កិច្ចប្រជុំលើកទី ១១ របស់វេទិកាអចិន្ត្រៃយ៍នៃអង្គការ អ.ស.ប. ស្ដីអំពីបញ្ហា ជនជាតិដើម

Eleventh Session of the UNPFII

ចាប់ពីថ្ងៃទី ០៧ ដល់ ១៨ ខែឧសភា ឆ្នាំ ២០១២ នៅទីស្នាក់ការកណ្ដាល UN
ទីក្រុង New York
ប្រធានបទពិសេស៖ ទ្រឹស្ដីនៃការរកឃើញៈ ផលប៉ះពាល់ជាអចិន្រ្តៃយ៍លើជនជាតិដើម និងសិទ្ធិនៃ កំណែទម្រង់ ឲ្យវិលត្រឡប់ទៅរកសភាពដើម (មាត្រាទី ២៨ និង ៣៧ នៃសេចក្ដីប្រកាសរបស់អង្គការសហប្រជាជាតិ ស្តីពី សិទ្ធិជនជាតិដើម) ។

ចុះឈ្មោះ

ការចុះឈ្មោះសម្រាប់អង្គការដើម្បីចូលរួមកិច្ចប្រជុំឲ្យបានមុនពេលកំណត់ រហូតដល់ថ្ងៃទី ២៣ មេសា ឆ្នាំ ២០១២។

របៀបវារៈបណ្ដោះអាសន្ន៖

1. បោះឆ្នោតជ្រើសមន្ត្រីការិយាល័យ ។
2. ពិភាក្សាលើរបៀបវារៈ និង ចាត់តាំងការងារ ។
3. ពិភាក្សាលើប្រធានបទពិសេសឆ្នាំនេះ៖ “ទ្រឹស្ដីនៃការរកឃើញៈ ផលប៉ះពាល់ជាអចិន្រ្តៃយ៍លើជនជាតិដើម និងសិទ្ធិនៃកំណែទម្រង់ ឲ្យវិលត្រឡប់ទៅរកសភាពដើម (មាត្រាទី ២៨ និង ៣៧ នៃសេចក្ដីប្រកាសរបស់ អង្គការសហប្រជាជាតិ ស្ដីពីសិទ្ធិជនជាតិដើម) ” ។
4. សិទ្ធិមនុស្ស៖
(ក) ការអនុវត្តទៅសេចក្ដីប្រកាសរបស់អង្គការសហប្រជាជាតិស្ដីអំពីសិទ្ធិជនជាតិដើម ។
(ខ)ការដេញដោលជាមួយអ្នករាយការណ៍ពិសេសនៃសិទ្ធិជនជាតិដើម និងជាអធីបតីនៃក្រុមអ្នកជំនាញខាងសិទ្ធិ ជនជាតិដើម ។
5. ពិភាក្សាទូលំទូលាយជាមួយស្ថាប័នអង្គការសហប្រជាជាតិ និងហេរញ្ញវត្ថុ ។
6. ពាក់កណ្ដាលថ្ងៃពិភាក្សាសិទ្ធិជនជាតិដើមស្ដីអំពីស្បៀងអាហារ និងការកំណត់ស្បៀងអាហារ ។
7. ពាក់កណ្ដាលថ្ងៃពិភាក្សាលើសន្និសីទសកលស្ដីអំពីសិទ្ធិជនជាតិដើម ។
8. ពាក់កណ្ដាលថ្ងៃពិភាក្សាលើភាគកណ្ដាល និង ខាងកើតរបស់អ៊ឺរុប,សហព័ន្ធរុស៊្សី , អាស៊ីបូព៌ា និងតំបន់ Transcaucasia ។
9. កិច្ចការអនាគតរបស់វេទិការអចិន្រ្តៃយ៍ រួមមានបញ្ហារបស់ក្រុមប្រឹក្សាភិបាលសេដ្ឋកិច្ចនិងសង្គម និងបញ្ហា ដែលកំពុងតែកើតឡើង ។
10. ព្រាងរបៀបវារៈសម្រាប់កិច្ចប្រជុំលើកទី ១២ នៃវេទិការអចិន្រ្តៃយ៍ ។

11. ពិភាក្សាលើសេចក្ដីរាយការណ៍របស់កិច្ចប្រជុំលើកទី ១១ នៃវេទិការអចិន្រ្តៃយ៍នេះ ។

សូមបញ្ជាក់ថា ក្រុមយុវជនគណៈកម្មាធិការយុវជនរបស់សហព័ន្ធខ្មែរកម្ពុជាក្រោម (KKFYC) និងមន្រ្តី សហព័ន្ធ ខ្មែរកម្ពុជាក្រោម (KKF) ដែលជាអង្គការ​ក្រៅរដ្ឋាភិបាល (NGO) តស៊ូមតិ ដើម្បីសិទ្ធិមនុស្សខ្មែរក្រោមក៏ នឹងចូល រួមថ្លែងការណ៍ នៅក្នុងអង្គប្រជុំលើកទី ១១ នៃវេទិកាអចិន្ត្រៃយ៍ អង្គការសហប្រជាជាតិ ស្ដីអំពីសិទ្ធិជនជាតិដើម មួយនេះ ដូចរៀងរាល់ឆ្នាំផងដែរ ។ ប្រភពព័ត៌មាន៖ សារព័ត៌មានព្រៃនគរ

ព័ត៌មានបន្ថែម សូមលោកអ្នកទាក់ទងទៅសហព័ន្ធខ្មែរកម្ពុជាក្រោម

Postal Address

Khmers Kampuchea-Krom Federation
P.O. Box 193 Pennsauken, NJ 08110
Tel: 856-655-3838
Fax: 856-583-1503
Email: serey.chau@kkfyc.org  ( លោក ចៅ សេរី ប្រធាន KKFYC)

Email: kampucheakrom@gmail.com  (លោក ថាច់ ង៉ុក ថាច់ ប្រធាន KKF)
Website:
www.khmerkrom.org (KKF)
www.kkfyc.org (KKFYC)
www.un.org/esa/socdev/unpfii (UNPFII)

Side Events/Special Events

Resources