កូនលោក ចៅ ហេន អំពាវនាវឲ្យ UNHCR ផ្តល់ឋានៈជាជនភៀសខ្លួនឡើងវិញ

កូនប្រុសលោក ចៅ ហេន ទាំងពីរនាក់ ដែលកំពុង ភៀសខ្លួន នៅប្រទេសកំពុងតែស្វះស្វែងរកកិច្ចគាំពារ ក្នុងឋានៈជាជនភៀសខ្លូននយោបាយ នៅក្នុងការិយា ល័យ អគ្គស្នងការអង្គការ សហប្រជាជាតិទទួលបន្ទុក ជនភៀសខ្លួន (UNHCR) ប្រចាំទីក្រុងបឹងកក់ ប្រទេសថៃ នៅ ថ្ងៃទី ២៦​ ខែមេសានេះ បន្ទាប់ពីឱពុក របស់ខ្លូនត្រូវបានអាជ្ញាធរវៀតណាម ចាប់ដាក់គុក នៅខេត្តមាត់ជ្រូក ដែនដីកម្ពុជាក្រោម កាលពីថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ ២០១០ កន្លងទៅនេះ ។
យោងតាមលិខិតជាភាសាខ្មែរនិងអង់គ្លេសពីរច្បាប់របស់កូន លោក ចៅ ហេន ជូនប្រ ធានការិយាល័យ អគ្គស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀខ្លួន (UNHCR) ប្រចាំទីក្រុងបឹងកក់ ប្រទេសថៃ ចុះថ្ងៃទី ២៦ មេសា ឆ្នាំ ២០១១ នេះ បានអំពាវនាវឲ្យ អង្គការ UNHCR ជួយធ្វើកិច្ចគាំពារដល់ខ្លួន ក្នុងនាមជា ជនភៀសខ្លួននយោបាយ ព្រោះ ខ្លួនមិនអាចវិលត្រឡប់ទៅផ្ទះនៅស្រុកកំណើតបានឡើយ។
ខ្លឹមសារក្នុងលិខិតនេះ ដដែលបានអំពាវនាវឲ្យអង្គការ UNHCR ជួយជម្រុញដល់រដ្ឋាភិបាលវៀតណាមដោះ លែង លោក ចៅ ហេន ជាឱពុករបស់ខ្លួនចេញពីគុកផងដែរ ។
នៅថ្ងៃទី ២៦ ខែមេសានេះ កូនលោក ចៅ ហេន ទាំងពីរនាក់ គឺ លោក ចៅ សុខភាព និង លោក ចៅ សុខី បានទៅមុខការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកជនភៀសខ្លួន (UNHCR) ដើម្បីជូនលិខិតអំពាវរបស់ខ្លួនដល់អង្គការមនុស្ស ធម៌ពិភពលោកមួយនេះ ដើម្បីបានទទួលឋានៈជាជនភៀសខ្លួន ក្រោយពីអង្គការនេះ បានច្រានចោលនូវសំណើរនេះកាលពីពេលកន្លងមក ។
ថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០១១ តុលាការប្រជាជនវៀតណាមខេត្តមាត់ជ្រូក (An Giang) បានប្រកាសសាលក្រមឲ្យលោក ចៅ ហេន (Chau Hen) ឱពុករបស់យើងខ្ញុំជាប់គុក ២ ឆ្នាំ ពីបទបំផ្លាញទ្រព្យសម្បត្តិសា ធារណៈ និងបង្កអសន្តិសុខសង្គម ដោយ លោក ចៅ ហេន បានធ្វើការទាមទារជាញឹកញាប់ទៅអាជ្ញាធរបក្សកុម្មុយនិស្តវៀតណាមឲ្យសងមកវិញ នូវ ដីកេរដូនតារបស់ខ្លូន ត្រូវបានអាជ្ញាធរវៀតណាមរឹបយកចែកឲ្យជនជាតិយួនកាលពីអំ ឡុងទសវត្សរ៍ ៨០ ។
ប្រភពព័ត៌មានពីកូនរបស់លោក ចៅ ហេន នៅប្រទេសថៃ បានឲ្យដឹងថា សព្វថ្ងៃ លោក ចៅ ហេន ជាឱពុករបស់ខ្លួន មានជម្ងឺយ៉ាងធ្ងន់ធរ ហើយត្រូវបានឆ្មាំគុកយួន ធ្វើទារុណកម្មរាលើថ្ងៃ ៕ ដោយ ថាច់ ជំរឿន/The Prey Nokor News
.