១- ហុកសិបពីរឆ្នាំ ខ្មែរក្រោមចាំច្បាស់ ទិវាប្រកាស បាត់បង់ទឹកដី
គ្រប់ក្រុងប្រទេស មិនធ្វេសឃ្មាតខ្មី ទាមទារសេរី តាមក្តីប្រកាស។
២- សែប្រាំមួយមាត្រា ចារចេញជាក្បួន រដ្ឋយួនទទួល ហើយជាន់គ្មានខ្មាស
រំលោភសទ្ធិ ខ្មែរក្រោមជាក់ច្បាស់ UN ខ្នែងខ្នះ ជួយម្ចាស់ជាតិដើម។
៣- យួនធ្វើមិនបែក ហែកក៏មិនដាច់ ព្រោះខ្មែរលែងខ្លាច ប្តូរផ្តាច់ចិត្តថ្លើម
ច្បាប់អន្តរជាតិ ផ្តល់ជាដង្ហើម ជាទឹកសន្សើម ផ្តើមជួយរដ្ឋា។
៤- ប្រវត្តិជាតិខ្មែរ ពូកែថ្កើងថ្កាន មិនអាចរស់បាន ក្នុងភពអន្ថការ
យួនកៀបចងចាប់ សម្លាប់ប្រហារ វប្បធម៌សាសនា ខ្មែរត្រូវតែគង់ ។
៥- ព្រះសង្ឃ ប្រជា យុវជន នារី រួមគ្នាមូលមីរ ចិន្តាស្មោះត្រង់
U N P O គាំទ្រតម្រង់ ទោះយួនមិនចង់ ត្រូវផ្ចង់គោរព។
ដោយ សឺង សម្រេច
ថ្ងៃទី២៩ មិថុនា ឆ្នាំ២០១១.