ការប៉ាន់ប្រមាណចំពោះកិច្ចប្រតិបត្តិ ដែលប្រទេសវៀតណាម បាន និងមិនបានធ្វើ នៅពាក់កណ្តាលពេលកំណត់ ដោយ UPR… (ភាគទី១៥)

ប្រែសម្រួលដោយ៖ សឺង សម្រេច/VOKK

អនុសាសន៍លេខ៥២ ផ្តល់ដោយប្រទេសចិនៈ

ឱ្យវៀតណាមបន្តជួយក្រុមជាតិពន្ធភាគតិច ដើម្បីឱ្យពួកគេកាន់តែយល់ដឹងអំពីសិទ្ធិរបស់គេ និងការទទួល ខុសត្រូវ ដើម្បីឱ្យពួកគេអាចកែឆ្នៃជីវភាពឱ្យកាន់តែល្អប្រសើជាងមុន ហើយពួកគេគួរតែបានសប្បាយរីករាយ ជាមួយនឹងសិទ្ធិ ដែលគេត្រូវតែទទួលបាន។

កំណត់របស់វិជ្ជាស្ថានសិទ្ធិមនុស្សៈ វៀតណាមមិនបានប្រតិបត្តិតាមសោះទេ។

ការឆ្លើយតបរបស់សហព័ន្ធខ្មែរកម្ពុជាក្រោមៈ

វៀតណាមមិនបានខិតខំប្រឹងប្រែងក្នុងវិស័យអប់រំសិក្សា និងអនុញាតឱ្យពលរដ្ឋក្នុងប្រទេសអាចទាមទារបាន នូវសិទ្ធិជាមូលដ្ឋានឡើយ។

ការឆ្លើយតបរបស់អង្គការ UNPO:

ក្នុងសេចក្តីថ្លែងការណ៍នាខែតុលាឆ្នាំ២០១១ របស់គណកម្មការសិទ្ធិកុមារ អ្នកតំណាងរបស់យុវជនដេហ្គាម៉ុង តាញ៉ា បានកត់សំគាល់ ចំពោះការសិក្សាអប់រំអំពីសិទ្ធិមនុស្សសម្រាប់កុមារជាតិពន្ធភាគតិច ដូចតទៅនេះ៖ ’’ក្នុងថេរៈ វេលានៃកាសិក្សារស្រាវជ្រាវរបស់យើង យើងបានសួរទៅកុមារជាតិម៉ុងតាញ៉ា និងគ្រួសាររបស់ពួកគេ អំពីសិទ្ធក្នុងការទទួលមត៌ក ដែលដំកល់ទុកក្នុងកតិកាសញ្ញាស្តីពីសិទ្ធិកុមារ(CRC) ។ អ្នកដែលត្រូវឆ្លើយនឹងសំនួរ មិនទាំងបានដឹងឮអំពីសិទ្ធិ និងឱកាសសម្រាប់កុមារផងទេ ហើយថែមទាំងមិនបានដឹងអ្វីសោះ អំពីច្បាប់ជាតិ របស់ខ្លួន ដែលចែងពីសិទ្ធិរបស់កុមារ។ សិស្សានុសិស្សជាច្រើន បានទទួលស្គាល់អំពីការយកចិត្តទុកដាក់របស់ ខ្លួនចំពោះសិទ្ធិមនុស្ស ក្នុងសភាពភ័យខ្លាច ប៉ុន្តែពួកគេបាននិយាយថា មិនបានទទួលឱកាសឱ្យពិភាក្សាអំពីរឿង នេះ នៅក្នុងថ្នាក់រៀនឡើយ។’’ អ្នកតំណាងខ្មែរក្រោម ក៏បានរាយការណ៍អំពីព្រឹត្តិការណ៍ដូចគ្នានេះ ក្នុងចំណោម សិស្សាសនុសិស្សខ្មែរ នៅដែនដីសណ្តរនៃទន្លេមេគង្គដែរ ថាមិនត្រឹមតែកុមារនិងមាតាបិតាទេ ដែលមិនបានដឹង អំពីកតិកាសញ្ញាស្តីពីសិទ្ធិរបស់កុមារ ប៉ុន្តែនៅពេលដែលមានការសាកល្បងបកស្រាយពន្យល់ អំពីកតិកាសញ្ញា ស្តីពីសិទ្ធិកុមារនេះ សិស្សនៅក្នុងថ្នាក់រៀនភាគច្រើន ទៅជាមានការភិតភ័យ ដោយនឹកគិតថា ពូកគេនឹងត្រូវមាន រឿងរ៉ាវជាមិនខាន ដោយសារតែបានពិភាក្សាអំពីសិទ្ធិមនុស្សនេះ។

ការឆ្លើយតបរបស់អង្គការសាមគ្គីភាព អ្នកគ្រិស្ទសាសនាអន្តរជាតិ(CSW):

ជនភាគតិចម៉ុងនៅតែបន្តជាមុខសញ្ញារបស់អាជ្ញាធរក្នុងស្រុក និងរដ្ឋាភិបាល ដែលដាក់កំរិតសិទ្ធិសេរីភាពរួមប្រជុំ និងសិទ្ធសេរីភាពសាសនារបស់ពួកគេ។ អាជ្ញាធរក្នុងស្រុកបន្តការកេងប្រវញ្ចន៍ចំពោះការសិក្សាអប់រំកំរិតទាប និងសិទ្ធិពលរដ្ឋ ដើម្បីរារាំងយុត្តិធម៌ចំពោះជាតិពន្ធភាគតិច។

អនុសាសន៍លេខ ៧៦ ផ្តល់ដោយប្រទេសឥណ្ឌៀៈ
ឱ្យវៀតណាមខិតខំជាបន្ត ក្នុងការថែរក្សាភាសានិងវប្បធម៌ នៃជាតិពន្ធភាគតិច។

កំណត់របស់វិជ្ជាស្ថានសិទ្ធិមនុស្សៈ វៀតណាមមិនបានប្រតិបត្តិតាមសោះទេ។

ការឆ្លើយតបរបស់អង្គការ UNPO:

ទោះជាបានឆ្លងច្បាប់អប់រំសិក្សាវិស័យភាសា ក្នុងចំណោមជាតិពន្ធភាគតិច ភាសាដេហ្គា ភាសាខ្មែរ និង ភាសាម៉ុង បើទោះជាមានការបង្រៀន ក៏បង្រៀនឱ្យតែមានសោះតែខាន ក្នុងរយៈពេល១ឆ្នាំ ឬ ២ឆ្នាំ។ គ្មាន ការបង្រៀភាសាណាជាប្រចាំ ក្រៅតែពីភាសាវៀតណាមនោះទេ។ នៅពេលដែលជានជាតិដេហ្គាម៉ុងតាញ៉ា បានរាយការណ៍ចំពោះគណកម្មការសិទ្ធិកុមារ ទាមទារឱ្យវៀតណាមខិតខំអនុវត្តកម្មវិធី ដោយបញ្ចូលភាសា ជាតិពន្ធភាគតិចក្នុងការបង្រៀន ពលរដ្ឋក្នុងស្រុកបានឱ្យដឹងថា’’ការអនុវត្តចំពោះការបង្រៀន២ភាសា វៀតណាម និងភាសាជនភាគតិចម៉ុងតាញ៉ា បានធ្វើដោយយឺតៗ និងមានកំរិត នៅភូមិភាគជាច្រើននៃតំបន់ខ្ពង់រាប។’’ សហគមន៍ជាតិពន្ធភាគតិចនិងជនជាតិដើម ក៏បានបន្តរាយការណ៍អំពីការដាក់កំហិតរបស់រដ្ឋ ចំពោះសកម្មភាព វប្បធម៌ ជាពិសេស ការលប់បំបាត់មិនឱ្យមានសកម្មភាពឯករាជរបស់សាសនា( សូមមើលការឆ្លើយតបលេខ៩ និង១៣៦)។ ការគាបសង្កត់ដែលមានលក្ខណៈជានយោបាយ ចំពោះសកម្មភាពវប្បធម៌នៃជាតិពន្ធភាគតិច ដូចជាការត្រួតពិនិត្យយ៉ាងតឹងរឹង និងការគាបសង្កត់ទៅលើសកម្មភាពនៃវត្តអារាមព្រះពុទ្ធសាសនា នៅលើទឹកដី មត៌កកេរដូនតានៃជនជាតិខ្មែរក្រោម នៅដែនដីសណ្តរនៃទន្លេមេគង្គ ទីកន្លែងមួយ ក្នុងចំណោមទីកន្លែងដ៏តិចតួច ដែលកុមារអាចរៀនភាសាដើមជាតិខ្មែររបស់ពួកគេ បណ្តាលឱ្យមានការប៉ះពាល់ជាអវិជ្ជមាន ទៅលើលទ្ធភាព របស់កុមារ ក្នុងការរៀនភាសានិងប្រវត្តិសាស្ត្ររបស់ពួកគេ។

ការឆ្លើយតបរបស់សហព័ន្ធខ្មែរកម្ពុជាក្រោមៈ

ខ្មែរក្រោមមិនត្រូវបានអនុញាតឱ្យរៀនភាសារបស់គេដោយសេរី នៅតាមវត្តអារាមទេ។ វៀតណាមបានអនុញាត ឱ្យសិស្សខ្មែរក្រោមរៀនភាសាខ្មែរ១ម៉ោងឬ២ម៉ោងដែរ ក្នុងមួយអាទិត្យតាមសាលាខ្លះ ប៉ុន្តែភាសាខ្មែរមិនត្រូវបាន ប្រើជាផ្លូវការទេ តាមទីកន្លែងដែលខ្មែរក្រោមរស់នៅ។ វៀតណាមបានកេងយកចំណេញពីសិល្បៈវប្បធម៌ ខ្មែរក្រោម ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ បំរើផលប្រយោជន៍ឱ្យរដ្ឋាភិបាល។

លើកក្រោយ វិទ្យុសំឡេងកម្ពុជាក្រោមនឹងផ្សាយជូននូវអនុសាសន៍ ដែលផ្តល់ដោយប្រទេសឥណ្ឌៀ។

សូមអរគុណ។