៣- ទាំងជនជាតិលាវ ទាំងជនជាតិថៃ ជនជាតិទាំងពីរនេះស្ថិតក្នុងអំបូរតែមួយ ដែលគេឲ្យ ឈ្មោះថា អំបូរថៃ-វៀត។ វត្តមានរបស់ជនជាតិថៃឬសៀមនៅលើទឹកដីថៃសព្វថ្ងៃនេះ(ព្រះរាជាណាចក្រ ថៃឡង់) គឺជាព្រឹត្តិការណ៍មួយថ្មីថ្មោងក្នុងទំព័រប្រវត្តិសាស្ត្រឥណ្ឌូចិន ពីព្រោះមុនសតវត្សរ៍ទី១៣នៃគ្រិស្ត សករាជ ជនជាតថែនិងលាវពុំទាន់បានធ្វើដំណើរពីយូណាន់ ចុះមកកាន់ភូមិភាគឥណ្ឌូចិននេះនៅឡើយ ទេ។ ដូចនេះហើយ បានជាគេជួបប្រទះនៅលើទឹកដីនៃប្រទេសថៃនិងលាវសព្វថ្ងៃនេះ នូវបុរាណស្ថាន ខ្មែរ នាសម័យមុនអង្គរ សម័យអង្គរ និងសម័យក្រោយអង្គរជាច្រើន ដែលពុំអាចបញ្ចូលក្នុងខឿនវប្បធម៌ ថៃ-លាវបានឡើយ ដោយហេតុថា ភូមិភាគដែលកាន់កាប់និងគ្រប់គ្រងសព្វថ្ងៃដោយប្រទេសទាំងពីរនេះ ជាអតីតកម្មសិទ្ធរបស់ជនជាតិខ្មែរយើងនាសម័យបុរាណ។ ម៉្យាងទៀត គប្បីរំលឹកឡើងដែរថា ការកាន់ កាប់ទឹកដីកម្ពុជាក្រោម ឬវៀតណាមខាងត្បូង ក៏ជាបញ្ហាថ្មីថ្មោងមួយទៀតដែរ ដែលបានប្រព្រឹត្តិឡើង ជាបន្តបន្ទាប់គ្នា នៅដើមសតវត្សរ៍ទី១៧នៃគ្រិស្តសករាជ។ ដូច្នេះហើយ បានជាគេឃើញនៅក្នុងភូមិភាគ នេះ នូវវត្តមានរបស់ជនជាតិខ្មែរជាច្រើនលាននាក់ ដែលជាម្ចាស់ទឹកម្ចាស់ដីកំពុងរស់នៅ ព្រមទាំង វត្ថុបុរាណជាច្រើនដែលបានស្ថាបនាឡើង ដោយដូនតារបស់ខ្លួន តាំងពីបុរាណកាលមកម៉្លេះ។(១)
រួមសេចក្តីមក គ្រប់ការស្រាវជ្រាវអំពីប្រវត្តិសាស្ត្រខ្មែរយើង ត្រូវតែយកចំណុចប្រវត្តិសាស្ត្រ ទាំងប៉ុន្មានខាងលើនេះជាមូលដ្ឋាន បើពុំដូច្នោះទេ គេពុំអាចស្គាល់ប្រភពនៃវប្បធម៌ និងអារ្យធម៌ខ្មែរ ដល់ជម្រៅបានឡើយ។ អតីតប្រទេសកម្ពុជាពុំមែនជាប្រទេសសព្វថ្ងៃនេះទេ ហើយផ្ទុយទៅវិញ។ ក្នុងសម័យអតីតកាល ប្រទេសខ្មែរយើងជាមហាប្រទេសដែលមានទឹកដីយ៉ាងធំធេងអស្ចារ្យ ហើយទឹក ដីនៃចក្រភពខ្មែរនេះ បន្តិចម្តងៗ ត្រូវបំព្រួញដោយការវាតទីនៃជនជាតិយួន លាវ និងសៀម ដែលជា អ្នកលេបទឹកដីខ្មែរ ” avaleur des terres Khmere ” បើតាមព្រះរាជឳង្ការរបស់ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ វរ្ម័ន ព្រះមហាក្សត្រខ្មែរ នៃព្រះរាជាណាចក្រកម្ពុជា។
៤- វត្តមាននៃសិល្ប:ខ្មែរនាសម័យនគរភ្នំនិងចេនឡា នៅម្តុំវត្តភូ ដែលជាអតីតរាជធានីខ្មែរមួយ ដ៏ធំសម្បើម និងមានចំនួនយ៉ាងច្រើនឥតគណនា ចាប់តាំងពីសតវត្សរ៍ទី៥ រហូតដល់សតវត្សរ៍ទី១៣ នៃគ្រិស្តសករាជ ពោលគឺមុនការវាយលុកដណ្តើមយកទឹកដីនេះ ដោយព្រះបាទ ហ្វា ង៉ុំ ដែលជាស្តេច លាវមុនគេបង្អស់ ដែលស្តេចបានយាងមកពីយូណាន់។ គេឃើញមានជាអាថ៌ នូវវត្ថុបុរាណជាច្រើន ដូចជាប្រាង្គប្រាសាទឥដ្ឋជាច្រើនដែលបានរលំ ផ្តែរចំនួនពីរ ដែលជារចនាបថសម្បូរព្រគុហ៍ ព្រះកេស នៃព្រះវិស្នុ ប្រាក់ ស្រះ(កុរុក្សេត្រ ដោយព្រះបាទទេវានិកា នាសតវត្សរ៍ទី៥នៃគ្រិស្តសករាជ) ត្រពាំង អណ្តូង ប័ល្លង្កតំកល់ព្រះគោនន្និន្ទ ដែលមានចារសិលាចារឹកពីរផ្ទាំង(ចុងសតវត្សរ៍ទី៦នៃគ្រិស្សករាជ) របស់ព្រះបាទចិត្រសេនមហេន្ទ្រវម៌្ម(នៅឆ្នាំ១៩៩០-១៩៩១) ត្បាល់និងអង្រែកិនថ្នាំបុរាណ បំណែកទេវរូប។ល។ (សូមមើម sentoni,M1993, approche archeologique…Ibid.)
៥- ចំពោះសិលាចារឹកខ្មែរនាសម័យនគរភ្នំ នៅកម្ពុជាក្រោម គេឃើញមានដូចតទៅ : k៥ សរសេរជាភាសាសំស្ក្រឹត២២បន្ទាត់(សរសេរលើទ្វារស្តាំប្រាសាទ សតវត្សរ៍ទី៥នៃគ្រិស្តសករាជ ថែរក្សា នៅសារមន្ទីរព្រៃនគរ) K៦ (សតវត្សរ៍ទី៦នៃគ្រិស្តសករាជ,១០បន្ទាត់ គ្មានកាលបរិច្ឆេទ) K៧ ភាសាខ្មែរ សតវត្សរ៍ទី៨នៃគ្រិស្តសករាជ,ត្រូវបាត់បង់ហើយ,ហ្សក សឺដែស, BEFEO XXXVI, ទំព័រ៣-៥, បន្ទះរូប លេខ១-២) K៨ (ខ្មែរសតវត្សរ៍ទី៦ នៃគ្រិស្តសករាជ,១០បន្ទាត់,សារមន្ទីរភ្នំពេញ K៤២១(សតវត្សទី៨ នៃគ្រិស្តសករាជ,១៨បន្ទាត់ BEFEO,XIII, បន្ទាសរូបលេខXXXI), K៥១៧ (ភាសាខ្មែរ សតវត្សរ៍ទី៦-៧ បាត់បង់ហើយ) និងK៧៩៨ មកពីផ្សារដែក ប្រាសាទដុងថាបមឿយ) ។ ក្រៅរាប់បព្ជីាឯកសារខាង លើនេះ នូវសិលាចារឹកអំពីថ្មទៀត គឺសិលាចារឹកខេត្តឡុងសៀង ដែលរូបភាពបោះពុម្ពក្នុងសៀវភៅ នេះ និងចារឹកចារលើសន្លឹកមាសដែលហ្សីរ៉ា ហេ្សហ្លង់ បានពណ៍នាខាងលើ។
៦- សិលាចារឹកចាស់ជាងគេបំផុតនៅប្រទេសថៃបច្ចុប្បន្ន ហើយមានកាលបរិចេ្ឆទ គឺសិលាចារឹក នៃបា្រសាទភូមិពោល ស្រុកសង្គ: ខេត្តសុរិន្រ្ទ ដែលត្រូវចារឡើងនៅឆ្នាំ ៤៣៤ សក ត្រូវនឹងឆ្នាំ៥១៣នៃ គ្រិស្តសករាជ ។ នេះសឲ្យឃើញថា ភូមិភាគ-ឥសាននៃប្រទេសថៃបច្ចុប្បន្ន បាទទទួលឥទ្ធិពលវប្បធម៍ ឥណ្ឌានាសម័យនគរភ្នំម្ល៉េះ ថ្វីត្បិតតែសម័យនោះព្រះរាជាណាចក្រកម្ពុជា ពុំទាន់មានឈ្មោះចេនឡានៅ ឡើយ ។ មួយវិញទៀត ស្ថានីយ៏បុរេប្រវត្តិសាស្រ្តដែលមានចំនួនរាប់មិនអស់ បានត្រូវគេរកឃើញក្នុង ភូមិភាគនេះ ។ ក្នុងករណីនេះ វត្តមានវប្បធម៍សៀមក្នុងតំបន់នេះ ទើបតែផ្តើមឡើងក្នុងសម័យក្រោយ អយុធ្យាតែប៉ុណ្ណោះ ។
៧- តាមទស្សនះលោកសាស្រ្តាចារ្យ ហ្សង់ ភីលីយោហ្សា ព្រះបាទមារញដែលដើមឡើយគេ សរសេរថា មារះ ដោយអានខុស ស្ថិតក្នុងត្រកូលកៅណ្ឌិន្យដែលបានយាងចេញមកពីប្រទេសឥណ្ឌា ខាងត្បូង ដើម្បីមកកាន់នគរភ្នំ ។ វង្សត្រកូលកៅណ្ឌិន្យនេះវាពាក់ព័ន្ធទៅនឹងស្តេច តមិល ដែលបាន បន្សល់សិល្បះដែលមានលក្ខណះចាស់ជាងគេបំផុតក្នុងចក្រភពភ្នំ ។
៨- ចំពោះរូបចម្លាក់មួយចំនួន ដូចដែលមានលេខរៀងនៅខាងក្រោមនេះ យើងពុំទាន់អាច សន្និដ្ឋានថា ជារបស់បុរាណសុទ្ធសាធបាននៅឡើយ ថ្វីត្បិតតែរូបទាំងនោះបានមកពីស្រុកអង្គរបូរី ក៏ដោយ។ ចំពោះយើងមានមន្ទិលសង្ស័យថា រូបនេះជារូបចម្លងចេញពីចម្លាក់បុរាណពិតៗ ដែលអ្នក ស្រុកបានយកទៅលក់ឲ្យបរទេស។ រូបទាំងអស់ នោះ គឺរូបទី២ នៃផែនរូបទី៣៩, រូបទី៣៤ នៃផែន រូប៤៨, រូប៤១នៃផែនរូប៥០, រូបទី២នៃផែនរូប៥៣, រូបទី៣នៃផែនរូប៥៦, រូបទី២នៃផែនរូប៨០, រូបតិ១និងទី៣នសផេនរូប៨១, រូបទី២នៃផែនរូប៨២, រូប ទី២-៣នៃផែនរូប៨៣, រូបទី២នៃផែនរូប៨៨, រូបទី២ក ខ គ និ៣ក ខ គ នៃផែនរូប៨៩,រូបទី៣-៥ នៃ ផែនរូប៩៨,រូបទី៤ក ខ នៃផែនរូបទី១០០, រូបទី៣នៃផែនរូប១០៤ និងរូបទី៦នៃផែនរូប១០៥។ ក្រៅពីនេះ ចម្លាក់ទាំងថ្ម ទាំងដីដុតឬជាតិដើម ផ្សេងៗ សុទ្ធតែជាវត្ថុបុរាណទាំងអស់ ដែលមួយភាគធំ ស្ថិតក្នុងសារមន្ទីជាច្រើននៅឯបរទេស។
៩- ចំពោះចំណងជើងរូបភាពខ្លះដែលមានសំណួរ(?) យើងពុំដឹងប្រភពឬចំណាស់យ៉ាង ប្រាកដ។ មួយវិញទៀត វាអាចជារូបចម្លងផងដែរ។ យើងភ្ជាប់មកគ្រាន់តែជាព័ត៌មានតែប៉ុណ្ណោះ។
១០- ចំពោះពាក្យ “លុយ “ យើងជឿថា ពាក្យនេះកើតចេញពីពាក្យLouis ដែលមានន័យដូច ពាក្យខ្មែរគឺកាក់។ សូមរំលឹកផងដែរថា ដោយសារមិនបានទទួលឥទ្ធិពលពីបារាំង ខ្មែរសុរិន្ទ្រពុំស្គាល់ ពាក្យ “លុយ” ទេ។(២) គេនិយមពាក្យកាក់ឬប្រាក់ទៅវិញ តាមបែបខ្មែរបុរាណ។
(២) ខ្មែរនៅកម្ពុជាក្រោម ក៏មិននិយមហៅលុយដែរ គេនិយមពាក្យ “កាស់”។
កំណត់ដើមនៃប្រវត្តិសាស្ត្រកម្ពុជា អាណាចក្រភ្នំ(សវទី១ដល់ទី៦)ទំព័រដើម និយាយអំពី៖
ការបោះពុម្ពសៀវភៅនេះ ជាព្រះរាជឧបត្ថម្ភដ៏ខ្ពង់ខ្ពស់បំផុត នៃព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះនរោត្តម សីហនុ(ព្រះបរមរតនកោដិ) និងព្រះរាជអគ្គមហេសី មុនីនាឋ សីហនុ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។
“នៅចំកណ្តាលតំបន់ដែលមានវុត្ថារកម្មឥណ្ឌា ឥណ្ឌូចិនខាងត្បូងបានក្លាយបន្តិចម្តងៗជារដ្ឋ មួយដ៏មានឥទ្ធិពលយ៉ាងក្លាំងក្លាជាងគេ គឺរដ្ឋភ្នំ។ ពីសតវត្សរ៍ទី២ ដល់សតវត្សរ៍ទី៦នៃគ.ស. ព្រះរាជា ណាចក្រនេះមានទីតាំងជាគោលៗ នៅកម្ពុជាភាគខាងត្បូង និងនៅកូសាំងស៊ីន(កម្ពុជាក្រោម) ឬវៀត- ណាមខាងត្បូងបច្ចុប្បន្ន ហើយបានលាតសន្ធឹងសន្សឹមៗនូវអនុភាពរបស់ខ្លួន ដល់ប្រទេសសៀមនិង ម៉ាឡេស៊ី ព្រមទាំងឆ្នេរសមុទ្រដ៏ឆ្ងាយនៃកោះជ្វា និងភូមា។ ប្រជាពលរដ្ឋមន-ខ្មែរ(របស់នគរភ្នំ)រក្សានូវ ស្នាមផ្តិតនៃវប្បធម៌ឥណ្ឌាយ៉ាងជ្រៅ។ គឺនៅក្នុងពុម្ពនគរភ្នំនេះហើយ ដែលលក្ខណ:អាយនិងទន់ឥណ្ឌៀ បានលាយឡំចូលគ្នា ដើម្បីបង្កើតឡើងនូវអារ្យធម៌ដ៏វិសេសវិសាលមួយ ដែលជនជាតិខ្មែរនាសម័យអង្គរ ជាអ្នកទទួលយកមត៌ក “ដូនតា” បានលើកភាពថ្កុំថ្កើងនេះ ផុតកំពូល “
(ឯកសារអង្គរ មនុស្សនិងថ្ម ទំព័រទី១៧ ដោយ បែរណា ភីលីប ហ្គ្រោលីយេ)