ការប៉ាន់ប្រមាណចំពោះកិច្ចប្រតិបត្តិ ដែលប្រទេសវៀតណាមបាននិងមិនបានធ្វើ នៅពាក់កណ្តាលពេលកំណត់ ដោយ UPR…(ភាគ ១២)

ប្រែសម្រួលដោយ៖ សឺង សម្រេច/VOKK

អនុសាសន៍លេខ១៦៧ ផ្តល់ដោយ សហរដ្ឋ អាមេរិកៈ

ដើម្បីឱ្យត្រឹមត្រូវតាមមាត្រា៦៧ នៃច្បាប់រដ្ឋធមនុញ្ញ វៀតណាមត្រូវជំរុញឱ្យបានលឿន នូវការចុះបញ្ជីព្រះវិហារ និងអង្គការសាសនា ដែលមានចែងនៅក្នុងក្របខណ្ឌនៃសាសនា និងអនុញាតឱ្យមានដំណោះស្រាយប្រកប ដោយសមធម៌ ចំពោះជម្លោះកម្មសិទ្ធតាមតម្រូវការ ក្រោមរដ្ឋធមនុញ្ញនិងក្រិត្យរបស់នាយករដ្ឋមន្ត្រី អំពីកម្មសិទ្ធិ សាសនា។

កំណត់របស់វិជ្ជាស្ថានសិទ្ធិមនុស្សៈ វៀតណាមមិនបានប្រតិបត្តិតាមសោះទេ។

ការឆ្លើយតបរបស់អង្គការសាមគ្គីភាព អ្នកគ្រិស្ទសាសនាអន្តរជាតិ(CSW):

ព្រះវិហារទាំងឡាយត្រូវបានរដ្ឋប្រកែកមិនព្រមចុះបញ្ជី ហើយអ្នកកាន់សាសនាគ្រិស្ទបានត្រូវហាមឃាត់ មិនឱ្យ រួមប្រជុំជាមួយគ្នានៅក្នុងផ្ទះខ្លួនឯង។

អនុសាសន៍លេខ១៦៨ ផ្តល់ដោយ សហរដ្ឋ អាមេរិកៈ

ឱ្យវៀតណាមទទួលស្គាល់សហគមន៍ព្រះវិហារពុទ្ធសាសនានៃប្រទេសវៀតណាម ហើយអនុញាតឱ្យមាន ដំណើរការឯករាជ ចំពោះពុទ្ធសាសនាមហាយានវៀតណាម ក៏ដូចជាអនុញាតឱ្យសាខាជាច្រើននៃសាសនា វ៉ាហាវ និងជំនឿកៅដាយ។

កំណត់របស់វិជ្ជាស្ថានសិទ្ធិមនុស្សៈ វៀតណាមមិនបានប្រតិបត្តិតាមសោះទេ។

ការឆ្លើយតបរបស់អង្គការសាមគ្គីភាព អ្នកគ្រិស្ទសាសនាអន្តរជាតិ(CSW):

រដ្ឋាភិបាលវៀតណាមនៅតែបន្តដំណើរគាបសង្កត់ ចំពោះក្រុមសាសនានានានៅក្នុងប្រទេសនេះ។

សិទ្ធិ សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ESC

អនុសាសន៍លេខ៤ ផ្តល់ដោយប្រទេស អាល់ហ្សេរីៈ

ឱ្យវៀតណាមបន្តការកាត់បន្ថយភាពក្រីក្រ ដើម្បីឱ្យអត្រាចំនួនអ្នកក្រីក្រកាន់តែថយចុះ។

កំណត់របស់វិជ្ជាស្ថានសិទ្ធិមនុស្សៈ វៀតណាមបានប្រតិបត្តិខ្លះៗ។

ការឆ្លើយតបរបស់សហព័ន្ធខ្មែរកម្ពុជាក្រោមៈ

វៀតណាមមានកម្មវិធីខ្លះ ដើម្បីកាត់បន្ថយភាពក្រីក្ររបស់ពលរដ្ឋខ្មែរក្រោម ប៉ុន្តែវាមិនគ្រប់គ្រាន់ទេ។ ខ្មែរក្រោម ភាគច្រើនជាកសិករ ដែលបានជួយឱ្យរដ្ឋាភិបាលវៀតណាម ឱ្យបានជាប់ចំណាត់ថ្នាក់ទី២ក្នុងពិភពលោក ផ្នែក នាំអង្ករចេញ។ ប៉ុន្តែដោយផ្ទុយទៅវិញ គ្រួសារខ្មែរក្រោមខ្លះគ្មានបាយទទួលទានទេ។ ពួកគេបានក្លាយជាអ្នក ដែលក្រជាងគេក្នុងចំណោមអ្នកក្រ នៃដែនដីសណ្តរទន្លេមេគង្គ។ នោះជាកត្តាបញ្ហាញថា កម្មវិធីកាត់បន្ថយភាព ក្រីក្រនៅដែនដីសណ្តរនៃទន្លេមេគង្គ គ្មានប្រសិទ្ធភាពទេ។ ពួកយុវជនខ្មែរក្រោមជាច្រើន បានបោះបង់ចោល សាលារៀន ដើម្បីទៅរកការងារនៅទីក្រុងធំៗនិងរោងចក្រ ក្នុងតំបន់ឧស្សាហកម្ម។

ការឆ្លើយតបរបស់អង្គការ UNPO:

ទោះជាមានការខិតខំបានត្រូវអាស់អាងដោយរដ្ឋាភិបាលវៀតណាម ដើម្បីបង្ហាញភាពអត់ការធ្វើនៅក្នុងតំបន់ ដែលមានជនជាតិដើមនិងជនភាគតិចរស់នៅ សហគមន៍ខ្មែរក្រោមជាច្រើន ដេហ្គាម៉ុងតាញ៉ា និងម៉ុង នៅតែ ប្រឈមរឿងគ្មានការងារធ្វើកាន់តែខ្លំាង។ ក្នុងភាពបញ្ច្រាស់គ្នាជាមួយរបាយការណ៍របស់រដ្ឋាភិបាល ការសិក្សា បន្ថែមទៀតបានបង្ហាញថា ទោះជាអត្រាភាពក្រីក្រក្នុងចំណោមជាតិពន្ធភាគតិចឈប់កើនឡើង មធ្យមភាគនៃ ប្រាក់ចំណូលរបស់ជាតិពន្ធភាគតិចនិងអ្នកនៅតំបន់ភ្នំ បានតែ១​/៣ បើប្រៀបនឹងមធ្យមភាគក្នុងប្រទេស។ ការនេះ ហុចផលឱ្យមានភាពមិនស៊ីសង្វាក់គ្នា ក្នុងសហគមណ៍ទាំងនោះ។ ក្នុងឆ្នាំ២០១១ មូលនិធិអង្គការ សហប្រជាជាតិដើម្បីកុមារ (UNICEF) បានរាយការណ៍ថា កុមារជាតិពន្ធភាគតិចក្នុងប្រទេសវៀតណាម មានអត្រាភាពក្រីក្រខ្ពស់ជាង៥ដង លើសជាតិពន្ធភាគច្រើន។ ទំនាក់ទំនងជាមូលដ្ឋានចំពោះកំណើនខ្ពស់ នៃភាពអត់ការងារធ្វើ និងភាពក្រីក្រ បណ្តាលមកពីកង្វះខាតច្រកចូលទៅរកដីដែលមានជីជាតិ។ ភាពកើនឡើង នូវការគ្មានកម្មសិទ្ធដីធ្លីក្នុងចំណោមជាតិពន្ធភាគតិច កាន់តែស្មុគ្រស្មាញឡើង ដោយសារច្បាប់ដីធ្លីនៃប្រទេស វៀតណាម ដែលបានដាក់កម្មសិទ្ធដីនៅក្នុងរដ្ឋ ហើយកំណត់សិទ្ធិប្រើប្រាស់ចំពោះបុគ្គល។ វត្ថុធាតុធម្មជាតិដែល សម្បូរនៅក្នុងដីកេរមត៌កដូនតា លែងត្រូវបានប្រើប្រាស់ដើម្បីសហគមន៍ជនជាតិដើមទៀតហើយ ដោយត្រូវនៅ ក្នុងកិច្ចចាត់ចែងរបស់រដ្ឋាភិបាល។ ថ្វីបើតម្រូវការបានភ្ជាប់ប្រទេសវៀតណាម ទៅនឹងសេចក្តីប្រកាសរបស់ អង្គការសហប្រជាជាតិស្តីពីសិទ្ធិជនជាតិដើម (UNDRIP)ជនជាតិដើមដែលមានជាអាទិ៍ គឺខ្មែរក្រោម និង ដេហ្គម៉ុងតាញ៉ា បានរាយការណ៍ថា ចំណែកដីដ៏ធំធេងដែលមានជីជាតិនិងដីព្រៃឈើ បានត្រូវរឹបអូសយក ហើយ បែងចែកទៅឱ្យជនជាតិគិញ(ឬវៀតណាម) ដោយគ្មានសំណងត្រឹមត្រូវឡើយ។ ក្នុងកាលៈទេសៈដ៏ច្រើន ក្រុមគ្រួសារជនជាតិដើម បានត្រូវបង្ខំប្តូរទីតាំងឱ្យទៅនៅតំបន់ដែលគ្មានហេដ្ឋារចនាសម្ព័ន្ធជាមូលដ្ឋាន និងសេវ៉ា ចាំបាច់ រាប់ទាំងសាលារៀននិងមន្ទីរសុខភាព។ ការនេះ នាំឱ្យកាន់តែមានកំរិតព្រំដែន និងអត្រាភាពក្រីក្រ ឡើងខ្ពស់ ក្នុងសហគមន៍ជនជាតិដើម។

ការឆ្លើយតបរបស់អង្គការសាមគ្គីភាព អ្នកគ្រិស្ទសាសនាអន្តរជាតិ(CSW):

ច្រកផ្លូវដើម្បីបានទទួលជំនួយ និងការសម្រាលភាពក្រីក្រ គ្រោងដោយជាតិពន្ធភាគតិចអ្នកកាន់សាសនាគ្រិស្ទ ជួនកាលបានត្រូវរាំងស្ទះ ដោយការបែងចែករើសអើងក្នុងស្រុក។ នៅពេលដែលរឿងអស់នេះនៅតែមានជាបន្ត ក្នុងឧប្បត្តិហេតុដាច់ពីគ្នា អង្គការសាមគ្គីភាពអ្នកគ្រិស្ទសាសនាអន្តរជាតិ(CSW)បានរកឃើញថា នៅចន្លោះឆ្នាំ ២០០៩ និង២០១១ របាយការណ៍ដោយរបៀបនេះបានចុះថយ។

លើកក្រោយវិទ្យុសំឡេងកម្ពុជាក្រោមនឹងផ្សាយជូននូវអនុសាសន៍ ដែលផ្តល់ដោយប្រទេស Azerbaijan:

សូមអរគុណ