កំណាព្យ៖ សម្រែកកូនខ្មែរដង្ហោយហៅ និពន្ធដោយ អ្នកស្រី ថាច់ សុភាព

១-      ខ្មែរអឺយចូរចាំ            នេះជាបណ្តំា             ថ្ងៃប្រវត្តិសាស្រ្ត

ខ្មែរក្រោមយួនកាប់      គ្មានគិតស្រណោះ       កូនខ្មែរទាំងអស់

ចាំគ្រប់អាត្មា    ។

២-      ខ្ញុំកើតមិនទាន់           ខ្មែរគ្រប់ជំនាន់           និយាយតគ្នា

សតវត្ស២១              មិនស្រាកឃ្លាតឃ្លា      ខ្មែរតវេទនា

ដោយយួនធ្វើបាប។

៣-      នៅរោងដំរី               ខ្មែរគ្មានខុសអ្វី          ត្រូវយួនសម្លាប់

ហ៊ានឆ្លើយថាខ្មែរ         បែរត្រូវយួនកាប់        ខ្លួនជាតិខ្មែរស្រាប់

ត្រូវឆ្លើយយ៉ាងណា?

៤-      ឱ្យឆ្លើយថាយួន          ទោះដឹងស្លាប់ខ្លួន        ពិបាកនឹងហា

ចៅណែតពូជពង្ស       អំបូរខេមរា               ត្រូវក្ស័យសង្ខា

ស្នាដៃចោរយួន។

៥-      យួនសម្លាប់ខ្មែរ          ព្រោះស្អប់ពូជខ្សែ       គំនិតគុំគួន

ជម្រះម្ចាស់ដី             មនុស្សថ្មីពាក់ដួន        ខ្មែរក្រោមទុក្ខផ្ទួន

ពឹងពាក់លើអ្វី ?

៦-      ក្នុងនាមស្រីខ្មែរ          ឈប់ខ្លាចអង់អែ         ពួកយួនអប្រីយ៍

ខ្ញុំសូមប្តេជ្ញា               ចូលរួមសាមគ្គី           ស្រោចស្រង់ទឹកដី

ឃ្មាតខ្មីរួសរាន់។

៧-      រឿងយើងទាំងអស់      មិនចាំគេឆ្កើស           គឺភ្ញាក់ខ្លួនទាន់

វេលាដល់ហើយ         យើងដេកគេជាន់        ខ្មែរគ្រប់ដំបន់

នៅចាំដល់ណា?

៨-      សហព័ន្ធនាំមុខ          តវ៉ាស្វែងសុខ            ជូនជាតិខេមរា

សេរីភាពខ្មែរ             ខ្មែរត្រូវទាមទារ                   រឿងយួនចិត្តជា

គ្មានទេក្នុងលោក        ។

៩-      ពេលមួយនាទី           ថ្លៃស្មើជីវី                  កុំឱយួនបោក

ខ្មែរអឺយកុំស្ងៀម         ដាស់គ្នាឱ្យក្រោក        រួមដោះទុក្ខសោក

ខ្មែរកម្ពុជាក្រោម។

និពន្ធដោយ៖ អ្នកស្រី ថាច់ សុភាព ពីប្រទេសស្វីស.