ការប៉ាន់ប្រមាណចំពោះកិច្ចប្រតិបត្តិ ដែលប្រទេសវៀតណាមបាននិងមិនបានធ្វើ នៅពាក់កណ្តាលពេលកំណត់ ដោយ UPR…(ភាគ ៥)

ប្រែសម្រួលដោយ៖ សឺង សម្រេច/VOKK
អនុសាសន៍លេខ៤៧ ផ្តល់ដោយប្រទេសកាណាដាៈ
ឱ្យរដ្ឋាភិបាលវៀតណាមយកច្បាប់សារព័ត៌មានមកអនុវត្តន៍ឱ្យបានត្រឹមត្រូវ តាមមាត្រា១៩ នៃ ICCPR ។
កំណត់របស់វិជ្ជាស្ថានសិទ្ធិមនុស្សៈ វៀតណាមមិនបានប្រតិបត្តិតាមសោះទេ។
ការឆ្លើយតបរបស់UNPO: មានន័យដូចគ្នាក្នុងការឆ្លើយតបនឹងអនុសាសន៍ទី៤៤ដែរ។
ការឆ្លើតបរបស់ អ្នកយកការណ៍គ្មានព្រំដែន(ជាភាសាបារាំង) RSF:
គ្មានការបន្ថែមច្បាប់សារព័ត៌មានណាមួយ ដែលសមស្របទៅតាមកតិកាសញ្ញាអន្តរជាតិ ទាក់ទងទៅនឹងសិទ្ធិ ស៊ីវិលនិងនយោបាយ បានចូលជាធរមានទេ។ ផ្ទុយទៅវិញ រដ្ឋាភិបាលបានអនុម័តយកក្រិត្យមួយនៅខែមករា ឆ្នាំ២០១១ ដើម្បី’’ ហ៊ុំព័ទ្ធ’’ សកម្មភាពអ្នកសារព័ត៌មាននិងអ្នកចុះប្លក់ និងដាក់កំរិតត្រួតពិនិត្យលើ Internet។ សេចក្តីក្នុងក្រិត្យហាមឃាត់ការផ្សាយដោយអនាមិក ហាមប្រាមការផ្សាយដោយប្រើរហស្សនាម។ ក្រិត្យនោះ ការពារការត្រួតពិនិត្យ<<អ្នកនិពន្ធព័ត៌មានគ្មានការអនុញាត>> ឬ <<មិនសមស្របជាមួយផលប្រយោជន៍ ប្រជាជន>>។ មាននិយមន័យទូលំទូលាយមិនច្បាស់លាស់ដ៏ច្រើន ដែលបើកផ្លូវដល់ការបកស្រាយយ៉ាងធំធេង និងការចាប់ខ្លួនកាន់តែច្រើនឡើង។ ហួសពីនោះទៅទៀត ក្រិត្យថ្មីបានដាក់ពិន័យជាប្រាក់បីលានដុង(ស្មើនឹង ១៥៥ដុល្លា) ចំពោះការផ្សាយឯកសារឬលិខិត ដោយអ្នកនិពន្ធមិនបានបញ្ជាក់ពីប្រភព ឬឈ្មោះរបស់ខ្លួន និង ២០លានដុង(ស្មើនឹង១០០០ដុល្លា) ចំពោះការផ្សាយឯកសារដែលទាក់ទងជាមួយការស៊ើបអង្កេតជាផ្លូវការ។
អនុសាសន៍លេខ៤៨ ផ្តល់ដោយប្រទេសកាណាដាៈ
ឱ្យរដ្ឋាភិបាលវៀតណាមបន្ថយច្បាប់សន្តិសុខ ដែលដាក់កំរិតចំពោះការពិភាក្សាអំពីលិទ្ធិប្រជាធិបតេយ្យពហុបក្ស ឬការរិះគន់រដ្ឋាភិបាល រាប់ទាំងការនាំយកច្បាប់សន្តិសុខនិងច្បាប់ឃោសនា ឱ្យសមស្របតាម ICCPR ។
កំណត់របស់វិជ្ជាស្ថានសិទ្ធិមនុស្សៈ វៀតណាមមិនបានប្រតិបត្តិតាមសោះទេ។
អនុសាសន៍លេខ៤៨ ផ្តល់ដោយប្រទេស អាឡឺម៉ង់ៈ
ឱ្យរដ្ឋាភិបាលវៀតណាមប្រើប្រាស់ដោយគ្រប់មធ្យោបាយដែលចាំបាច់ ដើម្បីបញ្ចប់ការដាក់កំរិតព្រំដែន ទៅលើ សិទ្ធិដើម្បីសេរីភាពការបញ្ចេញមតិ និងការរួមប្រជុំដោយសន្តិភាព។
កំណត់របស់វិជ្ជាស្ថានសិទ្ធិមនុស្សៈ វៀតណាមមិនបានប្រតិបត្តិតាមសោះទេ។
ការឆ្លើយតបរបស់អង្គការប្រជាជាតិនិងពលរដ្ឋគ្មានតំណាងUNPO: មានន័យដូចគ្នាក្នុងការ ឆ្លើយតប ចំពោះអនុសាសន៍លេខ៤៤។
អនុសាសន៍លេខ៥៧ ផ្តល់ដោយ សាធារណរដ្ឋប្រជាធិបតេយ្យ កូរ៉េៈ
ឱ្យរដ្ឋាភិបាលវៀតណាមខំប្រឹងប្រែងតទៅមុខទៀត ក្នុងការលើកកំពស់អង្គការសង្គមនិងនយោបាយ និងការពារ សិទ្ធិមនុស្ស។
កំណត់របស់វិជ្ជាស្ថានសិទ្ធិមនុស្សៈ វៀតណាមមិនបានប្រតិបត្តិតាមសោះទេ។
ការឆ្លើយតបរបស់អង្គការប្រជាជាតិនិងពលរដ្ឋគ្មានតំណាងUNPO:
រដ្ឋាភិបាលវៀតណាមបន្តការហាមឃាត់ចំពោះអង្គការសិទ្ធិមនុស្សឯករាជ។ បក្សកុម្មុយនិស្តមិនអត់ឱនទេ ចំពោះ ការប៉ុនប៉ងរបស់អង្គការ ឬបុគ្គល ដែលធ្វើអត្ថាធិប្បាយអំពីកិច្ចប្រតិបត្តិសិទ្ធិមនុស្ស ហើយបានប្រើមធ្យោបាយ គ្រប់បែបយ៉ាង ដើម្បីបំបាត់ការរិះគន់។ វិធីសាស្ត្រនេះ រាប់បញ្ចូលទាំងការតាមដានឃ្លាំមើល និងការត្រួតពិនិត្យ ផ្ទាល់ចំពោះសារព័ត៌មាន ពិនិត្យតាមដាននិងធ្វើអន្តរាគមន៍ចំពោះទំនាក់ទំនងពីបុគ្គលមួយទៅបុគ្គលមួយ និងការ ចាប់ឃុំឃាំង។ ជាទួទៅ ប្រជាពលរដ្ឋបានត្រូវហាមឃាត់មិនឱ្យទាក់ទងជាមួយអង្គការសិទ្ធិមនុស្សអន្តរជាតិ។ រដ្ឋាភិបាលបន្តប្រកែកមិនព្រមបើកផ្លូវឱ្យអ្នកឃ្លាំមើលសិទ្ធិមនុស្ស ដែលមកពីអង្គការក្រៅរដ្ឋាភិបាលអន្តរជាតិ (នេះបើតាមរបាយការណ៍របស់រដ្ឋាភិបាលសហរដ្ឋអាមេរិកអំពីប្រទេសវៀតណាម ឆ្នាំ២០១០)។

ការឆ្លើយតបរបស់អង្គការសាមគ្គីភាពអ្នកគ្រិស្ទសាសនាអន្តរជាតិ(CSW):
រដ្ឋាភិបាលវៀតណាមនៅតែជាអ្នករំលោភសិទ្ធិមនុស្សយ៉ាងដាច់អហង្កា ជាពិសេស សិទ្ធិដើម្បីសេរីភាពសាសនា និងជំនឿ និងសិទ្ធិក្នុងការបញ្ចេញមតិ។ លទ្ធភាពដើម្បីដំណើរការនៃក្រុមសង្គមស៊ីវិលនៅប្រទេសវៀតណាម បានត្រូវកំរិតយ៉ាងតឹងរឹង។ ជាឧទ្ទាហរណ៍ អង្គការក្រៅរដ្ឋាភិបាលដោយភាគច្រើន ដែលបានចុះបញ្ជីនៅ វៀតណាម សុទ្ធតែជាអង្គការរបស់រដ្ឋាភិបាល។ នាមករណ៍អ្នកកាន់គ្រិស្ទសាសនា ដែលមានច្បាប់ បានចុះបញ្ជី មានលក្ខន្តិកៈ បានត្រូវទុកដោយឡែកពីរដ្ឋាភិបាល ក្នុងការងារសង្គមដែលមានកំរិតរដ្ឋាភិបាល។
លើកក្រោយ វិទ្យុសំឡេងកម្ពុជាក្រោមនឹងផ្សាយជូននូវអនុសាសន៍លេខ៦៥ ដែលផ្តល់ដោយប្រទេសហ្វាំងឡង់។