កិច្ចប្រជុំនៃសហព័ន្ធខែ្មរកម្ពុជាក្រោម ស្តីពីសិទ្ធិមនុស្ស នៅប្រូសែល

ដោយៈ សឺង សុជាតិ
  កាលពីថ្ងៃច័ន្ទដើមសប្តាហ៏កន្លងទៅថ្មីៗនេះ សហព័ន្ធខែ្មរកម្ពុជាក្រោម ដែលដឹកនាំដោយលោក ប្រធាន ប្រតិបត្តិ ថាច់ ង៉ុក ថាច់ បានអញ្ជើញទៅចូលរួមកិច្ចប្រជុំជាប្រវត្តិសាស្រ្តលើកដំបូង ស្តីពីបញ្ហាសិទ្ធិ មនុស្ស នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០០៨ នាទីក្រុងប្រូសែល (Brussels) ប្រទេសប៉ែលស្សិកដែលរៀបចំឡើងដោយ សភាអឺរ៉ុប។
 កិច្ចប្រជុំបានចាប់ផ្តើមប្រព្រឹត្តទៅនៅវេលាម៉ោង 16:00PM-17:30PM ក្នុងបន្ទប់ពិសេសមួយ លេខ ASP 3G-2 នៃអគ្គាររដ្ឋបាលរបស់សភាអឺរ៉ុប ទីក្រុងប្រូសែល ក្រោមប្រធានបទសំខាន់ផ្តោតទៅ លើ “ទស្សនវិស័យ នៃស្ថានភាពសិទ្ធិមនុស្ស នៅប្រទេស កម្ពុជា, ឡាវ និងយៀកណាម”។
 មន្រ្តីជាន់ខ្ពស់នៃប្រទេសកាន់លទ្ធិកុម្មុយនីស្តផ្តាច់ការ និងប្រជាធិបតេយ្យ ព្រមទាំងតំណាងអង្គការក្រៅ រដ្ឋាភិបាលមួយចំនួន ដែលក្រោមការឧទ្ទិសនាម របស់អ្នកស្រី Hélène Flautre ប្រធានកម្មវិធីនោះរួមមាន៖
 លោក ថាច់ ង៉ុក ថាច់ ប្រធានប្រតិបត្តិសហព័ន្ធខែ្មរកម្ពុជាក្រោម, អ្នកស្រី Marianne Mikko សមាជិក សភាអឺរ៉ុប និងជាអ្នកសង្កេតការណ៏បោះឆ្នោតនៅប្រទេសកម្ពុជាអាណត្តិកាលទី០៤ (២៧ សីហា ឆ្នាំ ២០០៨), អ្នកស្រី Saphoeun Sun ឯកអគ្គរាជទូតនៃប្រទេសកម្ពុជាប្រចាំនៅអឺរ៉ុប, អ្នកស្រី Vanida S. Thephsouvanh ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតឡាវប្រចាំអឺរ៉ុប, លោក Vo Van Ai ប្រធានសមា គមសិទ្ធិមនុស្សយៀកណាម, លោក Kor Ksor ប្រធានកុលសម្ព័ន្ធភ្នំម៉ុងតែញ៉ា, លោក ថាច់ វៀន ប្រ ធានសហព័ន្ធខែ្មរកម្ពុជាក្រោម ប្រចាំទ្វីបអឺរ៉ុប, លោក Mr Manh Dzung Nguyen ឯកអគ្គរដ្ឋទូតសាធារ ណរដ្ឋសង្គមនិយមយៀកណាមប្រចាំអឺរ៉ុប, លោក Philippe van Amersfoort បេសកជនពិសេសនៃសភា អឺរ៉ុប ប្រចាំនៅតំបន់អាស៊ីអាគ្នេយ៏និងអ្នកស្រី Marie-Danielle Dal Molin ប្រធានការិយាល័យសភាអឺរ៉ុប ប្រចាំប្រទេសកម្ពុជានិងថៃ ព្រមទាំងសកម្មជនសិទ្ធិមនុស្ស និងសមាជិក សមាជិកា នៃសភាអឺរ៉ុប ជាច្រើនរូបទៀត។
 លោក ថាច់ វៀន ប្រធានសហព័ន្ធខែ្មរកម្ពុជាក្រោម ប្រចាំទ្វីបអឺរ៉ុប បានថ្លែងប្រាប់សារព័ត៌មាន ព្រៃនគរថា៖ “ នេះជាលើកដំបូងដែលសហព័ន្ធខែ្មរកម្ពុជាក្រោម បានការអញ្ជើញពីសភាអឺរ៉ុបដោយ ផ្ទាល់ ដើម្បីចូលរួមកិច្ចប្រជុំស្តីពីបញ្ហាសិទ្ធិមនុស្ស ហើយក៏ជាជំហាននៃវឌ្ឍនភាពថ្មីមួយ ក្នុងការតស៊ូ ដោយអហឹង្សាទាមទារសិទ្ធិសេរីភាពនិងជំនឿសាសនា ពីរបបគ្រប់គ្រងក្រុងហាណូយ របស់ខែ្មរ ក្រោម”។
 លោក ថាច់ ង៉ុក ថាច់ ប្រធានប្រតិបត្តិសហព័ន្ធខែ្មរកម្ពុជាក្រោម បានមានប្រសាសន៏ប្រាប់សារ ព័ត៌មានព្រៃនគរថា៖ “ នៅក្នុងកិច្ចប្រជុំសហព័ន្ធខែ្មរកម្ពុជាក្រោម បានឡើងថ្លែងពីស្ថានភាពសិទ្ធិមនុ ស្សខែ្មរក្រោម ដែលកុម្មុយនីស្តយួននិងប្រទេសកម្ពុជា បានរំលោភសិទ្ធិទៅលើព្រះសង្ឃនិងប្រជាពល រដ្ឋខែ្មរក្រោមយ៉ាងធ្ងន់ធ្ងរ ក្នុងនោះដូចជាករណីព្រះតេជគុណ អៀង សុខធឿន ត្រូវបានឃាតកមិន ស្គាល់មុខអារ ក សុគត នៅវត្តទ្រនំច្រឹង ខែត្រកណ្តាល, ព្រះសង្ឃខែ្មរក្រោមធ្វើបាតុកម្មអហឹង្សាមុខ ស្ថានទូតយួននៅទីក្រុងភ្នំពេញ ត្រូវបានអាជ្ញាធរខ្មែរបង្រ្កាប, សមណនិស្សិតខែ្មរក្រោម ធ្វើបាតុកម្មមុខ សាលាបាលីជាន់ខ្ពស់ខែត្រឃ្លាំង ត្រូវបានអាជ្ញាធរយួន ចាប់បង្ខំផ្សឹក រួចចាប់ដាក់គុក និងព្រះតេជ គុណ ទឹម សាខន អតីតព្រះចៅអធិការវត្តភ្នំដិន ខែត្រតាកែវ ត្រូវបានក្រុមស្តេចសង្ឃខែ្មរទេព វង្ស ឃុបឃិតជាមួយនឹងអាជ្ញាធរខែ្មរនិងយួន ចាប់ផ្សឹកទាំងកំរោល រួចបញ្ជូលទៅឲ្យអាជ្ញាធរយួនដាក់គុក ជាដើម និងអំពាវនាវចំពោះសភាអឺរ៉ុបជួយធ្វើអន្តរាគមន៏បញ្ហាសិទ្ធិមនុស្សនៅកម្ពុជាក្រោម។
  លោកប្រធានប្រតិបត្តិ ថាច់ ង៉ុក ថាច់ បានមានប្រសាសន៏បន្ថែមថា៖ “កិច្ចប្រជុំត្រូវបានគណៈកម្ម ការរៀបចំបែងចែកជាក្រុមៗ ហើយតំណាងប្រទេសនីមួយៗ ឡើងធ្វើរបាយការណ៏ទាក់ទិននិងសិទ្ធិ មនុស្សនៃប្រទេសនោះរៀងៗខ្លួន។ ក្នុងនោះមានតំណាងប្រទេសយៀកណាម ឡើងថ្លែងសារភាពថា ប្រទេសយៀកណាមសព្វថ្ងៃ បញ្ហាផែ្នកសិទ្ធិមនុស្សនៅមានការរំលោភសិទ្ធិមនុស្សនៅឡើយ”។
 សូមជំរាបថា តបតាមលិខិតអញ្ជើញរបស់សភាអឺរ៉ុប សហព័ន្ធខែ្មរកម្ពុជាក្រោម ដែលជាចលនា តស៊ូ ដោយហឹង្សា ដើម្បីទាមទារសិទ្ធិស្វ័យសម្រេចវាសនាខ្លួនដោយខ្លួនឯង ក៏បាននាំយកនូវឯកសារ ខែ្មរក្រោម និងរបាយការណ៏ស្តីពីស្ថានភាពនៃការរំលោភសិទ្ធិមនុស្សរបស់រដ្ឋអំណាចយួនទៅលើខែ្មរ ក្រោម ប្រគល់ជូនដល់អង្គការក្រៅរដ្ឋាភិបាលអន្តរជាតិ និងតំណាងប្រទេសដែលចូលរួមប្រជុំនោះ ជាពិសេសបានជូនឯកសារ និងកុនឯកសារខែ្មរក្រោម ដែលមានចំណងជើងថា សម្លាប់ផុតពូជដោយ គ្មានការបង្ហូរ ជូនអ្នកស្រី Saphoeun Sun ឯកអគ្គរាជទូតកម្ពុជាប្រចាំអឺរ៉ុប ទុកជាប្រវត្តិសាស្រ្តផងដែរ។.