ប្រែសម្រួលដោយ៖ សឺង សម្រេច/VOKK
អនុសាសន៍លេខ៦៥ ផ្តល់ដោយប្រទេសហ្វំាងឡង់ៈ
ឱ្យវៀតណាមលប់ចោល ឬកែប្រែឡើងវិញ នូវច្បាប់ព្រហ្មទណ្ឌ ដើម្បីធានាថា មិនបានត្រូវយកទៅអនុវតដោយ របៀបរំលោភបំពានតាមអំពើចិត្ត ដើម្បីការពារសេរីភាពនៃការបញ្ចេញមតិ។
កំណត់របស់វិជ្ជាស្ថានសិទ្ធិមនុស្សៈ វៀតណាមមិនបានប្រតិបត្តិតាមសោះទេ។
ការឆ្លើយតបរបស់អង្គការ UNPO:
ពាក្យដែលចែងយ៉ាងទូលំទូលាយ នៅក្នុងមាត្រាទាំងឡាយនៃច្បាប់ព្រហ្មទណ្ឌរបស់ប្រទេសវៀតណាម គឺ សម្រាប់យកទៅប្រើប្រាស់យ៉ាងដាច់អហង្កាតាមមូលដ្ឋាននិតិកម្ម ដើម្បីការពារសិទ្ធិបុគ្គលក្នុងការបញ្ចេញមតិ រាប់ទាំងមតិសាសនា និងការរួមប្រជុំជាសាធារណៈ។ ជនជាតិដើមមានជាអាទិ៍ដេហ្គាម៉ុងតាញ៉ា និងខ្មែរក្រោម ដែលបានចូលរួមក្នុងការតវ៉ាដោយអហឹង្សា និងប្រតិបត្តិសាសនារៀងខ្លួន តែងទទួលរងការចោទប្រកាន់ថា បានធ្វើឱ្យអន្តរាយដល់សាមគ្គីភាពជាតិ បង្អាក់សន្តិសុខ និងរំខានដល់សង្គមវៀតណាម។
អនុសាសន៍លេខ៦៦ ផ្តល់ដោយប្រទេសហ្វាំងឡង់ៈ
ឱ្យវៀតណាមអនុញាត ឱ្យសារព័ត៌មានទទួលនូវតួនាទី ជាអ្នកយាមឃ្លាំមើលក្នុងសង្គម។
កំណត់របស់វិជ្ជាស្ថានសិទ្ធិមនុស្សៈ វៀតណាមមិនបានប្រតិបត្តិតាមសោះទេ។
ការឆ្លើតបរបស់ អ្នកយកការណ៍គ្មានព្រំដែនRSF:
សារព័ត៌មានមិនឯករាជទេនៅវៀតណាម រដ្ឋធ្វើការត្រួតពិនិត្យយ៉ាងតឹងរឹងលើសារព័ត៌មាន ហើយពង្រឹងកម្លាំង គាបសង្កត់ ប្រឆាំងនឹងអ្នកសារព័ត៌មាននិងអ្នកចុះប្លក់។ សមត្ថភាពរបស់ក្រុមសារព័ត៌មានក្នុងការផ្សាយរិះគន់ ក៏បានត្រូវបន្ថយយ៉ាងទាបបំផុត ហើយងាយទទួលផលវិបាកថាបាន’’ រំលោភធ្ងន់ធ្ងរទៅលើច្បាប់សារព័ត៌មាន’’។ អ្នកសារព័ត៌មានដែលហ៊ានរិះគន់ ឬធ្វើការតាមដានស៊ើបអង្កេតរឿងរ៉ាងនៃអំពើពុករលួយ បរិស្ថាន ការសិក្សាអប់រំ បូរណភាពរបស់វៀតណាមចំពោះប្រទេសចិន បានត្រូវចាប់ដាក់គុក និងចោទប្រកាន់ពីបទ ’’បរិហាកេរ្តិ៍ចំពោះ គណបក្ស’’ ពីបទ ’’ឃោសនាប្រឆាំងរដ្ឋ ’’ ឬពីបទ ’’ដាក់សន្តិសុខប្រទេសជាតិក្នុងគ្រោះថ្នាក់។’’ Internet មាន ការរីកចម្រើនច្រើនណាស់នៅវៀតណាម ការចុះប្លក់មានឥទ្ធិពលមួយចំហៀង ដោយធ្វើកិច្ចការលើប្រធានបទ ដែលគ្មានក្នុងប្រពៃណីព័ត៌មាន។ នៅពេលនោះអាជ្ញាធរក្រុងហាណូយ បានប្រកាន់យកនូវវិធានការយ៉ាងតឹងតែង និងគាបសង្កត់ចំពោះអ្នកចុះប្លក់ ដាក់ការត្រួតពិនិត្យទៅលើ internet ។
អនុសាសន៍លេខ៦៩ ផ្តល់ដោយប្រទេសបារាំងៈ
ឱ្យវៀតណាមចាត់វិធានការដែលឧបត្ថម្ភដោយគណកម្មការសិទ្ធិមនុស្ស ដើម្បីបញ្ចប់ការគាបសង្កត់ទៅលើ សេរីភាពនៃការសំដែងនិងបញ្ចេញមតិ ជាពិសេស ក្នុងពេលជាមួយគ្នា បញ្ចប់ការបិទមិនឱ្យមានសារព័ត៌មាន ឯកជន។
ការឆ្លើតបរបស់ អ្នកយកការណ៍គ្មានព្រំដែនRSF:
ការគាបសង្កត់ចំពោះសេរីភាពក្នុងការបញ្ចេញមតិ មានជានិច្ច និងកាន់តែមានកំរិតខ្លាំងឡើងនៅវៀតណាម។ ដោយព្រួយបារម្ភពីការឆ្លងរាលដាលនៃចលនាការប្រកួតប្រជែង ដែលធ្វើឱ្យរំជើបរំជួលពិភពអារ៉ាប របបក្រុង ហាណូយបានបំបិទសំឡេងប្រជារាស្ត្រ ហើយពង្រឹងការត្រួតពិនិត្យ Internet ។ នៅពេលនេះ អាជ្ញាធរបាន ពង្រឹងការគាបសង្កត់ចំពោះអ្នកប្រឆាំងដែលមាននិន្នាការប្រជាធិបតេយ្យ ដែលប្រើ Internet ឬសារព័ត៌មាន ដើម្បីបញ្ចេញមតិ។ Internet ជាកន្លែងដែលអ្នកប្រឆាំងស្រួលបញ្ចេញគំនិត បានត្រូវឃ្លាំមើលជាពិសេស ដោយ របបនេះ។ អ្នកប្រឆាំងក្លែងក្លាយ និងអ្នកចុះប្លក់ចំនួនច្រើន បានត្រូវចាប់ខ្លួនក្រោមលេសចោទប្រកាន់ដូចជាថា ’’ បរិហារកេរ្តិ៍ចំពោះបក្ស ’’ ដោយ ’’ ឃោសនាប្រឆាំងរដ្ឋ’’ ឬក៏ ’’ ដាក់សន្តិសុខប្រទេសជាតិក្នុងគ្រោះថ្នាក់’’។ ទីកន្លែងជាច្រើនបានត្រូវបិទ ការវាយប្រហារក្លែងបន្លំមានកាន់តែច្រើន។ អ្នកចុះប្លក់បានត្រូវគម្រាមកំហែង ត្រូវ កោះហាវដោយតុលាការ ឬក៏ជាប់ក្នុងពន្ធនាគារ។ ការគាបសង្កត់ធ្វើឱ្យអាក់ខានដល់ការបង្កើតក្រុមសារព័ត៌មាន ឯកជន មិនត្រូវបានលើកលែងទេ។ រដ្ឋាភិបាលមានចេតនាត្រួតត្រាព័ត៌មាន ដែលផ្សាយក្នុងប្រទេស។ សារព័ត៌មានទាំងអស់ បានត្រូវដាក់ឱ្យនៅក្រោមការគ្រប់គ្រងរបស់អាជ្ញាធរ។ លើកក្រោយ វិទ្យុសំឡេងកម្ពុជាក្រោមនឹងផ្សាយជូន នូវអនុសាសន៍ ដែលផ្តល់ដោយប្រទេស អីតាលី។