កិច្ចសម្ភាសន៍លោក ថាច់ ង៉ុក ថាច់ ប្រធានប្រតិបត្តិសហព័ន្ធខ្មែរកម្ពុជាក្រោម ជុំវិញការរំលោភបំពានសិទ្ធិសេរីភាពពលរដ្ឋខ្មែរក្រោម

សព្វថ្ងៃនេះ អាជ្ញាធរយួន នៅតែប្រើអំណាចផ្តាច់ការ រំលោភបំពានសិទ្ធិសេរីភាព មកលើសកម្មជន សិទ្ធិមនុស្ស ដដែលជាដដែល ជាពិសេសសកម្មជន សិទ្ធិមនុស្សខ្មែរក្រោម។ ដើម្បីបន្សាប់ភាពពិសពុល ទាំងនោះ សហព័ន្ធខ្មែរកម្ពុជាក្រោម ដែលជាអង្គការ កំពូលរបស់ប្រជាជាតិខ្មែរក្រោម បានមានវិធានការ ជាច្រើន ដើម្បីបន្សាប់នូវភាពពិសពុលនៃរបប់ បក្សកុម្មុនិស្តយួននោះ។ ក្នុងនោះមានវិធានការ អំពាវនាវ ដល់ប្រជាជាតិខ្មែរក្រោម នៅគ្រប់ ទិសទីស្រប នឹងឪកាសបុណ្យចូលឆ្នាំខ្មែរ ដែល នឹងឈានមកដល់នេះ សូមឲ្យប្រជាជាតិខ្មែរក្រោមទាំងនោះ វិលទៅមាតុភូមិរបស់ខ្លួន ដើម្បីសួរសុខទុក្ខ ដល់ញាតិមិត្ត និងជួយឃ្លាំមើលរាល់សកម្មភាពរបស់អាជ្ញាធរ យួនសព្វថ្ងៃ ហើយ នឹងក៏បានអំពាវនាវ ដល់ប្រជាជាតិខ្មែរទាំងអស់ ដែលមានលទ្ធភាពជួយទំនុកបំរុងជាថវកា ដល់សកម្មជនសិទ្ធិមនុស្សខ្មែរក្រោមមួយចំនួន ដែលកំពុងបានអាជ្ញាធរយួន គាបសង្កត់ បំបាត់សិទ្ធិសេរីភាព តាមឃ្លាំមើលគ្រប់វិនាទី ហើយមិនអាចប្រកបមុខរបរអ្វីបាននោះ ហើយសហព័ន្ធខ្មែរកម្ពុជាក្រោម ក៏នូវមានទឡ្ហី​ករណ៍ជាច្រើនទៀត ដើម្បីពង្រឹងដល់សកម្មជនសិទ្ធិមនុស្ស ដែលកំពុងរើបម្រះ ស្វែងរកសិទ្ធិសេរីភាព ជូនប្រជាពលរដ្ឋខ្មែរក្រោម ដែលកំពុងរស់ នៅឯដែនដីកម្ពុជាក្រោម។ ដើម្បីឲ្យបានជ្រាបច្បាស់នូវវិធានការ ទាំងឡាយរបស់ សហព័ន្ធខ្មែរកម្ពុជាក្រោមយ៉ាងណានោះ។ សូមស្តាប់កិច្ចសម្ភាសន៍រវាងភ្នាក់ងារវិទ្យុសំឡេង កម្ពុជាក្រោម ជាមួយ នឹងលោក ថាច់ ង៉ុកថាច់ ប្រធានប្រតិបត្តិសហព័ន្ធខ្មែរកម្ពុជាក្រោមពិភពលោក ដូចតទៅ៖

.