កិច្ចជជែកពិភាក្សាជាអចិន្ត្រៃនៃអង្គការសហប្រជាជាតិ-គណកម្មការសកលយុវជនជនជាតិដើម សេចក្តីថ្លែងការណ៍អំពីការងារអនាគត។

ប្រែសម្រួលដោយ៖ សឺង សម្រេច/VOKK
១- ចំពោះកិច្ចពិភាក្សាជាអចិន្ត្រៃ ដើម្បីកំណត់ចំនួនអ្នកជំនាញការគ្រប់គ្រាន់ល្មមអាចពិភាក្សាបាន រៀបចំ នឹង ផ្សាយចេញ នូវរបាយការណ៍នានារបស់អ្នកជំនាញការ អំពីស្ថានភាពកុមារនិងយុវជនជនជាតិដើមជាសកល ទាក់ទងទៅនឹងកិច្ចអនុវត្តសេចក្តីប្រកាសស្តីពីសិទ្ធិជនជាតិដើម។ ផែនការ ការណែនាំ និងការរីកចម្រើននៃ របាយការណ៍ និងអនុសាសន៍ គួរតែវិវឌ្ឃន៍ស្របគ្នាជាមួយនឹងអ្នកជំនាញការនៃយុវជន និងគណកម្មការសកល យុវជនជនជាតិដើម ដោយមានការធានាចំពោះជំនួយហិរញ្ញវត្ថុពីភ្នាក់ងារអង្គការសហប្រជាជាតិ និងអង្គការ អន្តរជាតិ។ លទ្ធផលនិងអនុសាសន៍នៃរបាយការណ៍បញ្ចប់របស់អ្នកជំនាញការ ត្រូវតែអាចប្រើប្រាស់បាន សម្រាប់បកស្រាយ ដោយយុវជនមិនមែនជាអ្នកជំនាញការ។
២- យោងតាមអនុសាសន៍ខាងលើ របាយការណ៍ទីមួយរបស់អ្នកជំនាញការ គួរតែនិយាយពីការចូលរួម នៃ យុវជនជំនាញការក្នុងកិច្ចពិភាក្សានេះ។ ការងារដែលទាក់ទងផ្សេងទៀត ដូចជាចំនួនយុវជនបានចូលរួមតាំងពី សម័យប្រជុំទីមួយ ការបែងចែកយុវជនជនជាតិដើមទៅតាមតំបន់ផ្សេងៗ កម្រិតនៃការចូលរួម អនុសាសន៍ ដែលកិច្ចពិភាក្សាបានទទួលយក និងស្ថានភាពនៃកាអនុវត្ត ហើយគួរត្រូវធ្វើយ៉ាងណា ដើម្បីឱ្យការចូលរួមរបស់ យុវជនជនជាតិដើមកាន់តែរីកចម្រើនគួរយកមកសិក្សា វាយតម្លៃ និងវិភាគចំពោះរបាយការណ៍ទាំងនោះ ក៏ដូច ជាការវាយតម្លៃចំពោះការងារ និងការរីកចម្រើននៃគណកម្មការសកលយុវជនជនជាតិដើម។
៣- ចំពោះសម័យប្រជុំទី១២ នៃកិច្ចពិភាក្សាអចិន្ត្រៃ រួមទាំងកិច្ចពិភាក្សាកន្លះថ្ងៃ ចំពោះដំណើរផ្តូរទីលំនៅ នៃយុវជនជនជាតិដើមពីដែនដីប្រពៃណីទៅកាន់ទីក្រុងនានា។ យុវជនជនជាតិដើមជាច្រើន បានចាកចេញពី ដែនដីប្រពៃណីរបស់គេ ដោយសារការសិក្សា ការងារធ្វើ ប្តូរទីលំនៅ ទំនាស់ និងកត្តាផ្សេងៗទៀត។ មូលហេតុ នៃការប្តូរទីលំនៅ និងបញ្ហាប្រឈម គួរតែត្រូវបានលើកមកពិភាក្សា និងផលប៉ះពាល់ទាក់ទងដល់សិទ្ធិយុវជន ជនជាតិដើមក្នុងការប្តូរលំនៅនេះ អត្តសញ្ញាណ ទំនាក់ទំនងជាមួយវប្បធម៌និងប្រពៃណី និងការអនុវត្តបានល្អ ចំពោះរឿងនេះ និងបញ្ហាផ្សេងៗទៀត គួរតែត្រូវបានពិភាក្សា។
៤- ចំពោះកិច្ចប្រជុំនៃអ្នកជំនាញការយុវជនជនជាតិដើម ដែលមកដល់នាពេលខាងមុខ នៅខែកុម្ភៈឆ្នាំ២០១៣ ប្រសិនបើថា យើងជាអ្នកជំនាញការចំពោះបញ្ហារបស់ខ្លួនយើង នោះតំណាងរបស់យុវជនជនជាតិដើម គួរតែត្រូវ បានអញ្ជើញចូលរួម និងឧបត្ថម្ភថវិកា ក្នុងនាមជាអ្នកជំនាញការ។ យើងសូមស្នើថា យ៉ាងតិចក៏ឱ្យមានយុវជន ជនជាតិដើមម្នាក់ ពីតំបន់និមួយៗ អង្គការ ប្រព័ន្ធ និងគណកម្មការសកលនៃយុវជនជនជាតិដើម គួរតែត្រូវបាន រៀបចំឡើង មុនកិច្ចប្រជុំអ្នកជំនាញការEGM។ ការជ្រើសរើសអ្នកជំនាញការនោះ គួរតែត្រូវបានជាដៃគូ ជាមួយ គណកម្មការសកលយុវជនជនជាតិដើម ឆ្លងតាមវិធីប្រកបដោយតម្លាភាព។
៥- គណកម្មការសកលយុវជនជនជាតិដើម បានជ្រើសរើសក្រុមសម្របសម្រួលរបស់ខ្លួន ដែលក្នុងរចនាសម្ព័ន្ធ មានសហប្រធានពីររូប និងចំណុចដែលត្រូវផ្តោតលើ ប្រចាំតំបន់នៅក្នុងស្រុក ពីតំបន់និមួយៗ ដោយការព្រម ព្រៀងគ្នា។ ក្រុមការងារសម្របសម្រួលថ្មី ត្រូវធ្វើផែនការចំពោះកិច្ចប្រជុំការងារ ដែលនឹងត្រូវធ្វើនៅខែកញ្ញា ដើម្បីពិភាក្សានិងបង្កើតអាណតិកាលនៃតួនាទី ផែនការសកម្មភាព និងបញ្ហាផ្សេងៗទៀត ដើម្បីធានាដល់ការងារ របស់គណកម្មការសកលយុវជនជនជាតិដើម ប្រកបដោយប្រសិទ្ធិភាព និងទទួលផលល្អ។ យើងអំពាវនាវ សុំការគាំទ្រពីកិច្ចពិភាក្សា រដ្ឋសមាជិក ភ្នាក់ងារអង្គការសហប្រជាជាតិ និងអង្គការជនជាតិដើម ក្នុងការណែនាំ ជំនួយហិរញ្ញវត្ថុ សម្ភារៈ និងប្រភពចាំបាច់ដ៏ទៃទៀត ដើម្បីកិច្ចប្រជុំរបៀបនេះ អាចកើតមានជារូបរាង។
៦- ចំពោះចំណុចដែលត្រូវផ្តោតក្នុងតំបន់ ក៏ដូចជាចំណុចដែលត្រូវផ្តោតចំពោះរឿកុមារនិងយុវជន នៅក្នុង ចំណោមសមាជិកអង្គប្រជុំ ដើម្បីបង្កើតទំនាក់ទំនងក្នុងការណែនាំ ជាមួយគណកម្មការសកលយុវជនជនជាតិ ដើម ដើម្បីពង្រឹងសមត្ថភាពយុវជនជនជាតិដើម និងបង្កើនការយល់ដឹងរបស់គេ ចំពោះប្រព័ន្ធនៃអង្គការ សហប្រជាជាតិ ដើម្បីឱ្យការចូលរួមបានពេញលេញ និងមានរបៀបរៀបរយល្អ។
៧- ដោយយោងទៅលើកថាខ័ណ្ឌទី៥១ ក្នុងរបាយការណ៍ការចុងក្រោយ ដែលត្រួវបានទទួលយកដោយកិច្ចប្រជុំ ក្នុងសម័យប្រជុំទី១០របស់ខ្លួន លេខាធិការដ្ឋានអចិន្ត្រៃនៃអង្គពិភាក្សា មូលនិធិអង្គការសហប្រជាជាតិដើម្បីកុមារ វិជ្ជាស្ថានសិក្សាអប់រំនិងស្រាវជា្រវនៃអង្គការសហប្រជាជាតិ កម្មវិធី អភិវឌ្ឍន៍នៃអង្គការសហប្រជាជាតិ និងកម្មវិធី អង្គការសហប្រជាជាតិដើម្បីយុវជន ត្រូវបានផ្តល់អនុសាសន៍ ដើម្បីធ្វើសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ ជាមួយនឹង គណកម្មការសកលយុវជនជនជាតិដើម ដើម្បីរៀបចំ និងគាំទ្រ ដល់កម្មវិធីអប់រំសិទ្ធិមនុស្សក្នុងតំបន់ និងជា អន្តរជាតិ ដើម្បីស្ថាបនាសមត្ថភាព និងជំនាញក្នុងការតស៊ូមតិ នៃយុវជនជនជាតិដើម។ យើងសូមបញ្ជាក់សារជា ថ្មី ចំពោះសារសំខាន់នៃការសិក្សាអប់រំអំពីសិទ្ធិមនុស្សនេះ ហើយអំពាវនាវដល់អង្គការទាំងនោះ ឱ្យចាប់ផ្តើមធ្វើ ផែនការ និងការរៀបចំជាមួយគណកម្មការសកលយុវជនជនជាតិដើម។
៨- ដោយយោងទៅលើកថាខ័ណ្ឌ៧៧ ក្នុងរបាយការណ៍ការចុងក្រោយ ដែលត្រួវបានទទួលយកដោយកិច្ចប្រជុំ ក្នុងសម័យប្រជុំទី១០របស់ខ្លួន នាងកញ្ញាម៉ៀកណា ខិននីងហ៊ាមMs Myrna Cunningham និងលោក អាល់វ៉ារូ ផប Mr. Alvaro Pop បានត្រូវតែងតាំងឱ្យធ្វើការរៀបចំ ជាមួយនឹងមូលនិធិអង្គការសហប្រជាជាតិដើម្បីកុមារ នូវរបាយការណ៍មួយស្តីពីស្ថានភាពនៃកុមារជនជាតិដើមនៅអាមេរិកឡាទីន និងការ៉ាប៊ីន និងទៅតំណាងគេ ក្នុងកិច្ចពិភាក្សា នៅសម័យប្រជុំទី១១។ យើងស្នើសុំឱ្យរបាយការណ៍នេះ បានត្រូវរៀបចំឱ្យហើយស្រេច និងធ្វើការបង្ហាញ ដោយគ្មានបង្អែរបង្អង់៕