ការរត់​ប្រណាំង​ដើម្បី​ដណ្ដើមយក​កៅអី​នាយករដ្ឋមន្ត្រី​នៅ​វៀតណាម​ឆ្នាំ ២០១៦

​ដោយ ថាច់ ប្រីជា គឿន l សារព័ត៌មាន ព្រៃនគរ​

​កាលពី​ថ្ងៃទី ១៣ ខែវិច្ឆិកា នេះ រដ្ឋសភា​បក្សកុម្មុយនិស្ត​វៀតណាម បានសម្រេច​ជា​ផ្លូវការ​ឲ្យ​មនុស្ស​ពីររូប គឺ លោក វៅ ដឹក ដាម (Vũ Ðức Ðam) និង លោក ផាម បិ​ន មិន (Phạm Bình Minh) ឡើង​ឋានៈ​ជា ឧបនាយករដ្ឋមន្ត្រី ។ ក្រោយពី​ការតែងតាំង​នេះ​រួច ទស្សនាវដ្ដី The Economist របស់​អង់គ្លេស បានចេញ​ផ្សាយ​អត្ថបទ​វិភាគ​មួយ​ផ្ដោតលើ​តួនាទី​របស់​នាយករដ្ឋមន្ត្រី​ថ្មី​សម្រាប់​ប្រទេស​វៀតណាម ក្នុង​ឆ្នាំ ២០១៦ បាន​ទៅ​បេក្ខជន​រូប​ណា បន្ទាប់ពី លោក ង្វៀង តឹង យ៉ុង នាយក​ដ្ឋ​មន្ត្រី​បច្ចុប្បន្ន ផុត​អាណត្តិ ។​

ពីឆ្វេងទៅស្ដាំ៖  លោក ផាម បិន មិន (Phạm Bình Minh) , លោក ង្វៀង ទៀង ញ៉ឹង (Nguyễn Thiện Nhân), លោក វៅ ដឹក ដាម (Vũ Ðức Ðam) និង លោក ង្វៀង តឹង យ៉ុង (Nguen Tan Dung) ។
ពីឆ្វេងទៅស្ដាំ៖ លោក ផាម បិន មិន (Phạm Bình Minh) , លោក ង្វៀង ទៀង ញ៉ឹង (Nguyễn Thiện Nhân), លោក វៅ ដឹក ដាម (Vũ Ðức Ðam) និង លោក ង្វៀង តឹង យ៉ុង (Nguen Tan Dung) ។

នៅក្នុង​អត្ថបទ​វិភាគ​មួយ​មាន​ចំណងជើង​ថា “ Party People” ដែល​មានន័យថា “​មនុស្ស​របស់​បក្ស​” បាន​វាយតម្លៃ​ទៅលើ​អត្ថន័យ​របស់​រដ្ឋសភា​វៀតណាម កាលពី​ថ្ងៃទី ១៣ ខែវិច្ឆិកា កន្លងទៅនេះ ដែល​បាន សម្រេច​តែងតាំង​តួនាទី​ឧបនាយករដ្ឋមន្ត្រី​ពីររូប គឺ លោក វៅ ឌឹ​ក ដាម (Vũ Đức Đam) និង លោក ផាម បិ​ន ម៉ិ​ន (Phạm Bình Minh) ខណៈដែល​លោក ង្វៀង ទៀង ញ៉ឹង (Nguyễn Thiện Nhân) កាលពី​ខែ កញ្ញា បានទទួល​ឋានៈ​ជា​ប្រធាន​រណសិរ្ស​នៃ​រដ្ឋាភិបាល​វៀតណាម ។​

“​ក្រុម​អ្នកសង្កេតការណ៍​នយោបាយ​វៀតណាម​បាន​ថ្លែងថា ការផ្លាស់ប្ដូរ​មនុស្ស​ប​ង្ហា​ញ​ឲ្យ​ឃើញ នូវ​ភាព អស្ចារ្យ​មួយចំនួន​ក្នុង​របប​នយោបាយ​នៅ​វៀតណាម​” ។​

“​ចំណុច​ដែល​បង្ហាញ​ឲ្យ​ឃើញ​កាន់តែច្បាស់​នោះ គឺ​លោកនាយក​រដ្ឋមន្ត្រី ង្វៀង តឹង យ៉ុង ហាក់ដូចជា កំពុង​ពង្រឹង​ឥទ្ធិពល​របស់ខ្លួន​ឡើងវិញ បន្ទាប់ពី​ជាច្រើន​ខែ​មកនេះ លោក​ត្រូវបាន​មន្ត្រី​ផ្ទៃ​ក្នុងនៃ​បក្ស កុ​ម្មុយ​និ​ស្ត​មួយ​នេះ វាយប្រហារ​យ៉ាងធ្ងន់ធ្ង​រ​” ។​

“​កាលពី​មួយឆ្នាំ​កន្លងទៅនេះ លោក ង្វៀង តឹង យ៉ុង ត្រូវបាន​ដៃគូ​របស់ខ្លួន​បង្ខំ​ឲ្យ​សុំទោស​ជា​សាធារណៈ ព្រោះ​ការគ្រប់គ្រង​សេដ្ឋកិច្ច​នៅ​អន់ថយ ប៉ុន្តែ បច្ចុប្បន្ន លោក​បាន​បញ្ចូល​បន្ថែម​នូវ​បក្សពួក​ស្មោះត្រង់ និង មនុស្ស​ដែលមាន​សមត្ថភាព​ជាច្រើន ចូលទៅក្នុង​កិច្ចការ​ផ្ទៃក្នុង​របស់ខ្លួន​” ។
​អត្ថបទ​បាន​បញ្ជាក់ថា លោក យ៉ុង កំពុងតែ​រំពឹងមើល​ទៅដល់​ឆ្នាំ ២០១៦ ពេលដែល​លោក​ផុត​អាណត្តិ ជា​នាយករដ្ឋមន្ត្រី តែ​លោក​អាច​នៅ​រក្សា​តួនាទី​ជា​សមាជិក គណៈកម្មការ​នយោបាយ​មជ្ឈិម​របស់​បក្ស កុ​ម្មុយ​និ​ស្ត​” ។​

“​ទោះបី អ្នក​ដែលមាន​ឋានៈ​ជា​ឧបនាយករដ្ឋមន្ត្រី​ទាំងអស់ មិនមែន​ឋិត​នៅក្នុង​គណៈកម្មការ​នយោបាយ មជ្ឈិម ក៏ដោយ ប៉ុន្តែ​មនុស្ស​ដែល​ស្និទ​នឹង​លោក យ៉ុង មាន​តួនាទី​ខ្ពស់បំផុត​នៅក្នុង​រដ្ឋាភិបាល វានឹងមាន​ផល​អវិជ្ជមាន​យ៉ាងណាមសម្រាប់ ​លោក យ៉ុង​” ?

​អ្នកនិពន្ធ​បាន​វិភាគ​ថា “​ឧ​នាយករដ្ឋមន្ត្រី​ទាំងពីរ​រូប​ដែល​ទើបតែ​តែងតាំង​ថ្មី មិនមែនជា​បេក្ខជន​នាយក​រដ្ឋ មន្ត្រី​សម្រាប់​ឆ្នាំ ២០១៦” ។​

The Economist វាយតម្លៃថា លោក ផាម បិ​ន ម៉ិ​ន នឹង​មិនមាន​សមត្ថភាព​ចូល​ប្រកួត​ដណ្ដើមយក​កៅអី នាយករដ្ឋមន្ត្រី​ទេ ព្រោះ​លោក​មនុស្ស “​មួយជីវិត​ធ្វើ​តែ​ការទូត និង​មិនមាន​សមត្ថភាព​ចូលក្នុង​ឆា​កន​យោ បាយឡើយ​” ។​

​ចំណែក លោក វៅ ឌឹ​ក ដាម អាចមាន​សមត្ថភាព​ក្លាយជា​បេក្ខជន​ដណ្ដើមយក​កៅអី​នាយករដ្ឋមន្ត្រី និង​កៅអី​នៅក្នុង​គណៈកម្មការ​នយោបាយ​មជ្ឈិមបក្ស ដែល​សមាជិក​ទាំង ១៦ រូប ។​

​លោក បណ្ឌិត តឿ​ង វៅ (Tường Vũ) នៃ​សកល​វិទ្យាល័យ Oregon សហរដ្ឋអាមេរិក ត្រូវបាន​ទស្សនា វ​ដ្ដី The Economist ស្រង់​សម្ដី​ថា អ្នកនយោបាយ​ដែលមាន​លទ្ធភាព​ក្លាយជា​នាយករដ្ឋមន្ត្រី​នៅ​ឆ្នាំ ២០១៦ គឺ លោក ង្វៀង ស្វឹ​ង ភុ​ក (Nguyễn Xuân Phúc) ដែល​បច្ចុប្បន្ន គាត់​នៅក្នុង​គណៈកម្មការ នយោបាយ​មជ្ឈិមបក្ស ។​

​ទស្សនាវដ្ដី The Economist បាន​ដកស្រង់​សម្ដី​អ្នកវិភាគ​ថា ខណៈដែល​កៅអី​នាយករដ្ឋមន្ត្រី​នៅ​ទំនេរ ឱកាស​ក្លាយជា​នាយករដ្ឋមន្ត្រី​សម្រាប់ លោក ង្វៀង ទៀង ញ៉ឹង មាន​តិចតួច​ណាស់ ។​

​ការវិភាគ​ខាងលើ​គ្រាន់តែ​ជាការ​ប៉ាន់ស្មាន​តែប៉ុណ្ណោះ តាម​ការពិត ពលរដ្ឋ​វៀតណាម​ជាង ៩០ លាន នាក់ នៅតែ​មិនអាច​ចូលរួម​យោបល់​ជាមួយ​បក្ស​ទាក់ទិន​នឹង​បញ្ហា​ថា ត្រូវ​ជ្រើសរើស​បេក្ខជន​រូប​ណា​ជា​នាយករដ្ឋមន្ត្រី​នៅឡើយ​ទេ ខណៈដែល​ប្រទេស​កុ​ម្មុយ​និ​ស្ត​មួយ​នេះ នៅ​មិនទាន់​អនុញ្ញាត​ឲ្យ​មានការ​បោះ ឆ្នោត​ដោយ​សេរី​នៅឡើយ ។​

​សូមបញ្ជាក់ថា លោក ដាម ជា​រដ្ឋមន្ត្រី​អចិន្ត្រៃយ៍​ប្រចាំការ​នៅ​ការិយាល័យ​រដ្ឋាភិបាល និង​ជា​អ្នកជំនួយ ការ​ឲ្យ លោកនាយក​ដ្ឋ​មន្ត្រី ង្វៀង តឹង យ៉ុង (Nguyễn Tấn Dũng) ក្នុង​វិស័យ​វប្បធម៌​, បច្ចេកវិទ្យា​សាស្ត្រ និង​ជាទី​ប្រឹក្សា​ផ្នែក​សង្គមកិច្ច ។​

លោក ម៉ិ​ន (Minh) បច្ចុប្បន្ន ជា​រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​នៅតែ​បន្ត​មុខតំណែង​នេះ​ដដែល ខណៈ ដែល​រដ្ឋ​ភា​បានសម្រេច​តែ​តាំង​ជា​ឧបនាយករដ្ឋមន្ត្រី ។​

​លោក វៅ ដឹក ដាម បានទទួល​សញ្ញាបត្រ​ប​ណ្ឌិ​ត នៅ​ប្រទេស​បែ​ល​ហ្ស៊ី​ក នៅ ក្នុងអំឡុង​ទសវត្សរ៍ ១៩៨០ ។ ក្រោយមក លោក បាន​ឡើង​ឋានៈ​ជា​អ្នកដឹកនាំ ក្នុង​ជួរ​បក្ស និង​បាន​ក្លាយជា រដ្ឋមន្ត្រី​វ័យក្មេង​បំផុត​នៅ​ឆ្នាំ ២០១១ ពេលដែល​លោក ទទួល តំណែង ប្រធាន​អចិន្ត្រៃយ៍​ការិយាល័យ​រដ្ឋាភិបាល ។​

​លោក ផាម បិ​ន មិន ជា​កូនប្រុស​របស់ លោក ង្វៀង គើ ថាច់ (Nguyễn Cơ Thạch) អតីតរដ្ឋមន្ត្រី​ក្រសួង​ការបរទេស​វៀតណាម ។ លោក មិន បានទទួល សញ្ញា​អនុបណ្ឌិត ច្បាប់ និង​ការបរទេស Fletcher នៃ​សកល វិទ្យាល័យ Tuft សហរដ្ឋអាមេរិក ឆ្នាំ ១៩៩៤ ៕​