កិច្ចប្រជុំពិសេស នៃ KKF ស្តីពីស្ថានភាពសិទ្ធិមនុស្សនៅ CANADA

ដោយៈ សឺង សុជាតិ
សហព័ន្ធខែ្មរកម្ពុជាក្រោម គឺជាចលនាតស៊ូដោយអហឹង្សា ស្របតាមលក្ខ័ន្តិកៈអង្គការសហប្រជាជាតិ ដើម្បីទាមទារសិទ្ធិសេរីភាព និងជំនឿសាសនា នៅកម្ពុជាក្រោម ជាពិសេសក្នុងទិសដៅស្វែងរកសិទ្ធិសម្រេចវាស នាខ្លួនដោយខ្លួនឯង ជូនប្រជាពលរដ្ឋខែ្មរក្រោម ដែលកំពុងរស់នៅក្រោមគំនាបអាណានិគមយួនផ្តាច់ការសព្វថ្ងៃ គ្រោងនឹងរៀបចំកិច្ចប្រជុំពិភាក្សានយោបាយ និងផែនការឆ្ពោះទៅកាន់មាតុភូមិ នៅទីក្រុងហាមិលតុន ប្រទេស កាណាដា ក្រោមការចាត់ចែងស្វាគមន៏ដោយលោក ថាច់ តារា ប្រធានសាខាសហព័ន្ធខែ្មរកម្ពុជាក្រោម ប្រចាំប្រ ទេសកាណាដា ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃអាទិត្យ ទី៣១ ខែសីហា ឆ្នាំ២០០៨ ខាងមុខនេះ។
យោងតាមកម្មវិធីនៃកិច្ចប្រជុំ ដែលសារព័ត៌មានព្រៃនគរ ទទួលបាន នៅក្នុងឧកាសនោះ ក៏មានវត្តមាន លោក តោ គឹម ថុង អធិបតីសហព័ន្ធខែ្មរកម្ពុជាក្រោម, លោក ថាច់ ង៉ុក ថាច់ ប្រធានប្រតិបត្តិ, លោក ប្រាក់ សេរី វុឌ្ឍ អនុប្រធានប្រតិបត្តិទទួលបន្ទុកកិច្ចការបរទេស, លោក ត្រឹង យ៉ាប់ អគ្គហេរញ្ញឹក, លោក ថាច់ វៀន ប្រធាន សហព័ន្ធខែ្មរកម្ពុជាក្រោម ប្រចាំទ្វីបអឺរ៉ុប, ព្រះតេជគុណ ថាច់ សារ៉ុង អគ្គលេខាធិការសហព័ន្ធខែ្មរកម្ពុជាក្រោម និងសហគមន៏ព្រះសង្ឃខែ្មរកម្ពុជាក្រោម, ប្រធានតំបន់, ប្រធានសាខា, សមាជិក សមាជិកា នៃសហព័ន្ធខែ្មរកម្ពុ ក្រោម និងឥស្សរជនខែ្មរ ព្រមទាំងបងប្អូនជនរួមឈាម អញ្ជើញមកពីទីក្រុង Hamilton, Newmarker, Toronto, Kitchener, Windsor នៃប្រទេសកាណាដា និងសហរដ្ឋអាមេរិក ចូលរួមជាមហាកិត្តិយស និងវាគ្មឹនផងដែរ។
លោក ថាច់ តារា ប្រធានសាខាសហព័ន្ធខែ្មរកម្ពុជាក្រោម និងជាអ្នករៀបចំពិធីកិច្ចប្រជុំពិសេសនោះ បាន ប្រាប់សារព័ត៌មានព្រៃនគរថា៖ គោលបំណងនៃការរៀបចំពិធីនេះ គឺនៅពេលព្រឹក ប្រគេនចង្ហាន់ព្រះសង្ឃ និងដារបង្សុកូលឧទ្ទិសមហាកុសលប្រគេន និងជូនព្រះវិញ្ញាណក្ខ័ន្ធ និងវិញ្ញាណក្ខ័ន្ធ ព្រះវីរសមណៈនិងវីរបុរស អ្នកសេ្នហាជាតិគ្រប់ជំនាន់ ដែលបានលះបង់ជីវិត ចំពោះបុព្វហេតុជាតិនិងសាសនា។ នៅពេលថ្ងៃត្រង់រហូតដល់ ពេលរសៀល មានកម្មវិធីពិភាក្សានយោបាយកម្ពុជាក្រោម, ស្ថានភាពសិទ្ធិមនុស្ស, ដំណើរឆ្ពោះទៅកាន់មាតុភូមិ និងសកម្មភាពសហព័ន្ធខែ្មរកម្ពុជាក្រោមលើឆាកអន្តរជាតិ។
លោក ថាច់ តារា បានមានប្រសាសន៏បន្ថែមទៀតថា៖ ការរៀបចំកិច្ចប្រជុំពិសេសនេះ គឺដើម្បីផ្សព្វផ្សាយ សកម្មភាពថ្មីៗ និងស្វែងយល់អំពីទិសដៅសិទ្ធិស្វ័យសម្រេចវាសនាខន្លួនដោយខ្លួនឯង របស់សហព័ន្ធខែ្មរកម្ពុជា ក្រោម ចែកជូនដល់បងប្អូនខែ្មរ និងខែ្មរក្រោម នៅកាណាដា ឲ្យបានជ្រាបច្បាស់ និងមានការជូនប័ណ្ណកិត្តិយស និងប័ណ្ណសរសើរ ដល់សមាជិក សមាជិកា នៃសហព័ន្ធខែ្មរកម្ពុជាក្រោម ដែលបានចូលរួមការងារយ៉ាងសកម្ម ក្នុងការទាមទារសិទ្ធិសេរីភាព និងជំនឿសាសនា នៅកម្ពុជាក្រោម។
លោក ថាច់ តារា ប្រធានសាខាសហព័ន្ធ បានសូមអំពាវនាវដល់បងប្អូនជនរួមឈាមគ្រប់ទិសទី មេត្តា អញ្ជើញចូលរួមឲ្យបានកុះករ ដើម្បីជំរុញកម្លាំងតស៊ូអហឹង្សា ទាមទារសិទ្ធិជាម្ចាស់ស្រុករបស់ខែ្មរយើង នៅកម្ពុជា ក្រោម មានភាពខ្លាំងក្លាទេ្វឡើង ក្នុងស្មារតីស្នេហាជាតិ សាមគ្គីជាតិ ឧត្តមគិតិជាតិ ឆ្ពោះទៅកាន់មាតុភូមិនៃយើង។
ពត័ត៌មានបន្ថែមសូមទំនាក់ទំនង៖ លោក ថាច់ តារា ទូរស័ព្ទលេខ៖ (៩០៥) ៩០២ ៩២៦១/ ៦៦៤ ៥៥៤៧.