ការប៉ាន់ប្រមាណចំពោះកិច្ចប្រតិបត្តិ ដែលប្រទេសវៀតណាម បាន និងមិនបានធ្វើ នៅពាក់កណ្តាលពេលកំណត់ ដោយ UPR… (ភាគទី១៧)

ប្រែសម្រួលដោយ៖ សឺង សម្រេច/VOKK

អនុសាសន៍លេខ ១០៨ ផ្តល់ដោយប្រទេសនេប៉ាល់ៈ

ឱ្យវៀតណាមបន្តខិតខំប្រឹងប្រែងក្នុងការថែរក្សាភាសានិងវប្បធម៌របស់ជាតិពន្ធភាគតិច។

កំណត់របស់វិជ្ជាស្ថានសិទ្ធិមនុស្សៈ វៀតណាមមិនបានប្រតិបត្តិសោះទេ។

ការឆ្លើយតបរបស់អង្គការ UNPO:

ទោះជាបានឆ្លងច្បាប់អប់រំសិក្សាវិស័យភាសា ក្នុងចំណោមជាតិពន្ធភាគតិច ភាសាដេហ្គា ភាសាខ្មែរ និង ភាសាម៉ុង បើទោះជាមានការបង្រៀន ក៏បង្រៀនឱ្យតែមានសោះតែខាន ក្នុងរយៈពេល១ឆ្នាំ ឬ ២ឆ្នាំ។ គ្មាន ការបង្រៀភាសាណាជាប្រចាំ ក្រៅតែពីភាសាវៀតណាមនោះទេ។ នៅពេលដែលជានជាតិដេហ្គាម៉ុងតាញ៉ា បានរាយការណ៍ចំពោះគណកម្មការសិទ្ធិកុមារ ទាមទារឱ្យវៀតណាមខិតខំអនុវត្តកម្មវិធី ដោយបញ្ចូលភាសា ជាតិពន្ធភាគតិចក្នុងការបង្រៀន ពលរដ្ឋក្នុងស្រុកបានឱ្យដឹងថា’’ការអនុវត្តចំពោះការបង្រៀន២ភាសា វៀតណាម និងភាសាជនភាគតិចម៉ុងតាញ៉ា បានធ្វើដោយយឺតៗ និងមានកំរិត នៅភូមិភាគជាច្រើននៃតំបន់ខ្ពង់រាប។’’ សហគមន៍ជាតិពន្ធភាគតិចនិងជនជាតិដើម ក៏បានបន្តរាយការណ៍អំពីការដាក់កំហិតរបស់រដ្ឋ ចំពោះសកម្មភាព វប្បធម៌ ជាពិសេស ការលប់បំបាត់មិនឱ្យមានសកម្មភាពឯករាជរបស់សាសនា( សូមមើលការឆ្លើយតបលេខ៩ និង១៣៦)។ ការគាបសង្កត់ដែលមានលក្ខណៈជានយោបាយ ចំពោះសកម្មភាពវប្បធម៌នៃជាតិពន្ធភាគតិច ដូចជាការត្រួតពិនិត្យយ៉ាងតឹងរឹង និងការគាបសង្កត់ទៅលើសកម្មភាពនៃវត្តអារាមព្រះពុទ្ធសាសនា នៅលើទឹកដី មត៌កកេរដូនតានៃជនជាតិខ្មែរក្រោម នៅដែនដីសណ្តរនៃទន្លេមេគង្គ ទីកន្លែងមួយ ក្នុងចំណោមទីកន្លែងដ៏តិចតួច ដែលកុមារអាចរៀនភាសាដើមជាតិខ្មែររបស់ពួកគេ បណ្តាលឱ្យមានការប៉ះពាល់ជាអវិជ្ជមាន ទៅលើលទ្ធភាព របស់កុមារ ក្នុងការរៀនភាសានិងប្រវត្តិសាស្ត្ររបស់ពួកគេ។

ការឆ្លើយតបរបស់សហព័ន្ធខ្មែរកម្ពុជាក្រោមៈ

វៀតណាមមិនគួរធ្វើអាជីវកម្មលើវប្បធម៌ខ្មែរក្រោម ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍យកចំណេញនោះទេ។ ខ្មែរក្រោមគួរតែមានសេរីភាពក្នុងការចាត់ចែងវប្បធម៌របស់ពួកគេ ដោយមិនចាំបាច់សុំច្បាប់អនុញាតឡើយ។

អនុសាសន៍លេខ ១២៨ ផ្តល់ដោយប្រទេស ប៉ាគីស្តានៈ

ឱ្យវៀតណាមផ្តល់អាទិភាពនិងយកចិត្តទុកដាក់ជាពិសេស ចំពោះបញ្ហាដែលប្រឈមចំពោះក្រុមជាតិពន្ធភាគតិច ជាពិសេសសហគមន៍សិស្សានុសិស្ស។

កំណត់របស់វិជ្ជាស្ថានសិទ្ធិមនុស្សៈ វៀតណាមមិនបានប្រតិបត្តិសោះទេ។

ការឆ្លើយតបរបស់អង្គការ UNPO:

មន្ត្រីរដ្ឋការធ្វើការតាមសាលារៀនតែងឱ្យពិន្ទុទាបៗ ចំពោះបណ្តាសិស្សជនភាគតិចដោយសំអាងថា ពួកគេ ’’មិនមានលទ្ធភាពអាចរៀនសូត្របានឡើយ។’’ ការបង្អាប់បង្អោនឱនកិត្តិយសរបៀបនេះមាននៅក្នុងថ្នាក់រៀន រួមផ្សំជាមួយនឹងកង្វះខាតការរៀនសូត្រភាសាជនភាគតិច និងតម្លៃឈ្នួលសាលារៀនបឋមសិក្សា កាន់តែធ្វើ ឱ្យមានផលប៉ះពាល់មិនសមស្របចំពោះកុមារ។ ពួកកុមារជាសិស្សជនជាតិដើមនិងជាតិពន្ធភាគតិច ក៏ត្រូវទទួល ផលប៉ះពាល់ដែរ ដោយសារកំរិតព្រំដែនដែលមានលក្ខណៈនយោបាយ នៅក្នុងសហគមន៍ដែលពួកគេរស់នៅ។ របាយការណ៍ថ្មីៗបានឱ្យដឹងអំពីកុមារនៅក្នុងភូមិភាគដែលជនភាគតិចរស់នៅ បានត្រូវហាមឃាត់មិនឱ្យបង្កើត ជាសមាគមន៍ទោះបែបណាក៏ដោយ រាប់ទាំងក្រុមដើម្បីពិភាក្សាពីការសិក្សា និងកីឡា។

ការឆ្លើយតបរបស់សហព័ន្ធខ្មែរកម្ពុជាក្រោមៈ

វៀតណាមបានផ្តល់ការសិក្សាដោយឥតគិតថ្លៃចំពោះខ្មែរក្រោមតែនៅសាលាវិទ្យាល័យ ហើយក៏បានជួយសិស្ស ខ្មែរក្រោមខ្លះដែរ នៅក្នុងមហាវិទ្យាល័យ។ ប្រជាពលរដ្ឋខ្មែរក្រោមមានច្រើនលាននាក់ ដែលកំពុងរស់នៅក្នុង ប្រទេសវៀតណាម ប៉ុន្តែមានតែខ្មែរក្រោមតិចតួចប៉ុណ្ណោះ ដែលបានបញ្ចប់ការសិក្សាមហាវិទ្យាល័យ។

អនុសាសន៍លេខ ១៣០ ផ្តល់ដោយប្រទេស ហ្វ៊ីលីពីនៈ

ទៅអនាគត ឱ្យវៀតណាមពង្រីកការប្រើប្រាស់ភាសាជនភាគតិចនៅតាមសាលា និងនៅក្នុងប្រព័ន្ធព័ត៌មាន។

កំណត់របស់វិជ្ជាស្ថានសិទ្ធិមនុស្សៈ វៀតណាមមិនបានប្រតិបត្តិសោះទេ។

ការឆ្លើយតបរបស់អង្គការ UNPO:

ទោះជាបានឆ្លងច្បាប់អប់រំសិក្សាវិស័យភាសា ក្នុងចំណោមជាតិពន្ធភាគតិច ភាសាដេហ្គា ភាសាខ្មែរ និង ភាសាម៉ុង បើទោះជាមានការបង្រៀន ក៏បង្រៀនឱ្យតែមានសោះតែខាន ក្នុងរយៈពេល១ឆ្នាំ ឬ ២ឆ្នាំ។ គ្មាន ការបង្រៀភាសាណាជាប្រចាំ ក្រៅតែពីភាសាវៀតណាមនោះទេ។ នៅពេលដែលជានជាតិដេហ្គាម៉ុងតាញ៉ា បានរាយការណ៍ចំពោះគណកម្មការសិទ្ធិកុមារ ទាមទារឱ្យវៀតណាមខិតខំអនុវត្តកម្មវិធី ដោយបញ្ចូលភាសា ជាតិពន្ធភាគតិចក្នុងការបង្រៀន ពលរដ្ឋក្នុងស្រុកបានឱ្យដឹងថា’’ការអនុវត្តចំពោះការបង្រៀន២ភាសា វៀតណាម និងភាសាជនភាគតិចម៉ុងតាញ៉ា បានធ្វើដោយយឺតៗ និងមានកំរិត នៅភូមិភាគជាច្រើននៃតំបន់ខ្ពង់រាប។’’ សហគមន៍ជាតិពន្ធភាគតិចនិងជនជាតិដើម ក៏បានបន្តរាយការណ៍អំពីការដាក់កំហិតរបស់រដ្ឋ ចំពោះសកម្មភាព វប្បធម៌ ជាពិសេស ការលប់បំបាត់មិនឱ្យមានសកម្មភាពឯករាជរបស់សាសនា( សូមមើលការឆ្លើយតបលេខ៩ និង១៣៦)។ ការគាបសង្កត់ដែលមានលក្ខណៈជានយោបាយ ចំពោះសកម្មភាពវប្បធម៌នៃជាតិពន្ធភាគតិច ដូចជាការត្រួតពិនិត្យយ៉ាងតឹងរឹង និងការគាបសង្កត់ទៅលើសកម្មភាពនៃវត្តអារាមព្រះពុទ្ធសាសនា នៅលើទឹកដី មត៌កកេរដូនតានៃជនជាតិខ្មែរក្រោម នៅដែនដីសណ្តរនៃទន្លេមេគង្គ ទីកន្លែងមួយ ក្នុងចំណោមទីកន្លែងដ៏តិចតួច ដែលកុមារអាចរៀនភាសាដើមជាតិខ្មែររបស់ពួកគេ បណ្តាលឱ្យមានការប៉ះពាល់ជាអវិជ្ជមាន ទៅលើលទ្ធភាព របស់កុមារ ក្នុងការរៀនភាសានិងប្រវត្តិសាស្ត្ររបស់ពួកគេ។

ការឆ្លើយតបរបស់សហព័ន្ធខ្មែរកម្ពុជាក្រោមៈ

ភាសាខ្មែរត្រូវបានបង្រៀន១ម៉ោងឬ២ម៉ោងតាមសាលាក្នុងមួយសប្តាហ៍ ប៉ុន្តែគឺបង្រៀនតែថ្នាក់ដំបូងប៉ុណ្ណោះ។ សិស្សខ្មែរក្រោមដែលរៀនភាសាខ្មែរតាមសាលាសាធារណៈ មិនអាចអានសៀវភៅខ្មែរបានទេ។ វៀតណាម ក៏មានព័ត៌មាន(គេហទំព័រ ទូរទស្សន៍ វិទ្យុ)ផ្សាយជាភាសាខ្មែរដែរ ប៉ុន្តែនោះគឺគ្រាន់តែជាកម្មវិធីធ្វើឡើងដើម្បី ឃោសនាតែប៉ុណ្ណោះ។

អនុសាសន៍លេខ ១៤៧ ផ្តល់ដោយប្រទេស ស្វ៊ីដិន ឬ ស៊ុយអែដៈ

ឱ្យវៀតណាមចាត់វិធានការណ៍ទៅអនាគត ដើម្បីការពារអំពើហឹង្សានិងការប្រកាន់បែងចែកប្រឆំាងនឹងជាតិពន្ធ ភាគតិច។

កំណត់របស់វិជ្ជាស្ថានសិទ្ធិមនុស្សៈ វៀតណាមមិនបានប្រតិបត្តិសោះទេ។

ការឆ្លើយតបរបស់អង្គការសាមគ្គីភាព អ្នកគ្រិស្ទសាសនាអន្តរជាតិ(CSW):

សូមមេត្តាមើលការអត្ថាធិប្បាយ(ចំពោះអនុសាសន៍លេខ៩៣) អំពីអំពើហឹង្សប្រឆាំងនឹងជាតិពន្ធភាគតិច ដោយ អាជ្ញាធរក្នុងស្រុក ក្នុងករណីការប្រកាន់បែងចែកសាសនា។

ការឆ្លើយតបរបស់អង្គការ UNPO:

អំពើហឹង្សានិងការប្រកាន់បែងចែក នៅតែបន្តមានប្រឆាំងទៅនឹងជាតិពន្ធភាគតិចនៅវៀតណាម។ ក្នុងរបាយការណ៍ឆ្នាំ២០១១បានចុះឈ្មោះប្រទេសវៀតណាមក្នុងបញ្ជីនៃ’’ប្រទេសដែលមានបញ្ហាឱ្យព្រួយបារម្ភជាពិសេស’’ គណកម្មការអន្តរជាតិនៃសហរដ្ឋអាមេរិកដើម្បីសេរីភាពសាសនា(USCIRF) បានកត់សំគាល់អំពី វៀតណាមបានបន្តការគាបសង្កត់ដោយរបៀបហឹង្សា ប្រឆាំងនឹងសហគមន៍អ្នកកាន់សាសនា មានទាំងការចាប់ ឃុំឃាំងតាមតែអំពើចិត្ត ការវាយដំច្រំធាក់ និងការបាត់ខ្លួន របស់អ្នកកាន់សាសនាគ្រិស្ទជាតិម៉ុងតាញ៉ា និង ព្រះសង្ឃពុទ្ធសាសនាខ្មែរ។