កិច្ចប្រជុំសាខាសហព័ន្ធខ្មែរកម្ពុជាក្រោម នៅទីក្រុង San Bernardino ភាគខាងត្បូង នៃរដ្ឋកាលីហ្វ័រញ៉ា

SB,CA Meeting

កាលពីល្ងាច ថ្ងៃអាទិត្យទី ២៤តុលា ម្សិល មិញនេះ សាខាសហព័ន្ធខ្មែរកម្ពុជាក្រោម ប្រចាំទីក្រុងសាន់បើណាឌីណូ នៃរដ្ឋកាលី ហ្វ័រញ៉ា ភាគខាងត្បូង បានរៀបចំបើកកិច្ចប្រជុំ វិសាមញមួយ ដើម្បី បោះឆ្នោតជ្រើសរើស ប្រធានសាខាសហព័ន្ធ ក្រោមការចាត់តាំង របស់អ្នកស្រី ថាច់ សុផាន ប្រធានសាខា សហព័ន្ធខ្មែរកម្ពុជាក្រោម ប្រចាំរដ្ឋកាលីហ្វ័រ ញ៉ា ភាគខាងត្បូង នៅគេហដ្ឋាន លោក ថាច់ រី សកម្មជនសហព័ន្ធ ដោយមាន សមាជិក-កា សូមចុចស្តាប់សេចក្តីរាយការណ៍របស់អ្នកស្រី កៀង ប្រមូល វិទ្យុសម្លេងកម្ពុជាក្រោម ពីសហរដ្ឋអាមេរិកប្រមាណជាង៥០នាក់ ក្រោមអធិបតីភាព លោក សឺង សម្រេច នាយកពត៌ មាន និងលោកប្រាក់ សេរីវុធ អនុ ប្រធានសហព័ន្ធផ្នែកទំនាក់ទំនងកិច្ចការបរទេស។

កិច្ចប្រជុំបានប្រព្រឹត្តទៅតាមកម្មវិធីនៃការកំណត់ ដោយមានបេក្ខជនឈរឈ្មោះ៣រូប ទី១ លោក ថាច់ រី ទី២ លោក ដាវ ស៊ើង និងទី៣ លោក តូមី ស្វាយ ដែលមានសមត្ថភាព និងគុណសម្បត្តិគ្រប់គ្រាន់ សម្រាប់ដឹកនាំសាខាសហព័ន្ធខ្មែរកម្ពុជាក្រោម ប្រចាំទីក្រុងសាន់ បើណាឌីណូ។

លោកព្រឹទ្ធាចារ្យ លឹម ខាយ ប្រធានគណៈកម្មការបោះឆ្នោត និងលោក វិញ ស៊ើង ជាអនុប្រធាន បានរៀបចំឱ្យសមាជិក-កា បោះឆ្នោតដោយសម្ងាត់តាមនិតីវិធីច្បាប់ នៃ សហព័ន្ធខ្មែរកម្ពុជាក្រោម ដោយយកសម្លេងភាគច្រើនជាប់ជាប្រធាន និងសម្លេងបន្ទាប់ជាប់ ជាអនុប្រធានដោយស្វាយប្រវត្តិ។ យោងតាមលទ្ធផលនៃប្រធានគណៈកម្មការបោះឆ្នោត បានប្រកាសឱ្យដឹងថា៖ លោក ថាច់ រី ជាប់ជាប្រធាន និងលោក ដាវ សើង ជាប់ជាអនុប្រ ធាន និងលោក យឿង ញឹក ជាហេរញ្ញឹក នៃសាខាសហព័ន្ធប្រចាំទីក្រុងសាន់បើណាឌីណូ។

សូមជំរាបជូនថា សហព័ន្ធខ្មែរកម្ពុជាក្រោម គ្រោងនឹងបើកប្រជុំប្រចាំឆ្នាំ២០១០ នៅថ្ងៃទី ១១-១២ ធ្នូ ឆ្នាំ២០១០ ខាងមុខនេះ នៅទីក្រុងអូឡែនដូ រដ្ឋផ្លរីដា សហរដ្ឋអាមេរិក អាស្រ័យហេតុនេះ ជំនួសមុខឱ្យការិយាល័យសហព័ន្ធ តាំងនាមវិទ្យុសំឡេងកម្ពុជាក្រោម សូមគោរពអញ្ជើញ លោក លោកស្រី ដែលជាសមាជិក-កា ប្រធានតំបន់ ប្រធានសាខា និង ទ្វីប រួមទាំងគណៈកម្មការ អាចារ្យវត្ត នៅគ្រប់ទិសទី ចូលរួមប្រជុំឱ្យបានច្រើនកុះករ ដើម្បី បូកសរុបការងារប្រចាំឆ្នាំ និងបន្តផែនការដំណើរទៅយកទឹកដីកម្ពុជាក្រោម នៃសិទ្ធិសម្រេច វាសនាខ្លួនដោយខ្លួនឯង ពីនឹមអាណានិគមយួនបច្ចុប្បន្ន៕

.