១- តាមការស្រាវជ្រាវរបស់លោកបុរាណវិទូ ពីយ៉ែ ឌុយម៉ុង ជនជាតិមនដែលស្ថិតក្នុងអំបូរមន-ខ្មែរ បានបង្កើតនគរមនមួយ ឈ្មោះថា នគរទ្វារវតី ឬតូឡូប៉ូទី ក្រោយពីការបែកបាក់នៃចក្រភពនគរភ្នំ នៅចុងសតវត្សរ៍ទី៦។ រួមសេចក្តីមក មុនអន្តរកាលនេះ នៅក្នុងចក្រភពនគរភ្នំ គេពុំទាន់ឃើញនូវ វត្តមានរបស់ជនជាតិមន ដែលរួមឈាមជ័រជាមួយខ្មែរនៅឡើយទេ។ យ៉ាងណាមិញ មុនសតវត្សរ៍ទី១ នៃគ្រិស្តសករាជ យើងក៏ពុំទាន់ឃើញមាននូវវត្តមានរបស់នគរខ្មែរ ឬកម្ពុជរដ្ឋដែរ។ ទាំងនេះបង្ហាញឲ្យ យើងឃើញយ៉ាងច្បាស់ថា ការបង្កើតរដ្ឋ ឬការសាបសូន្យនៃរដ្ឋណាមួយដូចជារដ្ឋមននិងរដ្ឋចម្ប៉ា គឺជា បញ្ហាដែលពាក់ព័ន្ធនឹងបញ្ហានយោបាយនិងវប្បធម៌ ហើយត្រូវបានប្រព្រឹត្តឡើងក្នុងអតីតកាលដ៏យូរ លង់។ បើនិយាយម្យ៉ាងទៀត មុនការបែកបាក់រដ្ឋនគរភ្នំនៅចុងសតវត្សរ៍ទី៦ នគរភ្នំគឺជាក្សត្ររដ្ឋដែល ត្រូវបង្កើតឡើងក្រោមឥទ្ធិពលនៃវប្បធម៌ក្លិង្គ ហើយរដ្ឋនេះជាការរួមផ្សំផ្គុំនូវកុលសម្ព័ន្ធតូចធំនានាជា ច្រើន។ គឺក្នុងករណីដ៏ពិសេសនេះហើយ ដែលគេអាចសន្និដ្ឋានថា ក្នុងកុលសម្ព័ន្ធមន-ខ្មែរជាច្រើនៅ ឧបទ្វីបឥណ្ឌូចិននេះ មានតែជនជាតិខ្មែរនិងមនទេ ដែលបានកសាងរដ្ឋរបស់ខ្លួន ខុសពីកុលសម្ព័ន្ធមន-ខ្មែរផ្សេងៗឯទៀត ដែលរស់នៅតាមព្រៃភ្នំរហូតដល់សព្វថ្ងៃ។
ការស្រាវជ្រាវរបស់អ្នកឯកទ្ទេសខាងប្រវត្តិសាស្ត្របុរាណខ្មែរខាងលើនេះ បានឲ្យដឹងថា នគរមនមុនគេនោះ ស្ថិតនៅមិនឆ្ងាយប៉ុន្មានពីទីក្រុងបាងកកសព្វថ្ងៃ ហើយមានឈ្មោះថា នគរបឋម ដែលមានព្រះតេតិយមួយដ៏ធំសម្បើម ស្ថិតនៅក្នុងព្រះរាជធានីនោះ។ ម៉្យាងទៀតគ្មានអ្វីមកសំអាបថា នគរមនបានចាប់បដិសន្ធិឡើង នៅសតវត្សរ៍ទី១ នៃគ្រិស្តសក្រាជឡើយ។
គប្បីកត់សម្គាល់ថា សហគមន៍ដែលមានរាជធានីស្នូលគឺនគរបឋមនោះ បានលាតសន្ធឹង ឥទ្ធិពលរបស់ខ្លួនទៅលើទីតាំងមួយចំនួនទៀត ដូចជានៅខេត្តរាជបូរី អ៊ូថង និងសង្ហបូរីជាដើម ហើយ ម៉្យាងទៀត មានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយខ្មែរ ដែលនៅជាប់របសងខណ្ឌសីមាជាមួយពួកគេ និងត្រូវជាបងប្អូនជាមួយគ្នាផង។
ការស្រាវជ្រាវថ្មីៗរបស់យើងបានបង្ហាញថា នាចុងសតវត្សរ៍ទី៦ ដើមសតវត្សរ៍ទី៧ ជនជាតិខ្មែរ នៅវយ្យាធបុរ: ឬអង្គរបូរី មានទំនាក់ទំនងផ្នែកវប្បធម៌ និងពាណិជ្ជកម្មជាមួយជនជាតិមន ដែលតាំងក្នុង ទឹកដីថៃសព្វថ្ងៃ ដូចជាភាពស្រដៀងគ្នានៃព្រះបដិមាតំណាងព្រះពុទ្ធអង្គ និងកាក់មាសដែលបានចារ តួអក្សរ ដូចជាព្រះបាទ“ស្រីទ្វារវតី”ជាដើម។ ភស្តុតាងមួយទៀត គឺវត្តមានរបស់ព្រះពុទ្ធសាសនាថេរវាទ ដែលកើតចេញមកពីប្រទេសក្លិង្គ(ស្រីលង្កា)ជាដើមតែមួយ ដែលដើមឡើយគេយល់លើថា លិទ្ធិព្រះ ពុទ្ធសាសនានេះ ខ្មែរនាសម័យបុរាណបានចម្លងពីពីបងប្អូនមន។ នៅត្រង់នេះ យើងចង់និយាយថា ទាំងខ្មែរទាំងមន បានប្រើប្រាសនូវភាសាបាល៉ជាយានទាំងអស់គ្នា ថ្វីត្បិតតែខ្មែរចូលចិត្តនិយមភា សាសំស្ក្រឹតជាភាសាបាលីក៏ដោយ។
ប្រភពឯកសារចាស់បានឲ្យដឹងថា ជនជាតមនដែលកាន់ព្រះពុទ្ធសាសនាបានប្រើភាសាបាលី នៅចុងសតវត្សរ៍ទី៦ ដើមសតវត្សរ៍ទី៧នៃគ្រិស្តសករាជ រីឯជនជាតិខ្មែរវិញ និយមប្រើតែភាសាសំស្ក្រឹត តែប៉ុណ្ណោះ។ ថ្មីៗនេះ ការរកឃើញនូវបូជនីយដ្ឋានព្រះពុទ្ធសាសនា ព្រមទាំងចម្លាក់រូបកងចក្រ និង សិលាចារិកជាភាសាបាលី នៅខេត្តបច្ចិមបូរី(ប្រជិនប៊ូរី) ដែលជាខេត្តមួយមានជនជាតិខ្មែររស់នៅយ៉ាង កុះករនៅឡើយ បានបង្ហាញថា ពុទ្ធសាសនិកខ្មែរយើងនាសម័យបុរាណ ក៏បាននិយមភាសាបាលី ដែល មានកំណើតចេញពីលង្កាទ្វីបទៅហើយ ដូចជាបងប្អូនមនអញ្ចឹងដែរ។ តាមពិតការកឃើញថ្មីខាងលើ នេះ គ្រាន់តែផ្តល់នូវព័ត៌មានបន្ថែមលើប្រភពឯកសារមួយទៀត ស្តីពីវត្តមានរបស់ភាសាបាលី នៅក្នុង អម្លុងចុងសតវត្សរ៍ទី៦ ដើមសតវត្សរ៍ទី៧ នៃគ្រិស្តសករាជ គឺសិលាចារិកភាសាបាលី ដែលគេបានចារ ឡើងនៅក្រោយខ្នងរូបព្រះពុទ្ធអង្គទ្រង់ឈរនៅទួលព្រះធាតុនៃខេត្តកំពង់ស្ពឺតែប៉ុណ្ណោះ។ ការដែលអ្នក ស្រាវជ្រាវថៃបានសន្និដ្ឋានថា សមិទ្ធិផលជាវត្ថុវប្បធម៌បុរាណ ដូចជាប្រាង្គប្រាសាទ ព្រះរាជធានីចាស់ៗ ជាច្រើន ឬទីប្រជុំជនសំខាន់ៗ ដែលគេជួបប្រទះក្នុងទឹកដីថៃនាសម័យបច្ចុប្បន្ននេះ ជាសមិទ្ធិរបស់ជន ជាតិមនទាំងអស់នោះ គឺជាការបំភាន់ការពិត។ សូមជម្រាបថា ការយល់ឃើញយ៉ាងដូច្នេះ ពុំមាន លក្ខណ:ត្រឹមត្រូវទេ ពីព្រោះមួយភាគធំនៃវត្ថុបុរាណ ត្រូវបានស្ថាបនាឡើងរវាងសតវត្សរ៍ទី១ដល់ សតវត្សរ៍ទី៦នៃគ្រិស្តសករាជ ពោលគឺមុនការបង្កើតរដ្ឋទ្វារវតី។ ម៉្យាងទៀត ជនជាតិមនពុំបានប្រារព្ធជឿ ទៅលើលិទ្ធិព្រហ្មញសាសនាទេ។
ទន្ទឹមនឹងនេះ សូមកត់សម្គាល់ថា មានអ្នកប្រាជ្ញថៃនិងអឺរ៉ូបមួយចំនួន នៅតែចាត់ទុកថា សិល្ប: នាគ្រាបថមនៅប្រទេសថៃ គឺជាសិល្ប:ខ្មែរនាសម័យនគរភ្នំសុទ្ធសាធ។
គ្មានអ្វីជាអាថ៌កំបាំងទេ ពីព្រោះសំណង់វប្បធម៌ចាស់ដែលមានវត្ថុបុរាណទាំងអស់នោះ ដែលគេ បានរកឃើញក្នុងទឹកដីថៃ លាវ និយួនសព្វថ្ងៃ មានដើមកំណើតជាខ្មែរ។ ទាំងខឿនវប្បធម៌មន ទាំង ខឿនវប្បធម៌ខ្មែរ ខឿនវប្បធម៌ទាំងពីរនេះ បានកើតចេញពីខឿនវប្បធម៌តែមួយ តាំងតែពីសម័យបុរេ ប្រវត្តិសាស្ត្រម្លេះ។ ដូចនេះ ការពោលរបស់អ្នកស្រាវជ្រាវថៃនិងយួន បានធ្វើឡើងគ្រាន់តែមានវត្ថុ បំណងតែមួយគត់ គឺការបំបាត់នូវប្រវត្តិសាស្ត្រនេះ។ បានសេចក្តីថា ទាំងវត្ថុបុរាណនាសម័យនគរភ្នំ នៅស្រុកថៃ ទាំងវត្ថុបុរាណនាសម័យនគរភ្នំនៅស្រុកយួន ឬលាវ សុទ្ធសឹងតែជាវត្ថុបុរាណរបស់ខ្មែរ ទាំងអស់ ហើយការដែលគេចាត់ទុកថាជារបស់មន ដែលបានរលត់បាត់នគរទៅហើយនោះ ជាការ ខុសឆ្គងមួយ ដែលយើងពុំអាចទទួលស្គាល់ជាដាច់ខាត។
សូមជម្រាបថា វត្ថុបុរាណទាំងនេះមានលក្ខណ:ដូចគ្នា ក៏ប៉ុន្តែនៅស្រុកសៀម គេចាត់ទុកថា ជារបស់មន។ រីឯនៅស្រុកលាវវិញ គេចាត់ទុកថាជារបស់ហ្វ៊ូណនទៅវិញ។
មែនទេនទៅ វត្ថុបុរាណទាំងពីរប្រភេទនេះ ថ្វីត្បិតតែសព្វថ្ងៃស្ថិតនៅក្នុងតំបន់ពីរខុសប្លែកពីគ្នា ក៏ប៉ុន្តែមានប្រភពនិងដើមកំណើតតែមួយ ពីព្រោះស្ថិតនៅលើអតីតអាណាចក្រខ្មែរតែមួយ ដោយគ្រាន់ តែក្រោយមក មួយភាគធំនៃចក្រភពភ្នំ បានក្លាយទៅជាទឹកដីថៃតែប៉ុណ្ណោះ មួយភាគទៀត ក៏ក្លាយទៅ ជាទឹកដីលាវ ឬយួនតែប៉ុណ្ណោះ។ ចំពោះយើងជាខ្មែរ យើងនៅតែបន្តចាត់ទុកថា របស់បុរាណទាំងអស់ នោះ ជារបស់ដូនតារបស់ខ្លួន ទោះបីទីតាំងអស់នោះបានឈប់ក្លាយជាកម្មសិទ្ធរបស់ខ្លួនក៏ដោយ។ ដូច នេះ ជាសច្ចភាពផ្នែកប្រវត្តិសាស្ត្រ។
ដូច្នេះ គ្រប់ការស្រាវជ្រាវផ្នែកប្រវត្តិសាស្ត្រខ្មែរបុរាណ បើមិនបានយកការវិភាគខាងលើនេះ ធ្វើជាមូលដ្ឋានទេ មានន័យថាការស្រាវជ្រាវទាំងនោះ ក៏គ្មានយុត្តិធម៌ និងប្រកបដោយលក្ខណ:វិទ្យា-សាស្ត្រដែរ ព្រោះថាវត្តមានរបស់ជនជាតិថៃ លាវ និងយួន នៅក្នុងភូមិភាគទាំងនេះ ជាព្រឹត្តិការណ៍ ថ្មីថ្មោងទេ។
ចំពោះវប្បធម៌-អារ្យធម៌នៃទីក្រុងអង្គរបូរីនេះ នឹងមានរៀបចំសៀវភៅមួយដោយឡែក។
២- ចំពោះយើង អង្គរបូរីគឺជាវ្យាធបុរ: ពោលគឺពុំមែនជាបាភ្នំ ដែលលោក ហ្សក សឺដែស បានពោលនោះទេ។ តទៅនេះ យើងសូមជូននូវខ្លឹមសារនៃចារិកមួយ ដែលបានចារនៅ លើសន្លឹកមាស ហើយដែលទាក់ទងទៅនឹងការបោះបង់ចោលព្រះរាជធានីនេះ នាសម័យនគរភ្នំ ដោយព្រះបាទភវវរម៌្មន ទី១ ក្រោមការវាយលុករបស់ព្រះបាទចិត្រសេនមហេន្ទ្រវម៌្មន ដែលជាស្តេចនៃ អាណាចក្រចេនឡា។
សន្លឹកមាស(ទំហំ៣១x៤ ស.ម.)ដែលកប់ក្នុងដីជម្រៅជាង១.៧០ម៉ែត្រ នៅចំកណ្តាលប្រាសាទ (ឥដ្ឋ) ត្រូវបានគេរកឃើញនៅទួល ហ្គោ-សាយ ក្នុងសង្កាត់ ឌឹក ហ្វា ដែលស្ថិតក្នុងតំបន់វាលកក់ ព្រម ទាំងវត្ថុផ្សេងៗឯទៀត ដែលក្នុងនោះមានវត្ថុធ្វើអំពីមាសចំនួន២៦។ ចារឹកដែលត្រូវបានចារលើសន្លឹក មាសនោះ ដែលចារដោយស្មៀនរបស់ព្រះបាទភវវម៌្មន ជាព្រះរាជបញ្ញតិ្តរបស់ព្រះអង្គ ស្តីពីការដកទ័ព ថយចំនួន១០០.000នាក់ ហើយម៉្យាងទៀត មុនការអនុវត្តន៍នូវព្រះរាជបញ្ជានេះ ប្រជាពលរដ្ឋបានកប់ ទ្រព្យសម្បតិ្ត លោហធាតុមានតម្លៃ( មាស ប្រាក់ កែវ កង ) គ្រឿងអលង្ការព្រមទាំងរបស់មានតម្លៃទាប ដូចជាសំរិទ្ធជាដើម។ សញ្ញានិម្មិតជាសត្វដំរីត្រូវបានគេយកទៅថ្វាយចំពោះពួកទេវតានិងព្រះឥន្រ្ទ។ បន្ទាប់មក គឺការដកទ័ពថយទៅកាន់តំបន់មួយដែលស្ថិតយ៉ាងឆ្ងាយពីនេះ។ ក្នុងឳកាសនោះ ព្រះមហា ក្សត្រក៏បានកោះហៅប្រជារាស្ត្ររបស់ព្រះអង្គ ឲ្យចុះចូលនឹងជំនឿសាសនាមួយថ្មីទើបតែរៀបចំឡើង។ អត្ថបទសិលាចារឹកបានបន្តទៀត ដោយលើកតំកើងនូវបារមីព្រះព្រហ្ម ដែលបានដឹកនាំប្រជារាស្ត្រឲ្យ មានជំនឿលើសាសនាដែលទើបនឹងរៀបចំឡើង។ ព័ត៌មាននេះមានសារសំខាន់ណាស់ សម្រាប់ប្រវត្តិ សាស្ត្រកម្ពុជា ដោយហេតុថា សិលាចារឹកបានពីពណ៌នាអំពីការវាយលុកទីក្រុងវ្យាធបុរ: រាជធានីរបស់ នគរភ្នំ ដោយការកាន់កាប់នៃនគរភ្នំរបស់ព្រះបាទចិត្រសេន មហិន្ទ្រវម៌្ម ដែលជាព្រះរាជានៃចេនឡា ដែលកំណត់ហេតុចិន នៃសន្តិវង្សស៊ុយ និងថាំង បានគូសបញជាក់យ៉ាងច្បាស់លាស់។
(ឯកសារ:-ហ្គីរ៉ា-ហ្គេស្លាំង ,កម្ពុជានាគ្រាបឋម,ទំព័រ១០ នៅក្នុងអង្គរ និងសិល្ប:ខ្មែរ១០សតវត្សរ៍,ប៉ារីស ឆ្នាំ១៩៩៧)