ការប៉ាន់ប្រមាណចំពោះកិច្ចប្រតិបត្តិ ដែលប្រទេសវៀតណាមបាននិងមិនបានធ្វើ នៅពាក់កណ្តាលពេលកំណត់ ដោយ UPR…(ភាគ ៨)

ប្រែសម្រួលដោយ៖ សឺង សម្រេច/VOKK

អនុសាសន៍លេខ១១២ ផ្តល់ដោយប្រទេស Netherlands ឬ ហុលល្លង់ៈ

ឱ្យវៀតណាមលើកលែងវិញ នូវការដាក់កំរិតទៅលើការប្រើប្រាស Internet ដូចជាការច្រោះត្រង និងការ តាមដានឃ្លាំមើល។

កំណត់របស់វិជ្ជាស្ថានសិទ្ធិមនុស្សៈ វៀតណាមមិនបានប្រតិបត្តិតាមសោះទេ។

ប្រតិកម្មរបស់អង្គការUNPO:

របាយការណ៍របស់អ្នកយកការគ្មានព្រំដែន (RSF) បានបង្ហាញថា វៀតណាមជាប្រទេសមួយដែលមាន ’’ស្ថានភាពធ្ងន់ធ្ងរ’’ នៅក្នុងចំណាត់ថ្នាក់ជិតក្រោមគេបង្អស់ (ជាប្រទេសទី១៧២ ក្នុងចំណោមប្រទេស១៧៩) ក្នុងឆ្នាំ២០១១-២០១២ ក្នុងតារ៉ាងសេរីភាពសារព័ត៌មានពិភពលោក។ អ្នកយកការណ៍គ្មានព្រំដែន ក៏បាន បញ្ចូលវៀតណាមក្នុងបណ្តាប្រទេសជា “សត្រូវរបស់ Internet” ធ្វើការកត់សំគាល់នៅឆ្នាំ២០១១ថា របប គ្រប់គ្រងនៃប្រទេសនេះ បានប្រព្រឹត្តអំពើឃោឃៅទៅលើអ្នករិះគន់ ដោយបានបញ្ចេញជាពិសេសនូវរលក ថ្មីនៃការបង្ក្រាប ចំពោះអ្នកដែលប្រើសេរីភាពបញ្ចេញមតិ រាប់ទាំងការវាយប្រហារបំបិទមាត់មតិអ្នកប្រឆាំង ធ្វើឱ្យការចុះប្លក់ឋិតក្នុងគ្រោះថ្នាក់។ រដ្ឋាភិបាលបានបញ្ចូលកំណត់ចំនួនទីកន្លែងដែលប្រើប្រាស់ Internet ហើយបន្តដាក់កំរិតលើប្រព័ន្ធគេហទំព័របរទេស រាប់ទាំងគេហទំព័ររបស់អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ និងវិទ្យុអាស៊ីសេរី។ អ្នកយកការណ៍គ្មានព្រំដែនបានធ្វើការកត់សំគាល់ក្នុងឆ្នាំ២០១១ អំពីការកើនឡើងនូវ បច្ចេកទ្ទេសបង្វែរយកព័ត៌មានឱ្យចូលក្នុងប្រព័ន្ធត្រួតពិនិត្យរបស់រដ្ឋាភិបាល (cyberattacks) រាប់ទាំងការ ប្រកែកនូវសេវ៉ា(DDoS) និងចារកិច្ចដើម្បីលួចយកអត្តសញ្ញាណនិងពាក្យសម្ងាត់ ពីគេហទំព័រអ្នកប្រឆាំង។ ក្នុងរបាយការណ៍ឆ្នាំ២០១១នៃពិភពលោក អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ បានធ្វើកំណត់ថា គេហទំព័រ របស់អ្នកប្រឆាំងបានត្រូវជាប់គាំងតាមបច្ចេកទេសស្រូបយក ដោយអ្នកប្រើដែលមានប្រភពពីក្នុងប្រទេស វៀតណាម។  អ្នកនិពន្ធ ការផ្សាយ គេហទំព័រ និងអ្នកប្រើ Internet បានប្រឈមនឹងត្រូវចោទប្រកាន់ពីបទឧក្រិដ្ឋ ប្រសិនបើផ្សព្វផ្សាយឯកសារដែលនិយាយអំពីការលើកដំកើងគំនិត ’’បដិវត្តន៍’’ គម្រាមកំហែងដល់សន្តិសុខជាតិ ឬប្រឆាំងរដ្ឋាភិបាល។ ហេតុផលដែលវៀតណាមយកមកប្រើ ដើម្បីបំបិទព័ត៌មានក្នុងគេហទំព័រ គឺដោយសំអាង ទៅលើរឿងរ៉ាវដែលនិយាយពីផ្លូវកាមជាក់ស្តែង ជាគោលដៅបច្ចុប្បន្នរបស់ប្រទេសនេះដើម្បីការពារការរាលដាល នៃឧប្បករណ៍នយោបាយដ៏រសើប ជាកិច្ចការដែលរដ្ឋាភិបាលកំពុងខំប្រឹងប្រែងអនុវត្ត។

អនុសាសន៍លេខ១១៣ ផ្តល់ដោយប្រទេស ណេថឺឡែន ឬ ហុល្លង់ៈ

កំណត់របស់វិជ្ជាស្ថានសិទ្ធិមនុស្សៈ វៀតណាមមិនបានប្រតិបត្តិតាមសោះទេ។

ការឆ្លើយតបរបស់អង្គការ UNPO: មានខ្លឹមសារដូចគ្នានឹងការឆ្លើយតបអនុសាសន៍លេខ៤៤ដែរ។

មិនដែលមានសោះឡើយ នូវសារព័ត៌មានឯករាជនិងឯកជននៅវៀតណាម លើកលែងតែការផ្សាយប្រឆាំង។ កាសែត វិទ្យុ និងទូរទស្សន៍ សុទ្ធតែនៅក្រោមអាជ្ញាធរក្រុងហាណូយ។ ទោះជាយ៉ាងណាក៏ដោយ គេគួរធ្វើការ កត់សំគាល់ដែរថា ការតែងនិពន្ធបានរីកចំរើន និងមានការប្រកួតប្រជែងផងដែរ ប៉ុន្តែសារព័ត៌មាននៅតែឋិត ក្រោមការគាបសង្កត់របស់អាជ្ញាធរ មានជាអាទិ៍ បក្សកុម្មុយនិស្ត កងទ័ព ភ្នាក់ងារសារព័ត៌មានរដ្ឋាភិបាលឬធានី។  លើសពីនោះទៅទៀត ​’’អង្គការរដ្ឋាភិបាល’’ ជាពិសេស អង្គការប្រជាជន ព្រឹត្តិប័ត្រប្រចាំថ្ងៃដែលមានរហូតជាង ៦០០។ ប៉ុន្តែទាំងនោះ គឺត្រូវតែទទួលការត្រួតពិនិត្យ ចំពោះការ’’ រំលោភធ្ងន់ធ្ងរទៅលើច្បាប់សារព័ត៌មាន។’’

អនុសាសន៍លេខ១១៧ ផ្តល់ដោយប្រទេស នូវែល ហ្សេឡង់ៈ

ឱ្យប្រទេសវៀតណាមអនុញាតឱ្យមានឯករាជ្យសារព័ត៌មាន ធ្វើឱ្យមានការរីកចំរើននូវមាត្រា១៩ នៃ ICCPR និង អនុញាតឱ្យមានការចេញសារព័ត៌មានឯកជន។

កំណត់របស់វិជ្ជាស្ថានសិទ្ធិមនុស្សៈ វៀតណាមមិនបានប្រតិបត្តិតាមសោះទេ។

ការឆ្លើយតបរបស់អង្គការ UNPO: មានខ្លឹមសារដូចគ្នានឹងការឆ្លើយតបអនុសាសន៍លេខ៤៤។

ការឆ្លើតបរបស់ អ្នកយកការណ៍គ្មានព្រំដែនRSF:

មិនដែលមានសោះឡើយ នូវសារព័ត៌មានឯករាជនិងឯកជននៅវៀតណាម លើកលែងតែការផ្សាយប្រឆាំង។ ហើយការបង្កើតឱ្យមានសារព័ត៌មានឯកជន មិនត្រូវបានអនុញាតទេ។ សារព័ត៌មាន កាសែត វិទ្យុ និងទូរទស្សន៍ សុទ្ធតែនៅក្រោមអាជ្ញាធរក្រុងហាណូយ មានជាអាទិ៍ បក្សកុម្មុយនិស្ត កងទ័ព ភ្នាក់ងារសារព័ត៌មានរដ្ឋាភិបាល ឬរដ្ឋធានី។ វិទ្យុជាតិ ដែលត្រូវគេស្តាប់ច្រើនជាងគេនោះ ត្រូវបានគ្រប់គ្រងដោយទីស្តីការនាយករដ្ឋមន្ត្រី និងបក្ស កុម្មុយនិស្តមជ្ឈឹម។ រដ្ឋាភិបាលវៀតណាមប្រកែកមិនព្រមអនុវត្តមាត្រា១៩ នៃកតិកាសញ្ញាអន្តរជាតិ ដែល ទាក់ទងទៅនឹងសិទ្ធិស៊ីវិលនិងនយោបាយ។ អ្នកការពារលិទ្ធិប្រជាធិបតេយ្យបានត្រូវចាប់ខ្លួន ហើយត្រូវទទួលរង សកម្មភាពវាយប្រហារដដែលៗ។ ការចាប់ខ្លួនអ្នកសារព័ត៌មាន និងអ្នកចុះប្លក់ដែលប្រកាន់ជំហ៊រប្រជាធិបតេយ្យ ការត្រួតត្រាយ៉ាងតឹងរឹង និងការពិនិត្យសារព័ត៌មាន ជាមុខសញ្ញាក្នុងការបង្ក្រាបនៃរបបក្រុងហាណូយ។គេហទំព័រ បានត្រូវបិទមិនឱ្យមើលឃើញ ការខាបយកព័ត៌មានឱ្យរត់ឆ្លងកាត់ការត្រួតពិនិត្យ បានកើនឡើង ហើយរបបនេះ បានប្រកាន់យកបញ្ញត្តិច្បាប់ ដែលផ្តល់លទ្ធភាពដល់ការកំណត់ព្រំដែនយ៉ាងតឹងរឹង ចំពោះការ បញ្ចេញមតិ តាមInternet ។