ដោយៈ សឺង សុជាតិ
សហព័ន្ធខែ្មរកម្ពុជាក្រោម បានរៀបចំកិច្ចប្រជុំវិសាមញ្ញមួយ កាលពីថ្ងៃសៅរ៏និងអាទិត្យ ចុងសប្តាហ៏ កន្លងទៅនេះ ស្តីពីគោលនយោបាយអហឹង្សា ឆ្ពោះទៅកាន់មាតុភូមិកម្ពុជាក្រោម ជាពិសេសដើម្បីពង្រឹងកិច្ច ការផ្ទៃក្នុងរបស់សហព័ន្ធខ្មែរកម្ពុជាក្រោម ដោយយោងទៅលើការប្រែប្រួលចរន្តនយោបាយអន្តរជាតិ។
កិច្ចប្រជុំបានប្រព្រឹត្តទៅរយៈពេលពីរថ្ងៃ ក្រោមការដឹកនាំ លោក តោ គឹម ថុង អធិបតីសហព័ន្ធខែ្មរកម្ពុ ជាក្រោម ដែលមានគណៈកម្មការនាយក និមន្តនិងអញ្ជើញទៅពីបណ្តារដ្ឋនានាជុំវិញសហរដ្ឋអាមេរិក និង ប្រទេសកាណាដា ចូលរួមកិច្ចពិភាក្សាគ្នា ប្រកបដោយគតិបណ្ឌិតខ្ពស់ ចំពោះទិសដៅសិទ្ធិសម្រេចវាសនាខ្លួន ដោយខ្លួនឯង។ ដោយគោលនយោបាយពិភពលោក មានការប្រែប្រួលជាបន្តបន្ទាប់ ហើយសហព័ន្ធខែ្មរកម្ពុជា ក្រោម កំពុងតែស្វែងរកការគាំទ្រពីសំណាក់សហគមន៏អន្តរជាតិ ក្នុងទិសដៅទាមទារសិទ្ធិសេរីភាពនៅកម្ពុជា ក្រោមនោះ គណៈកម្មការនាយក នៃសហព័ន្ធខែ្មរកម្ពុជាក្រោម នៅក្នុងកិច្ចប្រជុំវិសាមញ្ញ បានជ្រើសរើសតែង តាំង អ្នកស្រី សឺង ធីណិត ប្រធានស្រ្តីខែ្មរក្រោម ឡើងធ្វើជាអគ្គហេរញ្ញឹក របស់សហព័ន្ធ ជំនួសលោក ត្រឹង យ៉ាប់។ ចំណែកលោក អតីតអគ្គហេរញ្ញឹក ត្រូវបានគណៈកម្មការនាយក តែងតាំងជានាយកការិយាល័យ ប្រធានប្រតិបត្តិ ដើម្បីរៀបចំទិសដៅចលនា តស៊ូ ដោយអហឹង្សា របស់សហព័ន្ធខែ្មរកម្ពុជាក្រោម ឲ្យទាន់ សភាពការណ៏នយោបាយលើឆាកអន្តរជាតិ ជាពិសេសជំរុញឲ្យអង្គការសិទ្ធិមនុស្សអន្តរជាតិ ជួយធ្វើអន្តរា គមន៏ចំពោះបញ្ហាសិទ្ធិមនុស្សខែ្មរក្រោម ដែលរដ្ឋាភិបាលយួនកុម្មុយនីស្តផ្តាច់ការ រំលោភសិទ្ធិបច្ចុប្បន្ន។
លោក ថាច់ ង៉ុក ថាច់ ប្រធានប្រតិបត្តិសហព័ន្ធខែ្មរកម្ពុជាក្រោម បានមានប្រសាសន៏ប្រាប់សារព័ត៌មាន ព្រៃនគរថា “ ក្នុងរយៈពេល២ថ្ងៃហ្នឹង សហព័ន្ធខែ្មរកម្ពុជាក្រោម បើកកិច្ចប្រជុំវិសាមញ្ញក្នុងគោលបំណង៣គឺ៖ ទី០១ ពិនិត្យឡើងវិញនូវផែនការសហព័ន្ធខែ្មរកម្ពុជាក្រោម ដំណើរឆ្ពោះទៅកាន់មាតុភូមិ តើកិច្ចការណា ដែលចាំបាច់ត្រូវធ្វើមុន កិច្ចការណាចាំបាច់ត្រូវធ្វើក្រោយ។ ទី០២យើងបានរៀបសម្រួលផ្តោះប្តូរនូវនាទីការងារ ដើម្បីទៅតាមបច្ចេកទេសទៅតាមឯកទេសស្ទាត់ជំនាញ នូវគណៈកម្មការនាយកនីមួយៗហ្នឹង ដើម្បីឲ្យទាន់ តាមសភាពការណ៏ការងារបច្ចុប្បន្ន។ ទី០៣គឺផែនការរៀបចំគម្រោងការធ្វើសន្និសីទអន្តរជាតិខួបទី៦០ នៅទី ក្រុង ម៉ែលប៊ន និងទីក្រុងកានប៊ីរា នៃប្រទេសអូស្រ្តាលី “។
លោក ថាច់ ង៉ុក ថាច់ បានមានប្រសាសន៏បន្ថែមទៀតថា៖ “ការប្រជុំនេះ នឹងពិភាក្សាអំពីការបោះពុម្ព ពីការដឹកនាំការគ្រប់គ្រងពីគោលជំហររបស់សហព័ន្ធ ដើម្បីហ្វឹកហ្វឺនដល់មន្រ្តី និងបុគ្គលិកសហព័ន្ធ ព្រមទាំង ប្រជាពលរដ្ឋខែ្មរក្រោមទូទៅ ឲ្យគាត់យល់ដឹងពីគោលដៅសហព័ន្ធខែ្មរក្រោម និងសូមអំពាវនាវឲ្យបងប្អូនខែ្មរ ក្រោម និងបងប្អូនខែ្មរយើងទូទៅ ដើម្បីជួយគាំទ្រនូវការរៀបចំសន្និសីទអន្តរជាតិ នៅប្រទេសអូស្រ្តាលី “។
ទាក់ទិននឹងសហព័ន្ធខែ្មរកម្ពុជាក្រោម គំរោងរៀបចំសន្និសីទអន្តរជាតិ ស្តីពីបញ្ហាខែ្មរក្រោម នៅប្រទេស អូស្ត្រាលី នាដើមខែធ្នូខាងមុននេះ សហព័ន្ធខែ្មរកម្ពុជាក្រោម បានចេញលិខិតអំពាវនាវ ដែលមានខ្លឹមសារ ដូចខាងតទៅ៖
សូមប្រគេនព្រះថេរានុតេ្ថរៈនិងជនរួមឈាមជាទីគោរពរាប់អាន៖
លិខិតអំពាវនាវនេះគឺផ្ញើប្រគេនព្រះថេរានុត្ថេរៈ និងជនរួមឈាមខ្មែរជាទីគោរពរាប់អាន ដើម្បីប្រគេន និងជំរាបនូវគំរោងសន្និសីទអន្តរជាតិមួយ នៅទីក្រុង កានបីរា នាថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០០៨ និងទីក្រុង ម៉ែលប៊ន ថ្ងៃ ទី៦ និង៧ ខែធ្នូ ឆ្នាំ២០០៨ ប្រទេសអូស្រ្តាលី ខាងមុខនេះ។
សហព័ន្ធខ្មែរកម្ពុជាក្រោម សូមធ្វើសេចក្តីអំពាវនាវចំពោះជនរួមឈាម មេត្តាយកចិត្តទុកដាក់លើបញ្ហាកម្ពុជា ក្រោម និងចរន្តនយោបាយអន្តរជាតិបច្ចុប្បន្ន ដើម្បីឆ្លុះបញ្ចាំងនូវការតស៊ូអហឹង្សា របស់យើង។
ថ្ងៃទី១០ខែធ្នូឆ្នាំ១៩៤៨អង្គការសហប្រជាតិបានធ្វើសេចក្តីប្រកាសជាសកលស្តីពីច្បាប់សិទ្ធិមនុស្សហើយឆ្នាំនេះគឺជាខួបគម្រប់ទី៦០នៃសេចក្តីប្រកាសជាសកល។ ច្បាប់សិទ្ធិមនុស្សបានធ្វើឲ្យមនុស្សជាតិ ដែលរស់នៅតាមតំ បន់ដែនដីនានានិងប្រទេសរស់នៅក្រោមនឹមអាណានិគមនិយមបានឯករាជ្យជាបន្តបន្ទាប់ពី៥១ប្រទេសនៅឆ្នាំ១៩៤៥ ដល់១៩២ប្រទេស នាពេលបច្ចុប្បន្ន។
ដើម្បីចូលរួមអបអរខួបទី៦០ នៃសេចក្តីប្រកាសជាសកលខាងមុខនេះ សហព័ន្ធខ្មែរកម្ពុជាក្រោម និងរៀបចំធ្វើ សនិ្នសីទអន្តរជាតិមួយ ដូចបានប្រគេន និងជំរាបខាងលើ ដែលមានការចូលរួមពីសំ ណាក់អ្នកឯកទេសជំនាញ ស្រាវជ្រាវអន្តរជាតិ ផ្នែកប្រវត្តិវិទ្យា ភូមិវិទ្យានិងខ្មែរក្រោម, អង្គការក្រៅរដ្ឋាភិបាល, មានអង្គការមនុស្សធម៌ អង្គ ការសិទ្ធិមនុស្ស, អ្នកតំណាងពិសេសជនជាតិដើម របស់អគ្គលេខាធិការសហប្រជាជាតិ, អង្គការយូអិនភីអ៊ូ តំណាងអង្គការសិទ្ធិមនុស្ស តំបន់អាស៊ីអាគ្នេយ៏, និងតំណាងរដ្ឋាភិបាល ។ល។
គោលបំណងនៃសនិ្នសីទនេះគឺ៖
១/ ទំនាក់ទំនងល្អជាមួយរដ្ឋាភិបាល
២/ ទំនាក់ទំនងល្អជាមួយអង្គការក្រៅរដ្ឋាភិបាល
៣/ ទំនាក់ទំនងល្អជាមួយអ្នកស្រាវជ្រាវនិងអ្នកឯកទេស
៤/ ពង្រឹងស្មារតីនិងភារកិច្ចជនរួមឈាម ដើម្បីសិទ្ធិសំរេចវាសនាខ្លួនដោយខ្លួនឯង
អាស្រ័យដូច្នេះសហព័ន្ធខ្មែរកម្ពុជាក្រោម សូមអំពាវនាវដល់សប្បុរសជនខ្មែរស្នេហាជាតិគ្រប់ស្រទាប់ សូមទាន មេត្តាជួយឧបត្ថម្ភថវិកានិងគ្រប់មធ្យោបាយ ដើម្បីញុំាងឲ្យសន្និសីទនេះបានទទួល ជោគជ័យ ដូចសន្និសីទអន្តរ ជាតិស្តីពីសិទ្ធិសំរេចវាសនាខ្លួនដោយខ្លួនឯង នាឆ្នាំ២០០៦ នៅទីក្រុង ឡាអេប្រទេសហូឡង់ កន្លងមក។
សូមព្រះតេជគុណនិងសប្បុរសជនបានប្រកបតែនឹងពុទ្ធពរទាំង៥ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈនិងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ។
បញ្ជាក់ៈ សន្និសីទអន្តរជាតិ ដែលនឹងរៀបចំឡើងនៅប្រទេសអូស្ត្រាលី ខាងមុខនេះ ចំណាយថវិកាទាំង អស់ ចំនួន ៤៥.០០០ដុល្លារ (បួនម៉ឺនប្រាំពាន់ដុល្លារ សហរដ្ឋអាមេរិក)។
ព័ត៌មានបន្ថែម សូមលោក លោកស្រី និងបងប្អូនជនរួមជាតិ មេត្តាទំនាក់ទំទងតាមរយៈសាខាសហព័ន្ធឬ អ្នក
តំណាងសហព័ន្ធខ្មែរកម្ពុជាក្រោម នៅតាមស្រុកប្រទេសនិងទ្វីប ដែលព្រះតេជគុណនិងសប្បុរសជនរស់នៅ។
http//www.khmerkrom.net E-mail: kampucheakrom@gmail.com Tel/Fax: (519) 569-3920