ការប៉ាន់ប្រមាណចំពោះកិច្ចប្រតិបត្តិ ដែលប្រទេសវៀតណាម បាន និងមិនបានធ្វើ នៅពាក់កណ្តាលពេលកំណត់ ដោយ UPR… (ភាគទី ២១)

ប្រែសម្រួលដោយ៖ សឺង សម្រេច/VOKK

អនុសាសន៍លេខ៤៥ ផ្តល់ដោយប្រទេស កាណាដាៈ

ឱ្យវៀតណាមចេញសេចក្តីអញ្ជើញជាអចិន្ត្រៃយ៍ ចំពោះនិតិក្រមពិសេសទាំងអស់ នៃគណកម្មការសិទ្ធិមនុស្ស។

កំណត់របស់វិជ្ជាស្ថានសិទ្ធិមនុស្សៈ វៀតណាមមិនបានប្រតិបត្តិសោះទេ។

អនុសាសន៍លេខ១១៤ ផ្តល់ដោយប្រទេស នេធើឡែន(Netherlands) ឬ ហុលឡង់ៈ

ឱ្យវៀតណាមយកចិត្តទុកដាក់អំពីការចេញសេចក្តីអញ្ជើញជាអចិន្ត្រៃយ៍ ចំពោះនិតិក្រមពិសេសរបស់អង្គការ សហប្រជាជាតិទាំងអស់។

កំណត់របស់វិជ្ជាស្ថានសិទ្ធិមនុស្សៈ វៀតណាមមិនបានប្រតិបត្តិសោះទេ។

អនុសាសន៍លេខ១១៦ ផ្តល់ដោយប្រទេស នូហ្សេឡែន(New Zealand).

ឱ្យវៀតណាមពិចារណាអំពីការចេញសេចក្តីអញ្ជើញជាអចិន្ត្រៃយ៍ ចំពោះនិតិក្រមពិសេសទាំងអស់ ជាពិសេស ការស្វែងរកទស្សនកិច្ចនៃអ្នករាយការណ៍ពិសេស ចំពោះសេរីភាពសាសនានិងជំនឿ សេរីភាពក្នុងការបញ្ចេញ មតិ ទារុណកម្មនិងអំពើហឹង្សាចំពោះស្ត្រីភេទ។

កំណត់របស់វិជ្ជាស្ថានសិទ្ធិមនុស្សៈ វៀតណាមមិនបានប្រតិបត្តិសោះទេ។

អនុសាសន៍លេខ១៥១ ផ្តល់ដោយប្រទេស Switzerland ឬ Suisse:

ឱ្យវៀតណាមពិចារណាអំពីការចេញសេចក្តីអញ្ជើញជាអចិន្ត្រៃយ៍ ចំពោះនិតិក្រមពិសេសទាំងអស់។

កំណត់របស់វិជ្ជាស្ថានសិទ្ធិមនុស្សៈ វៀតណាមបានប្រតិបត្តិខ្លះៗ។

ការឆ្លើយតបរបស់អង្គការ UNPO:

វៀតណាមមិនបានចេញសេចក្តីអញ្ជើញជាអចិន្ត្រៃយ៍ ចំពោះនិតិក្រមពិសេស របស់អង្គការសហប្រជាជាតិទេ ហើយទោះជាមានការទាមទារដដែលៗ ឱ្យមានសេចក្តីអញ្ជើញក៏ដោយ រដ្ឋាភិបាលប្រទេសនេះនៅតែបន្តប្រកែក មិនឱ្យមានការចូលទៅ នៃនិតិក្រមពិសេសទាំងអស់របស់អង្គការសហប្រជាជាតិ រួមមានទាំងអ្នករាយការណ៍ ពិសេស អំពីសេរីភាពសាសនានិងជំនឿ សេរីភាពបញ្ចេញមតិ ទារុណកម្ម និងអំពើហឹង្សាចំពោះស្ត្រីភេទ។

ការឆ្លើយតបរបស់អង្គការសាមគ្គីភាព អ្នកគ្រិស្ទសាសនាអន្តរជាតិ(CSW):

ខណៈដែលប្រទេសនេះត្រូវតែស្វាគមន៍ ចំពោះអ្នកជំនាញការនៃអង្គការសហប្រជាជាតិទទួលបន្ទុកជនភាគតិច និងអ្នកជំនាញការនៃអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនិងភាពក្រីក្រហួសប្រមាណ បានត្រូវអញ្ជើញ នៅឆ្នាំ២០១០ រដ្ឋាភិបាលវៀតណាមនៅតែមិនទាន់បានចេញសេចក្តីអញ្ជើញជាអចិន្ត្រៃយ៍ ចំពោះអ្នករាយការណ៍ ពិសេស អំពីសេរីភាពសាសនានិងជំនឿនៅឡើយទេ។

អនុសាសន៍លេខ ៤៩ ផ្តល់ដោយប្រទេសឈីលីChile:

យកចិត្តទុកដាក់ចំពោះកាធ្វើសច្ចាប័ន លើកតិកាសញ្ញាប្រឆាំងនឹងទារុណកម្ម និងអំពើឃោរឃៅ ឬបំបាក់មុខ ឬទណ្ឌកម្មCAT ។

កំណត់របស់វិជ្ជាស្ថានសិទ្ធិមនុស្សៈ វៀតណាមមិនបានប្រតិបត្តិសោះទេ។

ការឆ្លើយតបរបស់អង្គការ UNPO:

មកទល់ថ្ងៃនេះ គឺខែកុម្ភៈឆ្នាំ២០១២ វៀតណាមមិនព្រមធ្វើតាមកតិកាសញ្ញាប្រឆាំងនឹងទារុណកម្ម និងអំពើ ឃោរឃៅ ឬបំបាក់មុខ ឬទណ្ឌកម្ម ដែលហៅកាត់ថា(CAT) នោះទេ។ ក្នុងគណកម្មការទី៣ នៃមហាសន្និបាត ពេញអង្គរបស់សភា កំណត់សន្និបាតបានចែងអំពីវៀតណាមបានភ្ជាប់ការយកចិត្តទុកដាក់ជាពិសេស ចំពោះ សហប្រតិបត្តិការអន្តរជាតិដើម្បីសិទ្ធិមនុស្ស ហើយនឹងបោះជំហ៊ានទៅយល់ព្រមទទួលកតិកាសញ្ញាប្រឆាំងនឹង ទារុណកម្ម និងអំពើឃោរឃៅឬបំបាក់មុខ ឬទណ្ឌកម្មCAT(GA/SHC/4021)។ ក្នុងខែតុលាឆ្នាំ២០១១ រដ្ឋលេខា-ធិការក្រសួងការបរទេសនៃសហរដ្ឋអាមេរិក លោកស្រី គ្លិនតុន បានធ្វើការធានាដោយកិច្ចសន្យាជាលាយល័ក្ខ អក្សរជាមួយរដ្ឋាភិបាលវៀតណាម ឱ្យចុះហត្ថលេខា និងអនុវត្តតាមកតិកាសញ្ញាប្រឆាំងនឹងទារុណកម្ម និងអំពើ ឃោរឃៅឬបំបាក់មុខ ឬទណ្ឌកម្ម(CAT) ។ មកទល់នឹងពេលនេះ វៀតណាមមិនទាន់ចុះហត្ថលេខាជំរើសពិធីសារ ដើម្បីកតិកាសញ្ញាប្រឆាំងនឹងទារុណកម្ម និងអំពើឃោរឃៅឬបំបាក់មុខ ឬទណ្ឌកម្ម(CAT)នៅឡើយទេ។

របស់អង្គការសាមគ្គីភាព អ្នកគ្រិស្ទសាសនាអន្តរជាតិ(CSW):

មានការយកចិត្តទុកដាក់ចំពោះការធ្វើសច្ចាប័នលើកតិកាសញ្ញាបំបាត់ទារុណកម្ម និងអំពើឃោរឃៅ ឬបំបាក់មុខ ឬទណ្ឌកម្ម(CAT) តែទោះជាយ៉ាងណាក៏ដោយ ការរីកចំរើនមានតិចតួចណាស់ នៅពេលនេះ។

អនុសាសន៍លេខ ៥០ ផ្តល់ដោយប្រទេសឈីលី Chile:

យកចិត្តទុកដាក់ក្នុងការផ្តល់សច្ចាប័នលើជំរើសពិធីសារនៃកតិកាសញ្ញាប្រឆាំងនឹងទារុណកម្ម និងអំពើឃោរឃៅ ឬបំបាក់មុខ ឬទណ្ឌកម្ម(CAT):

កំណត់របស់វិជ្ជាស្ថានសិទ្ធិមនុស្សៈ វៀតណាមមិនបានប្រតិបត្តិសោះទេ។

ការឆ្លើយតបរបស់អង្គការ UNPO:

មកទល់ថ្ងៃនេះ គឺខែកុម្ភៈឆ្នាំ២០១២ វៀតណាមមិនព្រមធ្វើតាមកតិកាសញ្ញាប្រឆាំងនឹងទារុណកម្ម និងអំពើ ឃោរឃៅ ឬបំបាក់មុខ ឬទណ្ឌកម្ម ដែលហៅកាត់ថា(CAT) នោះទេ។ ក្នុងគណកម្មការទី៣ នៃមហាសន្និបាត ពេញអង្គរបស់សភា កំណត់សន្និបាតបានចែងអំពីវៀតណាមបានភ្ជាប់ការយកចិត្តទុកដាក់ជាពិសេស ចំពោះ សហប្រតិបត្តិការអន្តរជាតិដើម្បីសិទ្ធិមនុស្ស ហើយនឹងបោះជំហ៊ានទៅយល់ព្រមទទួលកតិកាសញ្ញាប្រឆាំងនឹង ទារុណកម្ម និងអំពើឃោរឃៅឬបំបាក់មុខ ឬទណ្ឌកម្មCAT(GA/SHC/4021)។ ក្នុងខែតុលាឆ្នាំ២០១១ រដ្ឋលេខា-ធិការក្រសួងការបរទេសនៃសហរដ្ឋអាមេរិក លោកស្រី គ្លិនតុន បានធ្វើការធានាដោយកិច្ចសន្យាជាលាយល័ក្ខ អក្សរជាមួយរដ្ឋាភិបាលវៀតណាម ឱ្យចុះហត្ថលេខា និងអនុវត្តតាមកតិកាសញ្ញាប្រឆាំងនឹងទារុណកម្ម និងអំពើ ឃោរឃៅឬបំបាក់មុខ ឬទណ្ឌកម្ម(CAT) ។ មកទល់នឹងពេលនេះ វៀតណាមមិនទាន់ចុះហត្ថលេខាជំរើសពិធីសារ ដើម្បីកតិកាសញ្ញាប្រឆាំងនឹងទារុណកម្ម និងអំពើឃោរឃៅឬបំបាក់មុខ ឬទណ្ឌកម្ម(CAT)នៅឡើយទេ។

លើកក្រោយ វិទ្យុសំឡេងកម្ពុជាក្រោមនឹងចុះផ្សាយនូវអនុសាសន៍ ដែលផ្តល់ដោយប្រទេស បារាំង។

សូមអរគុណ