ការប៉ាន់ប្រមាណចំពោះកិច្ចប្រតិបត្តិ ដែលប្រទេសវៀតណាមបាននិងមិនបានធ្វើ នៅពាក់កណ្តាលពេលកំណត់ ដោយ UPR…(ភាគ ៤)

ប្រែសម្រួលដោយ៖ សឺង សម្រេច/VOKK
អនុសាសន៍លេខ៤៤ ផ្តល់ដោយប្រទេសកាណាដាៈ
ស្នើដល់រដ្ឋាភិបាលវៀតណាម ឱ្យពង្រឹងឯករាជភាពនៃសារព័ត៌មាន រាប់ទាំងការអនុញាតឱ្យមានសារព័ត៌មាន សេរី។
កំណត់របស់វិជ្ជាស្ថានសិទ្ធិមនុស្សៈ វៀតណាមមិនបានប្រតិបត្តិតាមសោះទេ។
ការឆ្លើយតបរបស់ប្រជាជាតិនិងពលរដ្ឋគ្មានតំណាង(UNPO):
វៀតណាមបន្តការបំបាត់សារព័តមានឯករាជ និងហាមឃាត់មិនឱ្យមានសារព័ត៌មានឯកជន។ ដូចមានការកត់ សំគាល់របស់រដ្ឋាភិបាលសហរដ្ឋអាមេរិកនៅឆ្នាំ២០១១ រដ្ឋាភិបាលបន្តការឃុំគ្រងសារព័ត៌មានទាំងអស់ រាប់ទាំង ការបោះពុម្ព ការផ្សាយតាមរលកធាតុអាកាស និងសារព័ត៌មានអេឡិកត្រូនិក។ ការត្រួតត្រានេះ ធ្វើឡើងដោយ គណកម្មការឃោសនានិងសិក្សាអប់រំ នៃក្រសួងព័ត៌មាននិងគមនាគមន៍ ក្រោមការនែនាំរបស់បក្សកុម្មុយនិស្ត ដែលជានិច្ចជាកាល ធ្វើអន្តរាគមន៍ផ្ទាល់ក្នុងការអនុវត្តន៍កិច្ចត្រួតពិនិត្យ។ របាយការណ៍របស់រដ្ឋាភិបាលសហរដ្ឋ អាមេរិកក៏បានចែងដែរថា ការត្រួតពិនិត្យលើអត្ថបទដែលចុះក្នុងទំព័រសារព័ត៌មាន តែងធានាដោយ ’’ការត្រួត ពិនិត្យដោយខ្លួនឯងនោះ កាន់តែរីកសាយភាយ ដោយមកពីប្រឈមការត្រូវបិទចោល ឬក៏ត្រូវចាប់ខ្លួន’’ តាមរយៈការត្រួតពិនិត្យដោយផ្ទាល់។ នៅខែកុម្ភៈឆ្នាំ២០១១ ក្រិត្យថ្មីសម្រាប់សារព័ត៌មាន បានត្រូវចូលជាធរមាន នៅវៀតណាម។ អង្គការឃ្លាំមើលសិទ្ធិមនុស្សបានប្រកាសក្រិត្យលេខ២ ជាសច្ចាប័នស្តីពីការរំលោភការងារ រដ្ឋបាលនៃអ្នកសារព័ត៌មាននិងការផ្សាយ ឱ្យក្លាយជា’’ការវាយឱ្យរបើកដើម្បីសេរីភាពនៃការបញ្ចេញមតិនៅ វៀតណាមទៅអនាគត’’ នោះ បានកត់សំគាល់ថា វាហាក់ដូចជាកាន់តែបានធ្វើឱ្យមានការគាបសង្កត់អ្នក សារព័ត៌មាន និងអ្នកចុះប្លក់ ដែលប្រកបដោយទស្សនៈទូលំទូលាយកាន់តែខ្លាំងឡើង។ ក្រិត្យចែងអំពីការពិន័យ ចំពោះអ្នកកាសែត ដែលរំលោភលើខដែលបានសន្យាទាំងឡាយយ៉ាងទូលំទូលាយ រាប់ទាំងច្បាប់សារព័ត៌មាន ឆ្នាំ១៩៩០ ដែលតម្រូវឱ្យ’’ ផ្តល់ដោយស្មោះត្រង់នូវដំណឹងក្នុងស្រុកនិងអន្តរជាតិ ឱ្យស្របតាមផលប្រយោជន៍ របស់ប្រទេសនិងពលរដ្ឋ។’’ការកំណត់ចំពោះអ្វីដែលមានន័យថា’’ តាមផលប្រយោជន៍របស់ប្រទេសនិងពលរដ្ឋ’’ បានផ្តល់ឱ្យចំពោះភ្នាក់ងាររដ្ឋាភិបាល រាប់ទាំគណកម្មការប្រជាជន កងកម្លាំងប៉ូលីសនិងកងការពារព្រំដែន។ ក្រិត្យក៏បានតម្រូវឱ្យអ្នកសារព័ត៌មាន ផ្សាយពីប្រភពទីកន្លែងរបស់ខ្លួន គឺជាតម្រូវមួយដែលធ្វើឱ្យអ្នកកាសែត អស់ទឹកចិត្តក្នុងការផ្សាយព័ត៌មាន ដោយភ័យខ្លាចចំពោះការផ្សាយនិងការត្រូវរឹបអូស។ មន្ត្រីឃ្លាំមើលសិទ្ធិមនុស្ស ដ៏មានបទពិសោធន៍ម្នាក់បានកត់សំគាល់ថា  ’’ក្រិត្យនោះ ចេញមកក្នុងបំណងគម្រាមកំហែងអ្នកភ្លុំកញ្ចែ និងជន រងគ្រោះពីការរំលោភសិទ្ធិ កុំឱ្យធ្វើសហការជាមួយសារព័ត៌មាន។’’

ការឆ្លើតបរបស់ អ្នកយកការណ៍គ្មានព្រំដែន(ជាភាសាបារាំង) RSF:

មិនដែលមានសោះទេ នូវសារព័ត៌មានឯករាជ និងសារព័ត៌មានឯកជននៅវៀតណាម, លើកលែងតែការផ្សាយ ដែលប្រឆាំង។ ការសរសេរព័ត៌មាន វិទ្យុ និងទូរទស្សន៍ សុទ្ធតែត្រូវត្រួតពិនិត្យដោយអាជ្ញាធរក្រុងហាណូយ។ គួរតែកត់សំគាល់ដែរ ថាទោះជារបៀបតែងនិពន្ធបានរីកចំរើន និងការប្រកួតប្រជែងកើតមាន ប៉ុន្តែសារព័ត៌មាន នៅតែឋិតក្រោមអំណាចនៃស្ថាប័នរបស់ៈ បក្សកុម្មុយនិស្ត កងទ័ព ភ្នាក់ងារសារព័ត៌មានរដ្ឋ ឬរដ្ឋធានី។ លើសពី នោះទៅទៀត ’’អង្គការរដ្ឋ’’ ជាពិសេស អង្គការប្រជាជន ជាព្រឹត្តិប័ត្រប្រចាំថ្ងៃរបស់បក្សកុម្មុយនិស្ត គេរាប់ថា មានជាង៦០០។ ប៉ុន្តែទាំងអស់នេះ សុទ្ធតែត្រូវបានត្រួតពិនិត្យ ដើម្បីរកឱ្យឃើញ នូវការ ’’ រំលោភធ្ងន់ធ្ងរ ទៅលើ ច្បាប់សារព័ត៌មាន’’។ វិទ្យុជាតិដែលត្រូវគេស្តាប់ដ៏ច្រើន ត្រូវត្រួតពិនិត្យដោយទីស្តីការនាយករដ្ឋមន្ត្រី និងគណ- កម្មការកណ្តាល បក្សកុម្មុយនិស្តមជ្ឈឹម។ វិទ្យុអន្តរជាតិជាភាសាវៀតណាម អាចស្តាប់បានតែតាមរលកធាតុ អាកាសខ្លី ឬកណ្តាល រដ្ឋាភិបាលប្រកែកមិនព្រមចេញអាជ្ញាបណ្ណ ឱ្យតម្លើងកំពស់រលកធាតុអាកាសទេ។