ការប៉ាន់ប្រមាណចំពោះកិច្ចប្រតិបត្តិ ដែលប្រទេសវៀតណាម បាន និងមិនបានធ្វើ នៅពាក់កណ្តាលពេលកំណត់ ដោយ UPR… (ភាគទី ២៣)

ប្រែសម្រួលដោយ៖ សឺង សម្រេច/VOKK

អនុសាសន៍លេខ ៩៧ ផ្តល់ដោយប្រទេស ម៉ាឡេស៊ីៈ

ឱ្យវៀតណាមយកចិត្តទុកដាក់ក្នុងការទទួលយក ILO អនុសញ្ញាស្តីពីពលកម្មដោយបង្ខំ។

កំណត់របស់វិជ្ជាស្ថានសិទ្ធិមនុស្សៈ វៀតណាមបានប្រតិបត្តិពេញលេញ។

អនុសាសន៍លេខ ៩៨ ផ្តល់ដោយប្រទេស ម៉ាឡេស៊ីៈ

ឱ្យវៀតណាមយកចិត្តទុកដាក់ទទួលយកអនុសញ្ញានៃអង្គការសហប្រជាជាតិ ស្តីពីបណ្តាញឧក្រិដកម្មឆ្លងប្រទេស និងពិធីការកិច្ចការពារ បំបាត់ និងដាក់ទណ្ឌកម្ម ចំពោះការជួញដូរមនុស្ស ជាពិសេសស្ត្រីនិងកុមារ។

កំណត់របស់វិជ្ជាស្ថានសិទ្ធិមនុស្សៈ វៀតណាមមិនបានប្រតិបត្តិសោះទេ។

ការឆ្លើយតបរបស់អង្គការ UNPO:

វៀតណាមបានចុះហត្ថលេខា ប៉ុន្តែមិនបានធ្វើសច្ចាប័នលើអនុសញ្ញានៃអង្គការសហប្រជាជាតិ ស្តីពីបណ្តាញ ឧក្រិដកម្មឆ្លងប្រទេស និងពិធីការកិច្ចការពារ បំបាត់ និងដាក់ទណ្ឌកម្ម ចំពោះការជួញដូរមនុស្ស ជាពិសេសស្ត្រី និងកុមារទេ។

អនុសាសន៍លេខ ៩៩ ផ្តល់ដោយប្រទេស ម៉ិកស៊ិកូៈ

ពង្រឹងសហប្រតិបត្តិការជាមួយនិតិក្រមពិសេសនៃអង្គការសហប្រជាជាតិ។

កំណត់របស់វិជ្ជាស្ថានសិទ្ធិមនុស្សៈ វៀតណាមបានប្រតិបត្តិខ្លះៗ។

ការឆ្លើយតបរបស់អង្គការ UNPO:

នៅឆ្នាំ២០១០ វៀតណាមបានអនុញាតឱ្យមានទស្សនកិច្ច របស់អ្នកជំនាញការអង្គការសហប្រជាជាតិ ទទួល បន្ទុកជនភាគតិច និងអ្នកជំនាញការទទួលបន្ទុកសិទ្ធិមនុស្ស និងភាពក្រីក្រហួសប្រមាណ។ នៅឆ្នាំ២០១១ អ្នករាយការណ៍ពិសេសផ្នែកសិទ្ធិចំពោះសុខភាព បានធ្វើទស្សនកិច្ចនៅវៀតណាម។ យ៉ាងណាក៏ដោយ ទោះជា មានការទទូចទាមទារជាច្រើនដងដើម្បីឱ្យមានសេចក្តិអញ្ជើញ រដ្ឋាភិបាលវៀតណាមនៅតែបន្តប្រកែកមិនព្រម បើកផ្លូវចំពោះនិតិក្រមពិសេស របស់អង្គការសហប្រជាជាតិ រាប់ទាំងអ្នករាយការណ៍ពិសេសអំពីសេរីភាព សាសនានិងជំនឿ សេរីភាពបញ្ចេញមតិ ទារុណកម្ម និងអំពើហឹង្សាទៅលើស្ត្រីភេទទេ។

អនុសាសន៍លេខ ១០០ ផ្តល់ដោយប្រទេស ម៉ិកស៊ិកូៈ

ពិចារណាថ្លឹងថ្លែងដោយវិជ្ជមាន ក្នុងការចេញសេចក្តីអញ្ជើញឱ្យទៅទស្សនាប្រទេសវៀតណាម នូវក្រុមការងារ ចំពោះការចាប់ឃុំឃាំងដោយរំលោភបំពាន។

កំណត់របស់វិជ្ជាស្ថានសិទ្ធិមនុស្សៈ វៀតណាមមិនបានប្រតិបត្តិសោះទេ។

ការឆ្លើយតបរបស់អង្គការ UNPO:

មកទល់ពេលនេះ គឺខែកុម្ភៈឆ្នាំ២០១២ គ្មានដំណើរទស្សនកិច្ចនៅប្រទេសវៀតណាម នូវក្រុមការងារចំពោះ ការចាប់ឃុំឃាំងដោយរំលោភបំពានទេ។

ការឆ្លើយតបរបស់អង្គការសាមគ្គីភាព អ្នកគ្រិស្ទសាសនាអន្តរជាតិ(CSW):

រដ្ឋាភិបាលវៀតណាមមិនបានធ្វើសេចក្តីអញ្ជើញ ក្រុមការងារចំពោះការចាប់ឃុំឃាំងមនុស្សដោយរំលោភបំពាន ទេ ទោះជាមានសេចក្តីពិតដ៏ច្បាស់លាស់ជាបន្តបន្ទាប់ អំពីមានអ្នកការពារសិទ្ធិមនុស្សកំពុងជាប់ក្នុងពន្ធនាគារ ក៏ដោយ ដោយរាប់ទាំងលោក ង្វៀង វ៉ាន់លី ដែលគេបានស្គាល់ជាទួទៅ ជាអ្នកទោសនៃមនសិការ។

អនុសាសន៍លេខ ១០២ ផ្តល់ដោយប្រទេស ម៉ិកស៊ិកូៈ

ពិចារណាថ្លឹងថ្លែងដោយអនុគ្រោះ ចំពោះការធ្វើសច្ចាប័នលើអនុសញ្ញា ILO លេខ១៦៩ ដែលទាក់ទងនឹង ជនជាតិដើម និងក្រុមកុលសម្ព័ន្ធ ក្នុងប្រទេសឯករាជ។

កំណត់របស់វិជ្ជាស្ថានសិទ្ធិមនុស្សៈ វៀតណាមមិនបានប្រតិបត្តិសោះទេ។

ការឆ្លើយតបរបស់អង្គការ UNPO:

ប្រទេសវៀតណាមមិនបានធ្វើសច្ចាប័នលើអនុសញ្ញា ILO លេខ១៦៩ទេ។

អនុសាសន៍លេខ ១១១ ផ្តល់ដោយប្រទេស នេថឺឡែនៈ

ឱ្យវៀតណាមធានាអះអាងថា ច្បាប់សារព័ត៌មានបានត្រឹមត្រូវតាមមាត្រា១៩ នៃកតិកាសញ្ញាអន្តរជាតិ ស្តីពី សទ្ធិស៊ីវិលនិងនយោបាយ (ICCPR)។

កំណត់របស់វិជ្ជាស្ថានសិទ្ធិមនុស្សៈ វៀតណាមមិនបានប្រតិបត្តិសោះទេ។

ការឆ្លើយតបរបស់អង្គការ UNPO:

វៀតណាមនៅតែបន្តការហាមមិនឱ្យមានសារព័ត៌មានឯករាជ និងហាមមិនឱ្យមានការចេញផ្សាយនូវសារព័ត៌មាន ឯកជន។ ដូចជាមានការកត់សំគាល់របស់រដ្ឋាភិបាលនៃសហរដ្ឋអាមេរិកនៅឆ្នាំ២០១១ រដ្ឋាភិបាលវៀតណាម នៅតែត្រួតពិនិត្យព័ត៌មានទាំងអស់ រាប់ទាំងការបោះពុម្ព ការផ្សាយ និងសារអេលិកត្រូនិក។ ការត្រួតត្រាបាន ត្រូវធ្វើដោយក្រសួងព័ត៌មាននិងទូរគមនាគមន៍។ ក្រោមការឃោសនារបស់គណកម្មការបក្សកុម្មុយនិស្តនិងសិក្សា អប់រំ ក្រសួងព័ត៌មាននិងទូរគមនាគមន៍បានចេញធ្វើការពិនិត្យឆែកឆេរ និងធ្វើអន្តរាគមន៍ផ្ទាល់ដោយដាក់ច្បាប់ បង្ខំឱ្យធ្វើតាម និងត្រួតពិនិត្យអត្ថបទដែលសរសេរ។ របាយការណ៍របស់រដ្ឋាភិបាលសហរដ្ឋអាមេរិកក៏បានធ្វើ កំណត់សំគាល់ អំពីការត្រួតត្រាទៅលើអត្ថបទទាំងឡាយនៃសារព័ត៌មាន ដោយ’’ការរាលដាលនៃការត្រួតពិនិត្យ ដោយខ្លួនឯង ព្រោះខ្លាចគម្រាមតម្រូវឱ្យបិទការផ្សាយ ឬត្រូវចាប់ខ្លួន’’ ជាជាងត្រូវទទួលការត្រួតពិនិត្យផ្ទាល់។ នៅខែកុម្ភៈឆ្នាំ២០១១ បញ្ញត្តថ្មីមួយសម្រាប់សារព័ត៌មានបានចេញជាផ្លូវការនៅវៀតណាម។ អង្គការឃ្លាំមើល សិទ្ធិមនុស្សបានប្រកាសចំពោះបញ្ញត្តលេខ២ ទណ្ឌកម្មចំពោះការរំលោភផ្នែករដ្ឋបាលក្នុងវិជ្ជាជិវៈព័ត៌មាន និងការ ផ្សាយ ចាត់ជា’’ការវាយប្រហារមួយដ៏វែងឆ្ងាយ ចំពោះសេរីភាពសារព័ត៌មាននៅវៀតណាម’’ បានកត់សំគាល់ថា ធ្វើឱ្យការគាបសង្កត់លើសារព័ត៌មានមានភាពកាន់តែធ្ងន់ធ្ងរ និងអ្នកសរសេរប្លក់ដែលមាន ’’ទស្សនៈឯករាជ’’។ បញ្ញត្តនោះបានដាក់ពិន័យអ្នកសារព័ត៌មាន ដែលបានរំលោភលើវិធានមានន័យទូលំទូលាយមិនច្បាស់លាស់ រាប់ទាំងច្បាប់សារព័ត៌មានឆ្នាំ១៩៩០ ដែលតម្រូវឱ្យ’’ផ្សាយតែព័ត៌មានក្នុងស្រុកដែលស្មោះត្រង់ និងព័ត៌មាន អន្តរជាតិដែលមានអត្ថប្រយោជន៍ចំពោះប្រទេសជាតិ និងប្រជាជន’’។ ការបញ្ជាក់អំពីអ្វី ដែលហៅថា ’’អត្ថប្រយោជន៍ចំពោះប្រទេសជាតិ និងប្រជាជន’’ បានត្រូវទំលាក់ទៅឱ្យអាជ្ញាធរពីស្ថាប័ននានានៃរដ្ឋាភិបាល រាប់ទាំងគណកម្មការប្រជាជន កងកម្លាំងប៉ូលីស និងកងទ័ពព្រំដែន។ បទបញ្ញត្តនោះ ក៏បានតម្រូវឱ្យសារព័ត៌មាន ផ្សាយពីប្រភពរបស់ខ្លួន ជាតម្រូវមួយដែលធ្វើឱ្យបាក់ទឹកចិត្តប្រភពអ្នកផ្តល់ព័ត៌មាន ចំពោះអ្នកផ្សាយ ដោយខ្លាច គេស្គាល់ទីតាំងនិងការសងសឹក។ មន្ត្រីឃ្លាំមើលសិទ្ធិមនុស្សដ៏មានបទពិសោធន៍ម្នាក់ បានកត់សំគាល់ថា បញ្ញត្ត នោះហាក់ដូចជា’’តាក់តែងឡើងក្នុងបំណងគម្រាមកំហែងអ្នកផ្លុំកញ្ចែនិងអ្នករងគ្រោះដោយការរំលោភសិទ្ធិ កុំឱ្យ ហានសហការជាមួយអ្នកសារព័ត៌មាន’’។

លើកក្រោយវិទ្យុសំឡេងកម្ពុជាក្រោមនឹងផ្សាយជូននូវអនុសាសន៍ ដែលផ្តល់ដោយប្រទេស នីហ្សេរីយ៉ា។

សូមអរគុណ