ការប៉ាន់ប្រមាណចំពោះកិច្ចប្រតិបត្តិ ដែលប្រទេសវៀតណាម បាន និងមិនបានធ្វើ នៅពាក់កណ្តាលពេលកំណត់ ដោយ UPR… ភាគបញ្ចប់

ប្រែសម្រួលដោយ៖ សឺង សម្រេច/VOKK

អនុសាសន៍លេខ ១៦១ ផ្តល់ដោយចក្រភពអង់គ្លេសៈ

ឱ្យវៀតណាមជួបសន្ទនា ជាមួយអ្នកជំនាញការអន្តរជាតិ ក្នុងវិស័យធ្វើអភិវឌ្ឍន៍ច្បាប់ទម្លាប់ រួមបញ្ចូលទាំងការ សើរើពិនិត្យឡើងវិញនូវច្បាប់ព្រហ្មទណ្ឌ ដើម្បីកម្រិតផ្លូវកុំឱ្យមានការបកស្រាយបរិធានបំភ្លៃ ដោយចៅក្រមនិង តុលាការ។ កំណត់របស់វិជ្ជាស្ថានសិទ្ធិមនុស្សៈ វៀតណាមមិនបានប្រតិបត្តិសោះទេ។ ការឆ្លើយតបរបស់អង្គការUNPO:

ពាក្យដែលចែងមិនច្បាស់លាស់ក្នុងមាត្រានៃច្បាប់ព្រហ្មទណ្ឌរបស់ប្រទេសវៀតណាម ធ្វើឡើងដោយបំណង ដ៏ជាក់លាក់ ដើម្បីកាត់បន្ថយខ្លឹមសារច្បាប់ដែលការពារចំពោះសិទ្ធិក្នុងការបញ្ចេញមតិ រាប់ទាំងសិទ្ធិការបញ្ចេញ មតិសាសនា និងការចូលរួមក្នុងកិច្ចប្រជុំជាសាធារណៈ។ ជនជាតិដើមមានជាអាទិ៍ដេហ្គាម៉ុងតាញ៉ានិងខ្មែរក្រោម ដែលចូលរួមក្នុងការតវ៉ាដោយអហឹង្សា និងប្រតិបត្តិសាសនារបស់ពួកគេ តែងទទួលការចោទប្រកាន់ ថាបានធ្វើ ឱ្យខូចដល់សាមគ្គីជាតិ ឆាឆៅដល់សន្តិសុខ និងរំខានដល់សង្គមវៀតណាម។

ស្ត្រី & កុមារ

អនុសាសន៍លេខ ១៧ ផ្តល់ដោយអូស្ត្រីយ៉ាៈ

ឱ្យវៀតណាមបង្កើនកម្លាំងរបស់ខ្លួនឱ្យកាន់តែខ្លាំងក្លាឡើង ដើម្បីទប់ស្កាត់ពេស្យាចារចំពោះកុមារ ផ្តល់នូវភាព គាំទ្រប្រកបដោយប្រសិទ្ធិភាព ចំពោះកុមាររងគ្រោះ ហើយផ្តល់ដំណឹងនេះឱ្យនគរបាលបានដឹងឮចំពោះបញ្ហា ជា ពិសេស តាមរយៈក្នុងមេរៀនដែលពួកគេហ្វឹកហាត់។

កំណត់របស់វិជ្ជាស្ថានសិទ្ធិមនុស្សៈ វៀតណាមមិនបានប្រតិបត្តិសោះទេ។

ការឆ្លើយតបរបស់សហព័ន្ធខ្មែរកម្ពុជាក្រោមៈ

កុមារខ្មែរក្រោមមិនបានដឹងសោះឡើយ អំពីអ្វីដែលគេហៅថាសិទ្ធិកុមារ។ រដ្ឋាភិបាលវៀតណាមមិនបានផ្តល់ ការសិក្សាអប់រំណាមួយ ចំពោះកុមារខ្មែរក្រោម តាមភាសាជាតិខ្មែរ របស់ពួកគេឡើយ។

អនុសាសន៍លេខ ៣៣ ផ្តល់ដោយប្រទេសប្រេស៊ីលៈ

ឱ្យវៀតណាមបង្កើនជោគជ័យចំពោះស្ត្រី ក្នុងវិស័យសុខភាព ជាពិសេសក្នុងរឿងភេទ និងសេវ៉ាសុខភាពក្នុងការ បន្តពូជ។

កំណត់របស់វិជ្ជាស្ថានសិទ្ធិមនុស្សៈ វៀតណាមបានប្រតិបត្តិខ្លះៗ។

ការឆ្លើយតបរបស់សហព័ន្ធខ្មែរកម្ពុជាក្រោមៈ

ស្ត្រីខ្មែរក្រោមដោយភាគច្រើនលើសលប់ ឋិតក្នុងភាពក្រីក្រ។ រដ្ឋាភិបាលវៀតណាមបានជួយដល់ស្ត្រីខ្មែរក្រោម ក្នុងសេវ៉ាសុខភាពខ្លះដែរ តាមតំបន់ខ្លះ មិនជាទួទៅទេ។ប៉ុន្តែស្ត្រីខ្មែរក្រោមមិនត្រូវបានទទួលការយកចិត្តទុកដាក់ ដូចស្ត្រីវៀតណាមដែលមានលុយកាក់ទេ។ គេអាចទៅមន្ទីរពេទ្យតែនៅពេលដែលគេឈឺ។ គ្មានកិច្ចការពារ សុខភាពទេ ចំពោះស្ត្រីខ្មែរក្រោម។

ប្រការផ្សេងទៀត

អនុសាសន៍លេខ ៥ ផ្តល់ដោយប្រទេសអាល់ហ្សេរីៈ

ឱ្យវៀតណាមបន្តលើកកំពស់ក្នុងការដំកើងសិទ្ធិមនុស្ស និងសេរីភាពជាមូលដ្ឋាន ជាពិសេសដំណើរប្រព្រឹត្តទៅ របស់ពពួកជន ដែលពួកបរទេសបានមកត្រួតត្រា អំពីសិទ្ធិក្នុងការសម្រេចចិត្តរបស់ពួកគេ។

កំណត់របស់វិជ្ជាស្ថានសិទ្ធិមនុស្សៈ វៀតណាមមិនបានប្រតិបត្តិសោះទេ។

ការឆ្លើយតបរបស់សហព័ន្ធខ្មែរកម្ពុជាក្រោមៈ

ពលរដ្ឋនៅវៀតណាមគ្មានសិទ្ធិមនុស្សនិងសេរីភាពជាមូលដ្ឋានទេ។ ពលរដ្ឋមិនត្រូវបានអនុញាតឱ្យធ្វើការតវ៉ា ដើម្បីទាមទារសិទ្ធិជាមូលដ្ឋានឡើយ។ ពលរដ្ឋខ្មែរក្រោមមិនត្រូវបានទទួលស្គាល់ជាជនជាតិដើម ទោះជាគេកំពុង រស់នៅលើដីកេរដូនតារបស់ពួកគេក៏ដោយ។ ពាក្យថា ’’ខ្មែរក្រោម’’ មិនត្រូវបានអនុញាតឱ្យប្រើ សម្រាប់ហៅ ចំពោះខ្មែរក្រោមឡើយ។ ខ្មែរក្រោមគ្មានសិទ្ធិ ក្នុងការសម្រេចចិត្តដោយខ្លួនឯង ដើម្បីជីវិតខ្លួនឯងទេ។

ការឆ្លើយតបរបស់អង្គការសាមគ្គីភាព អ្នកគ្រិស្ទសាសនាអន្តរជាតិ(CSW):

នៅមានការគាបសង្កត់ច្រើនឥតគណនា ចំពោះសិទ្ធិបញ្ចេញមតិនិងជំនឿ ក្នុងប្រទេសវៀតណាម ជាពិសេស ចំពោះជនភាគតិច អ្នកកាន់សាសនាគ្រិស្ទម៉ុង ដែលប្រឈមនឹងគំនាបសង្កត់ចំពោះការចែករំលែកនូវជំនឿ ការសាងសង់អាគារ ហើយជួនកាលត្រូវទទួលការបង្ខិតបង្ខំឱ្យបោះបង់ចោល។

អនុសាសន៍លេខ ៣១ ផ្តល់ដោយប្រទេស បេនិនៈ

ឱ្យវៀតណាមបន្តការលើកដំកើងនិងការពារសិទ្ធិមនុស្ស ។

កំណត់របស់វិជ្ជាស្ថានសិទ្ធិមនុស្សៈ វៀតណាមមិនបានប្រតិបត្តិសោះទេ។

ការឆ្លើយតបរបស់សហព័ន្ធខ្មែរកម្ពុជាក្រោមៈ

សិទ្ធិមនុស្សជាមូលដ្ឋានមិនត្រូវបានការពារនិងលើកដំកើងទេ នៅវៀតណាម។ ខ្មែរក្រោមមិនត្រូវបានអនុញាតឱ្យ រៀនភាសារបស់ខ្លួន និងប្រើភាសារបស់ខ្លួនលើសារព័ត៌មានផ្ទាល់របស់ពួកគេ ដោយសេរីឡើយ។

អនុសាសន៍លេខ ៣៤ ផ្តល់ដោយប្រទេស ប្រេស៊ីលៈ

ឱ្យវៀតណាមទទួលឱ្យមានជាអចិន្ត្រៃយ៍ នូវអង្គការឃ្លាំមើលសិទ្ធិមនុស្សនៅប្រទេសវៀតណាម។

កំណត់របស់វិជ្ជាស្ថានសិទ្ធិមនុស្សៈ វៀតណាមមិនបានប្រតិបត្តិសោះទេ។

ការឆ្លើយតបរបស់អង្គការUNPO:

វៀតណាមមិនទាន់បានរៀបចំឱ្យមានវិជ្ជាស្ថានជាតិសិទ្ធិមនុស្ស ឱ្យសមស្របជាមួយគោលការណ៍ក្រុងប៉ារីស នៅឡើយទេ​។ ដូចមានសេចក្តីថ្លែងការណ៍របស់រដ្ឋទាំងឡាយបន្ទាប់ពីកិច្ចប្រជុំលើកទី១ នៃUPR វៀតណាមមាន ភ្នាក់ងាររដ្ឋាភិបាលមួយចំនួន ដែលគេបានអាស់អាងថាជាអ្នកឃ្លាំមើលកិច្ចប្រតិបត្តិសិទ្ធិនោះ នៅតាមតំបន់ ខ្លះៗ។ ទោះជាយ៉ាងណាក៏ដោយ ទីភ្នាក់ងារដូចជាគណកម្មការកិច្ចការជនភាគតិច និងក្រុមប្រឹក្សាសភាជាតិ ទទួលបន្ទុកជនភាគតិច មានបើកតែក្នុងកំរិតរដ្ឋមន្ត្រី។ គ្មានសញ្ញាដែលបញ្ជាក់ថា ពួកគេនោះធ្វើការដោយឯករាជ ឬមានទំនាក់ទំនងជាមួយប្រជាពលរដ្ឋ ដែលចង់លើកជាបញ្ហាអ្វីមួយឡើងទេ។

___________________________________________________________________________
កំណត់សំគាល់ៈ ការបកប្រែក្រៅផ្លូវការ និងការផ្សាយដោយវិទ្យុសំឡេងកម្ពុជាក្រោម នូវការប៉ាន់ ប្រមាណចំពោះកិច្ចប្រតិបត្តិ ដែលប្រទេសវៀតណាម បាន និងមិនបានធ្វើ នៅពាក់កណ្តាល ពេលកំណត់ ដោយ UPR ចប់តែត្រឹមនេះ។

វិទ្យុសំឡេងកម្ពុជាក្រោមសង្ឃឹមថា លោកអ្នកនឹងចងក្រងទុកនូវឯកសារដ៏មានសារសំខាន់នេះ ដើម្បីផ្ទៀងផ្ទាត់ជាមួយរបាយការណ៍លើកក្រោយ ដែលនឹងធ្វើនៅក្នុងថេរវេលាជាងពីរឆ្នាំទៀត ព្រោះទង្វើរបស់រដ្ឋាភិបាលវៀតណាម សុទ្ធតែមានផលប៉ះពាល់ដល់សុខទុក្ខរបស់ព្រះសង្ឃ និងយើងទាំងអស់គ្នាជាខ្មែរក្រោម។

សូមអរព្រះគុណ-សូមអរគុណ