ប្រែសម្រួលដោយ៖ សឺង សម្រេច/VOKK
ការសើរើពិនិត្យជាលើកទីពីរ និងអ្វីដែលកើតឡើងជាបន្តបន្ទាប់ ធ្វើឡើងដោយផ្តោតទៅលើការអនុវត្តន៍ចំពោះ អនុសាសន៍ដែលបានព្រមទទួលយក និងស្ថានភាពរីកចំរើននៃសិទ្ធិមនុស្សរបស់ក្នុងប្រទេសដែលត្រូវធ្វើការសើរើ ពិនិត្យ។
A/HRC/RES/16/21, ថ្ងៃទី១២ ខែមេសា ឆ្នាំ២០១១ (Annex I C § 6)
ការសើរើពិនិត្យជាសកលតាមតំណាក់កាល(UPR)ធ្វើឡើងបួនឆ្នាំកន្លះម្តងៈ ទោះជាយ៉ាងណាក៏ដោយ អនុសាសន៍អាចត្រូវអនុវត្តន៍បានភ្លាមៗ។ ដើម្បីកាត់បន្ថយចន្លោះកាលកំណត់នេះ យើងបានបង្កើតវិធី ដើម្បីវាយតម្លៃចំពោះស្ថានភាពសិទ្ធិមនុស្សក្នុងរយៈពេលពីរឆ្នាំ ក្រោយពីកិច្ចត្រួតពិនិត្យ នៅUPR។
ជាទួទៅ ព័ត៌មានUPR ស្វែងយល់អំពីស្ថានភាពនៃការសន្យាចំពោះUPR ប៉ុន្តែជាពិសេស ផ្តល់ឱកាស ឱ្យភាគីពាក់ព័ន្ធចែករំលែកមតិរបស់ខ្លួនចំពោះការសន្យា។ នៅចុងបញ្ចប់ ប្រហែលជាពីរឆ្នាំក្រោយការ សើរើពិនិត្យ ព័ត៌មានUPR កោះហៅរដ្ឋ អង្គការក្រៅរដ្ឋាភិបាល និងវិជ្ជាស្ថានជាតិនៃសិទ្ធិមនុស្ស ទៅចែករំលែកការពន្យល់ចំពោះកិច្ចប្រតិបត្តិរបស់ខ្លួន(ឬកង្វះខាតមិនបានធ្វើ) ចំពោះអនុសាសន៍ដែល ខ្លួនបានទទួលយក នៅក្នុងមហាសន្និបាតពេញអង្គរបស់ក្រុមប្រឹក្សាសិទ្ធិមនុស្ស។
ក្នុងគោលដៅនេះ ព័ត៌មានUPRផ្សព្វផ្សាយកិច្ចអនុវត្តន៍បាននៅពាក់កណ្តាលពេលកំណត់ ដោយមាន ទាំងការឆ្លើយតបរបស់ភាគីពាក់ព័ន្ធ។ ការប្រមាណចំពោះកិច្ចអនុវត្តន៍បាននៅពាក់កណ្តាលទី មាន បំណងបង្ហាញអំពីថាតើភាគីពាក់ព័ន្ធបានតាមដាន និងប្រតិបត្តិតាមកិច្ចសន្យារបស់ខ្លួន។ រដ្ឋពាក់ព័ន្ធ ត្រូវតែប្រតិបត្តិតាមអនុសាសន៍ដែលខ្លួនបានទទួលយល់ព្រមធ្វើតាម ហើយសង្គមស៊ីវិលត្រូវតែតាមដាន កិច្ចអនុវត្តន៍នេះ។
នៅពេលដែលសារៈសំខាន់នៃការតាមដានបានត្រូវគូសបញ្ជាក់ដោយក្រុមប្រឹក្សាសិទ្ធិមនុស្ស គ្មានការ ណែនាំច្បាស់លាស់ចំពោះរបៀបតាមដានទេ រហូតមកដល់ពេលនេះ។ ទោះជាយ៉ាងណាក៏ដោយ ព័ត៌មានUPR មានឆន្ទៈក្នុងការចែករំលែកកិច្ចអនុវត្តន៍ល្អដោយឆាប់ដែលអាចធ្វើទៅបាន និងពង្រឹង សហប្រតិបត្តិការរវាងរដ្ឋ និងភាគីពាក់ព័ន្ធ។
ទីក្រុង ហ្សឺនែវ ថ្ងៃទី៨ ខែមិនា ឆ្នាំ២០១២
តាមរបាយការណ៍នៃការសើរើពិនិត្យជាសកលតាមកាលកំណត់ ក្នុងចំណោមអនុសាសន៍ចំនួន៩៧ ដែលប្រទេសវៀតណាមបានព្រមទទួលយកទៅអនុវត្តតាម បើតាមការវាយតម្លៃប្រមាណរបស់ វិជ្ជាស្ថានសិទ្ធិមនុស្ស មានតែ១០អនុសាសន៍ទេ ដែលប្រទេសនេះបានអនុវត្តន៍បានខ្លះៗ ចំណែក ៨៧អនុសាសន៍ទៀត គឺមិនបានប្រតិបត្តិតាមទាំងស្រុង។ អ្វីដែលមានចែងជាលំអិតក្នុងកិច្ចសន្យាដែល វៀតណាមមិនបានគោរពប្រតិបត្តិតាម មានជាពិសេសទាក់ទងនឹងៈ ការវាយដំរាងកាយ, សេរីភាព សាសនានិងជំនឿ, សេរីភាពក្នុងការបញ្ចេញមតិ, ប្រព័ន្ធយុត្តិធម៌, បាត់ខ្លួនដោយបង្ខំ, សិទ្ធិសុំជ្រកកោន, សិទ្ធីជនភៀសខ្លួន, សិទ្ធិសារព័ត៌មាន, សិទ្ធិកុមារ, សិទ្ធិមនុស្សក្នុងវិស័យសិក្សាអប់រំនិងហ្វឹកហ្វឺន, សិទ្ធិជនពិការ, ភាពក្រីក្រ, សិទ្ធិការងារ, ការឃុំឃាំង, សិទ្ធិជនភាគតិច, សិទ្ធិមានផ្ទះសម្បែង សិទ្ធិសុខភាព, សិទ្ធិរួមប្រជុំ, សិទ្ធិជនជាតិដើម, សិទ្ធិអ្នកការពារសិទ្ធិមនុស្ស, សិទ្ធិសង្គមស៊ីវិល, ការរើសអើងពូជសាសន៍។ល។និង។ល។
ទាក់ទងដល់អ្វីដែលជាអនុសាសន៍របស់ប្រទេសនានា ចំពោះកិច្ចអនុវត្តន៍របស់ប្រទេសវៀតណាម និង ប្រតិកម្មឆ្លើយតបរបស់សហព័ន្ធខ្មែរកម្ពុជាក្រោម វិទ្យុសំឡេងកម្ពុជាក្រោមនឹងចុះផ្សាយជាបន្តបន្ទាប់ ដូចតទៅ៖
អនុសាសន៍លេខ៨ ស្នើឡើងដោយប្រទេស Argentine:
អនុវត្តមួយជំហានម្តង ដើម្បីឱ្យស្របតាមច្បាប់នៃសិទ្ធិមនុស្សអន្តរជាតិ ហើយធានាចំពោះសិទ្ធិត្រូវបាន ទទួលនូវការកាត់ក្តីដោយយុត្តិធម៌តាមគោលច្បាប់។ ជាលទ្ធផលនៃការត្រួតពិនិត្យរបស់វិជ្ជាស្ថានសិទ្ធិ មនុស្សអន្តរជាតិ គឺ វៀតណាមមិនបានអនុវត្តទេ។
ប្រតិកម្មរបស់សហព័ន្ធខ្មែរកម្ពុជាក្រោមៈ
ប្រព័ន្ធច្បាប់ក្នុងប្រទេសវៀតណាមត្រូវបានប្រើប្រាស់ដើម្បីការពារតែរដ្ឋាភិបាល មិនបានការពារពលរដ្ឋ ទេ។ នៅពេលដែលខ្មែរក្រោមត្រូវប្រឈមនឹងតុលាការ ខ្មែរក្រោមគ្មានអ្វីអាចពឹងផ្អែកជាជំនួយឡើយ។ លោក ចៅ ហេន ក្នុងខេត្តមាត់ជ្រូក, អ្នកស្រី ត្រាន់ ធីចូវ ក្នុងខេត្តព្រះត្រពាំង កំពុងជាប់ក្នុងពន្ធនាគារនៅ ឡើយ ដោយសារពួកគេបានទាមទារដីកេរមត៌កដែលបានត្រូវបានរឹបអូសយកនោះ មកវិញ។ នៅពេល ដែលអាជ្ញាធរវៀតណាមចាប់នាំទៅតុលាការ ខ្មែរក្រោមគ្មានមេធាវីការពារខ្លួន ឬក៏គ្មានសិទ្ធិការពារខ្លួន នៅចំពោះមុខការកាត់ទោស មានករណីលោក ចៅ ហេន និងអ្នកស្រី ត្រាន់ ធីចូវ នោះជាដើម។
សូមជំរាបបញ្ជាក់ថា វិទ្យុសំឡេងខ្មែរក្រោមនឹងមានផ្សាយ នូវវេទិការUPR ដែលមានន័យ ថា ការសើរើពិនិត្យជាសកលតាមកាលកំណត់ អំពីករណីរំលោភសិទ្ធិមនុស្សរបស់រដ្ឋាភិបាលវៀតណាម ទៅលើខ្មែរកម្ពុជាក្រោម ជាបន្តបន្ទាប់។ សូមអរគុណ។