នៅថ្ងៃទី ៤ ខែមិថុនា ឆ្នាំ ២០១៤ នេះ ជាខួប ៦៥ ឆ្នាំ ថ្ងៃ “កម្ពុជាក្រោមឋិតនៅក្រោមរដ្ឋចំណុះវៀតណាម ឬ ថ្ងៃបារាំងកាត់ ដែនដីកម្ពុជាក្រោមឲ្យយួនត្រួត្រា កាលពី ថ្ងៃទី ០៤ ខែមិថុនា ឆ្នាំ១៩៤៩ ។ សាខាសហព័ន្ធខ្មែរកម្ពុជា ក្រោមនៅជុំវិញ បាន ប្រារព្ធពិធីរំឭកខូបនៃព្រឹត្តិការណ៍មួយនេះ នៅគ្រប់ទីកន្លែងដែលមានពលរដ្ឋខ្មែរក្រោមរស់នៅ ។ ខាងក្រោមនេះជាកាល បរិច្ឆេទ ដែលសាខាសហព័ន្ធខ្មែរកម្ពុជាក្រោម នឹងប្រារព្ធពិធីរំឭកខួបមួយនេះ នៅតាមរដ្ឋ , ទីក្រុង , ខេត្ត និង ប្រ ទេស នានា ក្នុងពិភពលោក ។
(នៅកន្លែងមួយចំនួនដែលយើងមិនទាន់ទទួលបានព័ត៌មាន នឹង Update នៅពេលក្រោយ) ។

សហរដ្ឋអាមេរិក៖
សាខាប្រចាំទីក្រុង San Jose នឹងប្រារព្ធនៅ វត្តខេមររង្សី រដ្ឋកាលីហ្វញ៉ា នៅថ្ងៃសៅរ៍ទី ៧ ខែមិថុនា ឆ្នាំ ២០១៤ ។
សាខាប្រចាំទីក្រុង Stockton រដ្ឋ California នឹងប្រារព្ធ នៅថ្ងៃអាទិត្យ ទី ០៨ ខែមិថុនា ឆ្នាំ ២០១៤ ។
សាខាប្រចាំទីក្រុង Longbeach រដ្ឋ California នឹងប្រារព្ធនៅវត្តកម្ពុជាក្រោម នៅថ្ងៃទី អាទិត្យ ទី ០៨ ខែមិថុនា ឆ្នាំ ២០១៤ ។
សាខាប្រចាំរដ្ឋ Washinton State នឹងប្រារព្ធ នៅថ្ងៃទី អាទិត្យ ទី ០៨ ខែមិថុនា ឆ្នាំ ២០១៤ ។
សាខាប្រចាំរដ្ឋ Colorado នឹងប្រារព្ធ នៅថ្ងៃអាទិត្យ ទី ០៨ ខែមិថុនា ឆ្នាំ ២០១៤ ។
សាខាប្រចាំរដ្ឋ Illinois (អ៊ីលីណយ) នឹងប្រារព្ធ នៅថ្ងៃអាទិត្យ ទី ០៨ ខែមិថុនា ឆ្នាំ ២០១៤ ។
សាខាប្រចាំរដ្ឋ Florida នឹងប្រារព្ធ នៅថ្ងៃ អាទិត្យ ទី ០៨ ខែមិថុនា ឆ្នាំ ២០១៤ ។
សាខាប្រចាំរដ្ឋ Jew Jersey និងរដ្ឋ Pennsylvania នឹងប្រារព្ធនៅថ្ងៃអាទិត្យ ទី ០៨ ខែមិថុនា ឆ្នាំ ២០១៤
ប្រទេសបារាំង៖
ទីក្រុងប៉ារិស នឹងធ្វើនៅថ្ងៃអាទិត្យ ទី ០៨ ខែមិថុនា ឆ្នាំ ២០១៤
ប្រទេសកាណាដា៖
ខេត្ត Ontario នឹងប្រារព្ធនៅថ្ងៃសៅរ៍ ទី ០៧ ខែមិថុនា ឆ្នាំ ២០១៤
ប្រទេស New Zealand ៖
ទីក្រុង Auckland ប្រារព្ធថ្ងៃអាទិត្យ ទី ០៨ ខែមិថុនា ឆ្នាំ ២០១៤
ប្រទេសអូស្ត្រលី៖
ទីក្រុង Victory នឹងប្រារព្ធនៅថ្ងៃអាទិត្យ ទី ០៨ ខែមិថុនា ឆ្នាំ ២០១៤
ព័ត៌មានបន្ថែមសូមលោកអ្នកទាក់ទងទៅប្រធានតំបន់ និង ប្រធានសាខា ដែលលោកអ្នករស់នៅ ។