាក់ខ្លួនក្រោកសាមគ្គី ។
២៤- កូនខ្មែរបន់ស្រន់រុក្ខទេវតា បារមីជេស្តាគ្រប់ទិសទី
ដែលមានអនុភាពនិងឬទ្ធី រំដោះដីពីគំនៀបខ្មាំង ។៚
និពន្ធដោយលោក ចៅ ស៊ីវត្ថា
សមាជិកសកម្មរបស់សហព័ន្ធខ្មែរកម្ពូជាក្រោម រដ្ឋអូរីហ្គ័ន សហរដ្ឋអាមេរិក។.