ការប៉ាន់ប្រមាណចំពោះកិច្ចប្រតិបត្តិ ដែលប្រទេសវៀតណាម បាន និងមិនបានធ្វើ នៅពាក់កណ្តាលពេលកំណត់ ដោយ UPR… (ភាគទី១៤)

ប្រែសម្រួលដោយ៖ សឺង សម្រេច/VOKK
អនុសាសន៍លេខ ៥៦ ផ្តល់ដោយប្រទេស គុយបាៈ
ឱ្យវៀតណាមបន្តចាត់វិធានការដើម្បីផ្តល់ការសិក្សានិងសេវ៉ាសុខភាព ជាពិសេស នៅតំបន់ព្រៃភ្នំ និងចំពោះ ជាតិពន្ធភាគតិច និងជាមួយចលនារបស់ពួកគេ។
កំណត់របស់វិជ្ជាស្ថានសិទ្ធិមនុស្សៈ វៀតណាមមិនបានប្រតិបត្តិតាមសោះទេ។
ការឆ្លើយតបរបស់អង្គការ UNPO: មានន័យដូចគ្នានឹងអនុសាសន៍លេខ៥៣។
ការឆ្លើយតបរបស់សហព័ន្ធខ្មែរកម្ពុជាក្រោមៈ
វៀតណាមបានផ្តល់ការរៀនសូត្រ និងសេវ៉ាសុខភាពដោយឥតបង់ថ្លៃខ្លះៗ ប៉ុន្តែខ្មែរក្រោមគ្មានសំឡេងដើម្បី ដើម្បីចូលរួមក្នុងការអនុវត្តកម្មវិធីទាំងនោះទេ ដើម្បីអាចធានាថា ពលរដ្ឋខ្មែរក្រោមទាំងអស់អាចទទួលបាន ការរៀនសូត្រនិងសេវ៉ាសុខភាពដោយឥតបង់ថ្លៃនោះទេ។
អនុសាសន៍លេខ៦២ ផ្តល់ដោយប្រទេស អេហ្ស៊ីបៈ(Egypt)
ឱ្យវៀតណាមបន្តការខិតខំដើម្បីបង្កើនសិទ្ធិនយោបាយ សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ឱ្យសមស្របជាមួយនឹង លំនាំខ្នាតសាកលនៃកិច្ចព្រមព្រៀងស្តីពីសិទ្ធិមនុស្ស។
កំណត់របស់វិជ្ជាស្ថានសិទ្ធិមនុស្សៈ វៀតណាមមិនបានប្រតិបត្តិតាមសោះទេ។
ការឆ្លើយតបរបស់សហព័ន្ធខ្មែរកម្ពុជាក្រោមៈ
ពលរដ្ឋខ្មែរក្រោមមិនត្រូវបានអនុញាតឱ្យរៀនសូត្រអំពីសិទ្ធិមនុស្សបានដោយសេរីទេ។ ខ្មែរក្រោមជាជនជាតិដើម នៅក្នុងប្រទេសវៀតណាម ប៉ុន្តែពួកគេមិនត្រូវបានអនុញាត ឱ្យអានសេចក្តីប្រកាសរបស់អង្គការសហប្រជាជាតិ ស្តីពីសិទ្ធិជនជាតិដើមទេ។
ការឆ្លើយតបរបស់អង្គការសាមគ្គីភាព អ្នកគ្រិស្ទសាសនាអន្តរជាតិ(CSW):
ប្រទេសវៀតណាមបន្តរំលោភយ៉ាងដាច់អហង្កា ទៅលើសិទ្ធិនៃសេរីភាពបញ្ចេញមតិ សេរីភាពសាសនាឬជំនឿ និងសិទ្ធិមិនត្រូវទទួលទារុណកម្មនិងអំពើព្រៃផ្សៃ អំពើអមនុស្សធម៌ និងការប្រព្រឹត្តបំបាក់មុខ។ រដ្ឋាភិបាលនេះ ក៏បានប្រកែកមិនព្រមឱ្យមានសិទ្ធិទទួលការកាត់ក្តីដោយយុតិ្តធម៌ ជាញឹកញយដែរ។
អនុសាសន៍លេខ៨៤ ផ្តល់ដោយប្រទេស អ៊ីតាលីៈ
ឱ្យវៀតណាមត្រូវតែពង្រីកយុទ្ធសាស្ត្រជាតិ ដើម្បីបញ្ចូលក្នុងកម្មវិធីសិក្សា នៅរាល់កំរិតវិធានការ ក្នុងវិស័យ សិក្សាអប់រំអំពីសិទ្ធិមនុស្ស ឱ្យត្រឹមត្រូវតាមផែនការសកម្មភាពឆ្នាំ២០០៥-២០០៩ នៃកម្មវិធីពិភពលោក ស្តីពី ការសិក្សាអបរំអំពីសិទ្ធិមនុស្ស។
កំណត់របស់វិជ្ជាស្ថានសិទ្ធិមនុស្សៈ វៀតណាមមិនបានប្រតិបត្តិតាមសោះទេ។
ការឆ្លើយតបរបស់សហព័ន្ធខ្មែរកម្ពុជាក្រោមៈ
ការសិក្សាអប់រំអំពីសិទ្ធិមនុស្ស មិនត្រូវបានអនុញាតទេ នៅក្នុងប្រទេសវៀតណាម។
អនុសាសន៍លេខ១០៣ ផ្តល់ដោយប្រទេស ម៉ូរ៉ុកូ (Morocco):
ឱ្យវៀតណាមពង្រឹងឡើងវិញនូវការតស៊ូមតិ និងវិធានការព័ត៌មាន តាមការសិក្សាអប់រំដ៏ជាក់លាក់អំពីសិទ្ធិមនុស្ស និងកម្មវិធីហ្វឹកហាត់។
កំណត់របស់វិជ្ជាស្ថានសិទ្ធិមនុស្សៈ វៀតណាមមិនបានប្រតិបត្តិតាមសោះទេ។
ការឆ្លើយតបរបស់សហព័ន្ធខ្មែរកម្ពុជាក្រោមៈ
សកម្មជនសិទ្ធិមនុស្សមិនត្រូវបានអនុញាត ឱ្យរៀបចំការអប់រំពន្យល់អំពីសិទ្ធិមនុស្សទេ នៅប្រទេសវៀតណាម។
ឯកសារដែលនិយាយអំពីសិទ្ធិមនុស្ស មិនអាចចែកឱ្យអ្នកស្រុកបានទេ។
អនុសាសន៍លេខ១៤១ ផ្តល់ដោយប្រទេស សឹង្ហបូរី:
ឱ្យវៀតណាមបន្តការធ្វើឱ្យរីកចំរើនលើវិស័យដូចតទៅនេះ៖ បំបាត់ភាពក្រីក្រ សិទ្ធិកុមារ សិទ្ធិស្ត្រី និងសិទ្ធិជន ពិការ។
កំណត់របស់វិជ្ជាស្ថានសិទ្ធិមនុស្សៈ វៀតណាមមិនបានប្រតិបត្តិតាមសោះទេ។
ការឆ្លើយតបរបស់អង្គការសាមគ្គីភាព អ្នកគ្រិស្ទសាសនាអន្តរជាតិ(CSW):
របាយការណ៍របស់អង្គការសាមគ្គីភាពអ្នកគ្រិស្ទសាសនាអន្តរជាតិ(CSW) ធ្វើនៅឆ្នាំ២០០៩ និង២០១០ អំពី កង្វះខាតនូវជំនួយចំពោះស្ត្រី ដែលត្រូវបានទទួលអំពើហឹង្សាក្នុងស្រុក ដោយសារតែគេបានចូលសាសនាគ្រិស្ទ។ របាយការណ៍ដ៏ត្រឹមត្រូវទៀងទាត់ បានណែនាំថា សមាគមស្ត្រីក្នុងស្រុកប្រកែកមិនផ្តល់ជំនួយ ក្នុងករណីដែល ទាក់ទងនឹងសាសនា ទោះជាក្នុងករណីដែលធ្ងន់ធ្ងរដែលមានស្ត្រីនោះត្រូវបានវាយដំយ៉ាងដំណំ ធ្វើឱ្យនាងមិន អាចដើររួចក៏ដោយ។
លើកក្រោយ វិទ្យុសំឡេងកម្ពុជាក្រោមនឹងផ្សាយជូន នូវអនុសាសន៍ដែលផ្តល់ដោយប្រទេសចិន ស្តីពីជនជាតិ ដើម និងជនភាគតិច។
សូមអរគុណ។