នៅថ្ងៃទី ១៣ និង ១៤ ខែកុម្ភៈ កន្លងទៅនេះ សៀវភៅសិក្សាមួយដែលមានចំណងជើងថា “វេយ្យាករណ៍ ខ្មែរសង្គ្រោះ” ដែលបានរៀបរៀងដោយ លោក ថាច់ ឯក នៅភូមិសំណឹង ស្រុកកំពង់ស្ពាន ខេត្តព្រះត្រពាំង និងបានបោះពុម្ព ដោយ ព្រះតេជព្រះគុណ ថាច់ ចន្ទតារា សមណនិស្សិតខ្មែរក្រោម នៅប្រទេសថៃ ត្រូវ បានរដ្ឋាភិបាលវៀតណាមរឹបយក ពេល ដែល ព្រះអង្គបានផ្ញើសៀវភៅនេះ ទៅចែកដល់សមណសិស្សគ្រូ បង្រៀននៅកម្ពុជាក្រោម ។ អាជ្ញាធរវៀតណាម បាន ចោទម្ចាស់រៀបរៀងសៀវភៅនេះថា បានបោះពុម្ព សៀវភៅខុសច្បាប់ ដោយមិនបានឆ្លងកាត់ការត្រួតពិនិត្យពីរដ្ឋា ភិបាល តែម្ចាស់ទទួលខុសត្រូវក្នុងការ បោះ ពុម្ពសៀវភៅ បានលើកឡើងថា ទង្វើនេះមិនខុសច្បាប់អ្វីទេ តែរដ្ឋាភិបាល វៀត ណាម វិញទេ ដែលបំពានលើ សិទ្ធិរបស់ជនជាតិដើម ក្នុងការរក្សា និង ផ្សព្វផ្សាយអក្សរសាស្ត្រខ្មែររបស់ព្រះអង្គ ។

លោក សឺន ថាយ ធន ធ្វើកិច្ចសម្ភាសន៍ ព្រះតេជព្រះគុណ ថាច់ ចន្ទតារា អំពីបញ្ហានេះ ដូចតទៅ៖ ចុចស្ដាប់ chan dara