ប្រែសម្រួលដោយ៖ សឺង សម្រេច/VOKK
អនុសាសន៍លេខ ១២០ ផ្តល់ដោយប្រទេស នីហ្សេរីយ៉ាៈ
ឱ្យវៀតណាមយកចិត្តទុកដាក់ ចំពោះការធ្វើសច្ចាប័នលើអនុញ្ញាស្តីពីសិទ្ធិមនុស្សពិការ ហើយដាក់បញ្ចូលសេចក្តី ព្រាងច្បាប់អំពីជនពិការ ឱ្យទាន់ពេលវេលា។
កំណត់របស់វិជ្ជាស្ថានសិទ្ធិមនុស្សៈ វៀតណាមមិនបានប្រតិបត្តិសោះទេ។
ការឆ្លើយតបរបស់អង្គការ UNPO:
មកទល់ពេលនេះ គឺខែកុម្ភៈឆ្នាំ២០១២ វៀតណាមិនបានយល់ព្រម ចំពោះកតិកាសញ្ញាស្តីពីសិទ្ធិជនពិការទេ។
អនុសាសន៍លេខ ១៤២ ផ្តល់ដោយប្រទេស អាហ្វ្រិកខាងត្បូងៈ
ឱ្យវៀតណាមយកចិត្តទុកដាក់ ចំពោះការធ្វើសច្ចាប័ន លើអនុញ្ញាស្តីពីសិទ្ធិជនពិការ។
កំណត់របស់វិជ្ជាស្ថានសិទ្ធិមនុស្សៈ វៀតណាមមិនបានប្រតិបត្តិសោះទេ។
ការឆ្លើយតបរបស់អង្គការ UNPO:
មកទល់ពេលនេះ គឺខែកុម្ភៈឆ្នាំ២០១២ វៀតណាមិនបានយល់ព្រម ចំពោះកតិកាសញ្ញាស្តីពីសិទ្ធិជនពិការទេ។
អនុសាសន៍លេខ ១៥៧ ផ្តល់ដោយប្រទេស ទួរគីៈ
ឱ្យវៀតណាមយកចិត្តទុកដាក់ ចំពោះការទទួលយកពិធីសារនៃអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីឧក្រិដកម្ម ឆ្លងប្រទេស ដើម្បីការពារ បំបាត់ និងដាក់ទោស ការជួញដូរមនុស្ស ជាពិសេសស្ត្រីនិងកុមារ។
កំណត់របស់វិជ្ជាស្ថានសិទ្ធិមនុស្សៈ វៀតណាមមិនបានប្រតិបត្តិសោះទេ។
ការឆ្លើយតបរបស់អង្គការ UNPO:
រដ្ឋាភិបាលវៀតណាមមិនបានយល់ព្រមចំពោះពិធីសារនៃអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីឧក្រិដកម្ម
ឆ្លងប្រទេសទេ។
អនុសាសន៍លេខ ១៦០ ផ្តល់ដោយ ចក្រភពអង់គ្លេសៈ
ឱ្យវៀតណាមភ្ជាប់កិច្ចសន្យាឡើងវិញ ជាមួយអ្នករាយការណ៍ពិសេស អំពីសេរីភាពសាសនា។
កំណត់របស់វិជ្ជាស្ថានសិទ្ធិមនុស្សៈ វៀតណាមមិនបានប្រតិបត្តិសោះទេ។
ការឆ្លើយតបរបស់អង្គការសាមគ្គីភាព អ្នកគ្រិស្ទសាសនាអន្តរជាតិ(CSW):
រដ្ឋាភិបាលវៀតណាមមិនបានបង្ហាញនូវបំណងណាមួយទាល់តែសោះ ក្នុងកិច្ចសន្យាជាមួយអ្នករាយការណ៍ ពិសេស អំពីសេរីភាពសាសនានិងជំនឿ ហើយបានប្រកាសយ៉ាងដាច់ខាត ថារដ្ឋាភិបាលនេះ នឹងមិនធ្វើសេចក្តី អញ្ជើញណាមួយឡើយ។
ការឆ្លើយតបរបស់អង្គការ UNPO:
មកទល់ពេលនេះ គឺខែកុម្ភៈឆ្នាំ២០១២ វៀតណាមបានប្រកែកទៅនឹងការសុំទាមទារជាច្រើនលើកច្រើនសារ ដើម្បីឱ្យបានចូលទៅក្នុងប្រទេសនេះវិញ នូវអ្នករាយការណ៍ពិសេសអំពីសេរីភាពសាសនានិងជំនឿ ដែលជា ចុងក្រោយនេះ ការប្រកែកបានធ្វើនៅឆ្នាំ២០០៩ ។ វៀតណាមក៏មិនបានអនុញាតឱ្យមានអ្នកយកការពិសេស អំពីសេរីភាពការបញ្ចេញមតិ ដែលបានសុំចូលទៅធ្វើទស្សនកិច្ចនៅឆ្នាំ២០០២ដែរ។
យុត្តិធម៌
អនុសាសន៍លេខ ១៦ ផ្តល់ដោយប្រទេស អូស្ត្រាលីៈ
ឱ្យវៀតណាមបន្តធ្វើការងារ ដើម្បីធានាចំពោះគន្លិះបំណែកនៃនិតិកម្មជាតិ រាប់បញ្ចូលទាំងច្បាប់ព្រហ្មទណ្ឌ ឆ្នាំ១៩៩៩ និង និតិក្រមព្រហ្មទណ្ឌឆ្នាំ២០០៣ ឱ្យប្រាកដប្រជា ជាមួយនឹងកិច្ចសន្យាលើសន្ធិសញ្ញាសិទ្ធិមនុស្ស អន្តរជាតិ។
កំណត់របស់វិជ្ជាស្ថានសិទ្ធិមនុស្សៈ វៀតណាមមិនបានប្រតិបត្តិសោះទេ។
ការឆ្លើយតបរបស់អង្គការ UNPO:
សេចក្តីចែងក្នុងមាត្រានៃច្បាប់ព្រហ្មទណ្ឌ ដែលទូលំទូលាយមិនច្បាស់លាស់ បានត្រូវប្រើប្រាស់ក្នុងបំណងកាត់
បន្ថយខ្លឹមសារតាមផ្លូវនិតិកម្ម ចំពោះកិច្ចការពារសិទ្ធិបុគ្គលក្នុងការបញ្ចេញមតិ រាប់បញ្ចូលទាំងសិទ្ធិបញ្ចេញមតិ ខាងផ្លូវសាសនា និងការចូលរួមក្នុងអង្គប្រជុំជាសាធារណៈ។ ជនជាតិដើម មានជាអាទិ៍ដេហ្គាម៉ុងតាញ៉ា និង ខ្មែរក្រោម ដែលចូលរួមក្នុងការតវ៉ាដោយអហឹង្សា និងធ្វើកិច្ចប្រតិបត្តិសាសនារបស់ពួកគេ តែងត្រូវបានទទួល នូវការចោទប្រកាន់ ថានាំឱ្យអន្តរាយដល់សាមគ្គីភាព ឆាឆៅដល់សន្តិសុខ និងរំខានដល់សង្គមវៀតណាម។
អនុសាសន៍លេខ ១៨ ផ្តល់ដោយប្រទេស អូស្ត្រីយ៉ាៈ
ឱ្យវៀតណាមឈានជំហ៊ានដ៏រឹងមាំ ដើម្បីធានាប្រកបដោយប្រសិទ្ធិភាព ថាមនុស្សទាំងអស់ដែលត្រូវគេដកហូត នូវសេរីភាព ត្រូវបានបញ្ជូនមកចំពោះមុខចៅក្រមម្នាក់ ដោយគ្មានបង្អែរបង្អង់។
កំណត់របស់វិជ្ជាស្ថានសិទ្ធិមនុស្សៈ វៀតណាមមិនបានប្រតិបត្តិសោះទេ។
ការឆ្លើយតបរបស់សហព័ន្ធខ្មែរកម្ពុជាក្រោមៈ
ខ្មែរក្រោមមិនត្រូវបានទទួលការកាត់ក្តីដោយយុត្តិធម៌ទេ នៅចំពោះមុខតុលាការវៀតណាម។ ខ្មែរក្រោមគ្មានសិទ្ធិ ក្នុងកិច្ចការពារ ចំពោះខ្លួនឯងទេ។
អនុសាសន៍លេខ ៤២ ផ្តល់ដោយប្រទេស កាណាដាៈ
ឱ្យវៀតណាមផ្តល់ដល់ជនជាប់ឃុំឃាំងដោយមូលហេតុច្បាប់សន្តិសុខ ឬច្បាប់ឃោសនា ឱ្យមានការការពារ ស្របច្បាប់ជាមូលដ្ឋាន រាប់បញ្ចូលទាំងការឱ្យមានតំណាងប្រឹក្សាច្បាប់តាមការជ្រើសរើសរបស់គេ ក្នុងពេល មានការប្តឹងផ្តល់ ឬការកាត់ក្តីជាសាធារណៈ។
កំណត់របស់វិជ្ជាស្ថានសិទ្ធិមនុស្សៈ វៀតណាមមិនបានប្រតិបត្តិសោះទេ។
ការឆ្លើយតបរបស់សហព័ន្ធខ្មែរកម្ពុជាក្រោមៈ
នៅពេលដែលខ្មែរក្រោមត្រូវបានចាប់ឃុំឃាំងដោយអយុត្តិធម៌ ខ្មែរក្រោមមិនមានប្រភពណាដែលអាចស្វែងរក ជំនួយទេ ពីព្រោះប្រព័ន្ធយុត្តិធម៌នៅវៀតណាម មិនអាចផ្តល់ការកាត់ក្តីដោយយុត្តិធម៌ចំពោះខ្មែរក្រោមឡើយ។
ការឆ្លើយតបរបស់អង្គការសាមគ្គីភាព អ្នកគ្រិស្ទសាសនាអន្តរជាតិ(CSW):
ជាបន្តបន្ទាប់ សកម្មជនការពារសិទ្ធិមនុស្សត្រូវបានជាប់ឃុំឃាំង ដោយគ្មានការកាត់ក្តីយុត្តិធម៌ ឬទទូលបាននូវ មេធាវី ឬវិធីដែលត្រូវធ្វើ។ លោកង្វៀង វ៉ាន់លី ត្រូវបានបញ្ជូនត្រឡប់ទៅពន្ធនាគារវិញ បន្ទាប់ពីត្រូវបានដោះលែង ដោយប្រការសុខភាពអស់រយៈពេលមួយឆ្នាំ នៅឆ្នាំ២០១១។ មេធាវីនិងសកម្មជនអ្នកច្បាប់ ង្វៀង វ៉ាន់ដាយ និង អ្នកស្រី ឡេ ធីកុងញ៉ាន នៅតែត្រូវជាប់ឃុំក្នុងផ្ទះ។
លើកក្រោយ វិទ្យុសំឡេងកម្ពុជាក្រោមនឹងផ្សាយជូននូវអនុសាសន៍ ដែលផ្តល់ដោយប្រទេស កាណាដា។
សូមអរគុណ