៙ថ្ងៃលិចបាំងភ្នំខ្ញុំយំសោកា យំប្រាប់លោកថា‹អាណិតខ្មែរផង›
ច្រើនថ្ងៃច្រើនខែច្រើនឆ្នាំកន្លង ‹អាណិតខ្មែរផងជួបតែទុក្ខា។
សម្រែកតាសេកជ្រែកអាកាសា ស្រែកហៅខេមរាគ្រប់ទិសទាំងបួន
ឱ្យនាំគ្នាក្រោកកុំនៅស្ងៀមពួន ឥឡូវពួកយួនផ្សឹកសង្ឃទៀតហើយ។
អាសូរខ្មែរអើយអភ័ព្វពន់ពេក ទុក្ខច្រើនអណេកទុក្ខមិនចេះល្ហើយ
តើពេលណាទៅទើបខ្មែរបានស្បើយ ទុក្ខមួយទៀតហើយទុក្ខព្រោះសាសនា។
ព្រះសង្ឃថាច់ធឿនព្រះអង្គខុសអ្វី បានជាពិន័យឱ្យចាកសិក្ខា
បើតាមសហព័ន្ធមិនខុសឡើយណា មើលចុះលោកាគេស្វាគមន៍យើង៕៚
ថ្ងៃទី ៥ មិនា ២០១២
ដោយ សាវ៉ាន់