ជារៀងរាល់ឆ្នាំ សហព័ន្ធខ្មែរកម្ពុជាក្រោម បានជួបជុំគ្នានាខែធ្នូ ដើម្បីពិនិត្យការងារ ក្នុងមួយ ឆ្នាំកន្លងមក និងពិភាគ្សាគ្នានូវផលវិបាក ឬការរីកចំរើនលើផែនការដែលបានអនុវត្ត កន្លងមកនោះ ។ ហើយនឹងដាក់ ផែនការឆ្នាំថ្មី មកពិភាគ្សា ធ្វើសេច ក្តីពិនិត្យ និងសម្រេច សម្រាប់ឆ្នាំថ្មីរួមគ្នា ដូចមានផែនការអន្តរជាតិ និងការងារក្នុងស្រុក ព្រមទាំងគំរោងថវិកា យោងលើផែនការនោះ ។

កិច្ចប្រជុំដំណាច់ឆ្នាំ ២០១៣ នៃសហព័ន្ធខ្មែរកម្ពុជាក្រោម
អាស្រ័យហេតុនេះ សូមលោកប្រធានសាខា, តំណាងទ្វីប, ប្រទេស, តំបន់ និងសមាជិក – កា នៃ សហព័ន្ធខ្មែរកម្ពុជាក្រោម នៅជុំវិញពិភពលោក មេត្តាចូល រួមកិច្ចប្រចាំដំណាច់ឆ្នាំ ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃទី ១៣-១៤-១៥ ខែធ្នូ ខាងមុខ នេះ ឱ្យបានច្រើនកុះករ នៅទីក្រុងអូឡែនដូ រដ្ឋផ្លរីដា សហរដ្ឋអាមេរិក ។
បញ្ជាក់៖ សូមមេត្តា ធ្វើរបាយការណ៏ ការងារកន្លងមក និងថវិកា ដែលបាន ចំណាយ និងផ្តល់មកសហព័ន្ធប្រចាំឆ្នាំ រួមទាំងផែនការឆ្នាំថ្មីផងដែរ ។
ចំណែកប្រធានមុខការនីមួយៗ សូមមេត្តាធ្វើរបាយការណ៍ និងផែនការរបស់ខ្លួន ដើម្បីងាយ ស្រួលក្នុង ការវាយតម្លៃ លើការងារដែលមានកន្លងមកនិងអនាគត ។
សូមបងប្អូនជនរួមជាតិ ទទួលនូវការស្រឡាញ់រាប់អានពីខ្ញុំព្រះករុណាខ្ញុំបាទ ។
ព័ត៌មានបន្ថែម៖ សូមលោក លោកស្រី ទំនាក់ទំនង លោក ត្រឹង យ៉ាប តាមទូរស័ព្ទ លេខ (856) 655-3838
ឬ លោក ថាច់ យ៉ក់ ទូរស័ព្ទលេខ (407) 591-0439
ធ្វើនៅកាណាដា ថ្ងៃទី ០១ ខែកញ្ញា ឆ្នាំ ២០១៣
ថាច់ ង៉ុក ថាច់
ប្រធានប្រតិបត្តិសហព័ន្ធខ្មែរកម្ពុជាក្រោម