កិច្ចសន្ទនា ជុំវិញការសិក្សាបួសរៀនរបស់ព្រះសង្ឃខ្មែរក្រោម​ និងស្ថានភាពយួនរំលោភសិទ្ធិខ្មែរ នៅកម្ពុជាក្រោម

ព្រះតេជគុណ អស់លោក នាក់ នាង មិត្ត អ្នកស្តាប់វិទ្យុ សំឡេងកម្ពុជាក្រោម ជាទី គោរពរាប់អាន។ ដូចលោកអ្នក បានជ្រាប មកហើយ កន្លងមកកម្មវិធីផ្សាយ របស់វិទ្យុ សំឡេងកម្ពុជាក្រោម បានលើកយកនូវកិច្ច សន្ទនា រវាងអ្នកយកព័ត៌មាននៃវិទ្យុសំឡេង កម្ពុជាក្រោម ជាមួយ នឹងសមណនិស្សិត ខ្មែរក្រោម មួយព្រះអង្គ ដែលសូមមិន បញ្ចេញព្រះនាម បច្ចុប្បន្ន កំពុងបន្តការសិក្សា នៅសាលាពុទ្ធិកវិទ្យាល័យ ខេត្តព្រះត្រពាំង ស្តីអំពីចំណុចសំខាន់ៗ ចំនួន ៣គឺ៖ ទី ១ ស្តីអំពី ការសិក្សាអប់រំរបស់ព្រះសង្ឃខ្មែរក្រោម នៅតាមបណ្តាវត្តអារាម ទូទាំងដែនដីកម្ពុជាក្រោម។ ទី ២ ស្តីអំពីស្ថានភាពនៃការរស់ នៅរបស់បងប្អូនខ្មែរកម្ពុជាក្រោម ក្រោមរបប់អាណានិគម បក្សកុម្មុនិស្តយួនសព្វថ្ងៃ និងទី ៣ស្តីអំពីឧត្តមគតិរបស់ប្រជាជាតិខ្មែរក្រោម។ សម្រាប់ឪកាស នេះ វិទ្យុសំឡេងកម្ពុជាក្រោម នឹងជម្រាបជូនអំពីស្ថានភាពនៃ វត្តអារាមខ្មែរ នៅកម្ពុជាក្រោម សព្វថ្ងៃដែលមិនសូវមានព្រះសង្ឃបួសរៀន តើបណ្តាលមកពីមូលហេតុអ្វី? និងកិច្ចសន្ទនា រវាងលោក ហៅ ឈួនលី ជាមួយ លោក វិន បា ដែលជាសកម្មជន ខ្មែរក្រោម មួយរូប ដែលហ៊ានក្រោកឡើង តវ៉ាទាមទាររឿងបញ្ហាដីធ្លី ជូនប្រជាពលរដ្ឋខ្មែរក្រោម នៅខេត្តឃ្លាំង នោះ ហើយត្រូវបាន អាជ្ញាធរយួន ដោះលែងឲ្យមានសេរីភាព កាលពីថ្ងៃទី ២៨ កុម្ភៈនេះ បន្ទាប់ពីលោក ត្រូវបាន អាជ្ញាធរយួន ចាប់ដាក់គុកអស់រយៈពេល ២១ខែ។ ដូច្នេះ សូមអស់ លោកអ្នកនាង តាមដានកិច្ចសន្ទនា ដូចតទៅនេះ៖ ភាគទី១ ភាគទី២ .