ការប៉ាន់ប្រមាណចំពោះកិច្ចប្រតិបត្តិ ដែលប្រទេសវៀតណាម បាន និងមិនបានធ្វើ នៅពាក់កណ្តាលពេលកំណត់ ដោយ UPR… (ភាគទី ២២)

ប្រែសម្រួលដោយ៖ សឺង សម្រេច/VOKK

អនុសាសន៍លេខ ៦៨ ផ្តល់ដោយប្រទេស បារាំងៈ

ឱ្យវៀតណាមចុះហត្ថលេខា និងផ្តល់សច្ចាប័ន លើលក្ខន្តិកៈទីក្រុងរ៉ូម។

កំណត់របស់វិជ្ជាស្ថានសិទ្ធិមនុស្សៈ វៀតណាមមិនបានប្រតិបត្តិសោះទេ។

ការឆ្លើយតបរបស់អង្គការ UNPO:

មកទល់នឹងពេលនេះ គឺខែកុម្ភៈឆ្នាំ២០១២ វៀតណាមនៅតែមិនទាន់បានចុះហត្ថលេខា និងផ្តល់សច្ចាប័ន ទៅលើលក្ខន្តិកៈទីក្រុងរ៉ូមនៅឡើយទេ។

អនុសាសន៍លេខ ៧១ ផ្តល់ដោយប្រទេស Germany ឬ អាឡឺម៉ង់ :

ឱ្យវៀតណាមពង្រឹងសហប្រតិបត្តិការជាមួយនឹងនិតិក្រមពិសេស នៃអង្គការសហប្រជាជាតិ។

កំណត់របស់វិជ្ជាស្ថានសិទ្ធិមនុស្សៈ វៀតណាមបានប្រតិបត្តិខ្លះៗ។

ការឆ្លើយតបរបស់អង្គការ UNPO:

នៅឆ្នាំ២០១០ វៀតណាមបានអនុញាតឱ្យមានទស្សនកិច្ច របស់អ្នកជំនាញការអង្គការសហប្រជាជាតិ ទទួល បន្ទុកជនភាគតិច និងអ្នកជំនាញការទទួលបន្ទុកសិទ្ធិមនុស្សនិងភាពក្រីក្រហួសប្រមាណ។ នៅឆ្នាំ២០១១ អ្នករាយការណ៍ពិសេសផ្នែកសិទ្ធិចំពោះសុខភាព បានធ្វើទស្សនកិច្ចនៅវៀតណាម។ យ៉ាងណាក៏ដោយ ទោះជា មានការទទូចទាមទារជាច្រើនដង ដើម្បីឱ្យមានសេចក្តិអញ្ជើញ រដ្ឋាភិបាលវៀតណាមនៅតែបន្តប្រកែកមិនព្រម បើកផ្លូវចំពោះនិតិក្រមពិសេស របស់នៃអង្គការសហប្រជាជាតិ រាប់ទាំងអ្នករាយការណ៍ពិសេសអំពីសេរីភាព សាសនានិងជំនឿ សេរីភាពបញ្ចេញមតិ ទារុណកម្ម និងអំពើហឹង្សាទៅលើស្ត្រីភេទទេ។

ការឆ្លើយតបរបស់អង្គការសាមគ្គីភាព អ្នកគ្រិស្ទសាសនាអន្តរជាតិ(CSW):

ខណៈដែលប្រទេសនេះត្រូវតែស្វាគមន៍ ចំពោះអ្នកជំនាញការនៃអង្គការសហប្រជាជាតិទទួលបន្ទុកជនភាគតិច និងអ្នកជំនាញការនៃអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សនិងភាពក្រីក្រហួសប្រមាណ បានត្រូវ អញ្ជើញនៅឆ្នាំ២០១០ រដ្ឋាភិបាលវៀតណាមនៅតែមិនទាន់បានចេញសេចក្តីអញ្ជើញជាអចិន្ត្រៃយ៍ ចំពោះ អ្នករាយការណ៍ពិសេស អំពីសេរីភាពសាសនានិងជំនឿនៅឡើយទេ។

អនុសាសន៍លេខ ៧៣ ផ្តល់ដោយប្រទេស អាឡឺម៉ង់ៈ

ឱ្យវៀតណាមធ្វើការអញ្ជើញ និងសម្រួលការងារចំពោះទស្សនកិច្ចនៃអ្នករាយការណ៍ពិសេស អំពីសេរីភាព សាសនានិងជំនឿ។

កំណត់របស់វិជ្ជាស្ថានសិទ្ធិមនុស្សៈ វៀតណាមបានប្រតិបត្តិខ្លះៗ។

អនុសាសន៍លេខ ៨៧ ផ្តល់ដោយប្រទេស អ៊ីតាលីៈ

ឱ្យវៀតណាមឆ្លើយតបជាវិជ្ជមាន ចំពោះសំណើទាមទារឱ្យមានទស្សនកិច្ចរបស់អ្នករាយការណ៍ពិសេស អំពី សេរីភាពសាសនា នៅឆ្នាំ២០០៨។

កំណត់របស់វិជ្ជាស្ថានសិទ្ធិមនុស្សៈ វៀតណាមមិនបានប្រតិបត្តិសោះទេ។

ការឆ្លើយតបរបស់អង្គការ UNPO:

មកទល់ពេលនេះ គឺខែកុម្ភៈឆ្នាំ២០១២ វៀតណាមបានប្រកែកទៅនឹងការសុំទាមទារជាច្រើនលើកច្រើនសារ ដើម្បីឱ្យបានចូលទៅក្នុងប្រទេសនេះវិញ នូវអ្នករាយការណ៍ពិសេសអំពីសេរីភាពសាសនានិងជំនឿ ដែលជា ចុងក្រោយនេះ ការប្រកែកបានធ្វើនៅឆ្នាំ២០០៩ ។ វៀតណាមក៏មិនបានអនុញាតឱ្យមានអ្នកយកការពិសេស អំពីសេរីភាពការបញ្ចេញមតិ ដែលបានសុំចូលទៅធ្វើទស្សនកិច្ចនៅឆ្នាំ២០០២ដែរ។

ការឆ្លើយតបរបស់អង្គការសាមគ្គីភាព អ្នកគ្រិស្ទសាសនាអន្តរជាតិ(CSW):

វៀតណាមតែងបានប្រកែកច្រានចោលជានិច្ច ចំពោះអនុសាសន៍ដែលអនុញាតឱ្យមានអ្នករាយការណ៍ពិសេស នៃអង្គការសហប្រជាជាតិអំពី FORB ឱ្យបានចូលទៅធ្វើទស្សនកិច្ចក្នុងប្រទេសនេះ។

អនុសាសន៍លេខ ៧៨ ផ្តល់ដោយប្រទេស ឥណ្ឌូនេស៊ីៈ

ឱ្យវៀតណាមយកចិត្តទុកដាក់អំពីការផ្តល់សច្ចាប័ន ចំពោះខ្លឹមសារនៃអនុសញ្ញាសិទ្ធិមនុស្ស។

កំណត់របស់វិជ្ជាស្ថានសិទ្ធិមនុស្សៈ វៀតណាមមិនបានប្រតិបត្តិសោះទេ។

ការឆ្លើយតបរបស់អង្គការ UNPO:

មកទល់ពេលនេះ គឺខែកុម្ភៈឆ្នាំ២០១២ វៀតណាមមិនបានផ្តល់សច្ចាប័នចំពោះខ្លឹមសារនៃកិច្ចព្រមព្រៀង ដូចតទៅៈ ជំរើសកតិការសញ្ញាអន្តរជាតិស្តីពីសិទ្ធិសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌(OP-ICESCR) ពិធីការជម្រើស ទី១ ដើម្បីកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិស៊ីវិលនិងនយោបាយ (ICCPR-OP 1), ពិធីការជម្រើសទី២ ដើម្បីកតិកា សញ្ញាអន្តរជាតិ ស្តីពីសិទ្ធិស៊ីវិលនិងនយោបាយ(ICCPR-OP 2), ជំរើសកតិកាសញ្ញានៃការបំបាត់ការរើសអើង គ្រប់រូបភាពចំពោះស្ត្រីភេទ (OP-CEDAW), កតិកាសញ្ញាប្រឆាំងនឹងទារុណកម្ម និងអំពើឃោរឃៅឬបំបាក់មុខ ឬទណ្ឌកម្ម(CAT), ជំរើសតិកាសញ្ញាប្រឆាំងនឹងទារុណកម្ម និងអំពើឃោរឃៅ ឬបំបាក់មុខ ឬទណ្ឌកម្ម(OP-CAT),កតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលករចំណាកស្រុក(ICRMW), កតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិប្រឆាំង ការរើសអើងនយោបាយ (CRPD),ជំរើសពិធីការនៃកតិកាសញ្ញាស្តីពីសិទ្ធិប្រឆាំងការរើសអើងនយោបាយ OP-(CRPD), កតិកាសញ្ញាស្តីពីការបំបាត់ការរើសអើងគ្រប់រូបភាព (CED).

ការឆ្លើយតបរបស់អង្គការសាមគ្គីភាព អ្នកគ្រិស្ទសាសនាអន្តរជាតិ(CSW):

ទោះជាវៀតណាមបានផ្តល់សច្ចាប័នចំពោះកតិកាសញ្ញាប្រឆាំងនឹងទារុណកម្ម និងអំពើឃោរឃៅឬបំបាក់មុខ ឬទណ្ឌកម្ម(CAT)នៅឆ្នាំ២០០៩ ក៏គ្មានការរីកចំរើនថ្មីៗណាមួយកើតមានឡើងក្រោយពីនោះដែរ។

លើកក្រោយ វិទ្យុសំឡេងកម្ពុជាក្រោមនឹងចុះផ្សាយនូវអនុសាសន៍ ដែលផ្តល់ដោយប្រទេស ម៉ាឡេស៊ី។

សូមអរគុណ