ការធ្វើ​ទារុណកម្ម​លើ​ពលរដ្ឋ​ខ្មែរក្រោម ពី​រដ្ឋាភិបាល​វៀតណាម​ត្រូវបាន​បង្ហាញ នៅក្នុង​សភា​សហរដ្ឋអាមេរិក​

ព្រះ​តេជគុណ យ័​ញ តូន លើក​រូបថត​ព្រះសង្ឃ​ខ្មែរក្រោម​ចំនួន​បី​អង្គ​ទៀត​ដែល​នៅ​កំពុង ជាប់ពន្ធនាគារ​និង​ទទួលរង​ការធ្វើ ទារុណកម្ម​ដោយ​រដ្ឋាភិបាល​វៀតណាម នៅ​ដែនដី​កម្ពុជា​ក្រោម ។ ការបង្ហាញ​នេះ​ធ្វើឡើង នៅក្នុង​ឱកាស​ចេញផ្សាយ​យុទ្ធនា ការ បញ្ឈប់ ការធ្វើ​ទារុណកម្ម​នៅក្នុង​ប្រទេស​វៀតណាម​ដែល​រៀបចំ​នៅ​វិមាន​សភាជាតិ​សហរដ្ឋអាមេរិក​កាល ពីថ្ងៃព្រហស្បតិ៍ ទី ១៦ ខែមករា ។​

ព្រះ​តេជគុណ យ័​ញ តូន​ក៏​ជា​អតីត​អ្នកទោស​ដែល​ទទួលរង​ការធ្វើ​ទារុណកម្ម​ពេល​ជាប់ពន្ធនាគារ​នៅ​ទីនោះ​មុននឹង​រត់​ភៀស ព្រះកាយ​មកដល់​សហរ​ដ្ឋ​អាមេរិក ៕​

ព្រះតេជព្រះគុណ យ័ញ តូន អតីតព្រះសង្ឃខ្មែរក្រោម ដែលត្រូវបានវៀតណាម ចាប់ផ្សឹក និងដាក់គុក នៅក្នងពន្ធនាគារយួន កាលពីឆ្នាំ ២០០៧ បង្ហាញរូបថតព្រះសង្ឃខ្មែរក្រោម ៣ អង្គផ្សេងទៀត ដែលទើបតែត្រូវបានវៀតណាមចាប់ដាក់គុក ។ រូបថត ម៉ែន គឹម សេង l VOA

ព្រះតេជព្រះគុណ យ័ញ តូន នៅក្នុងរដ្ឋសភាសហរដ្ឋសភាអាមេរិក ថ្ងៃទី ១៦ ខែមករា ឆ្នាំ ២០១៤ ។ រូបថត ម៉ែន គឹម សេង l VOA
ព្រះតេជព្រះគុណ យ័ញ តូន នៅក្នុងរដ្ឋសភាសហរដ្ឋសភាអាមេរិក ថ្ងៃទី ១៦ ខែមករា ឆ្នាំ ២០១៤ ។ រូបថត ម៉ែន គឹម សេង l VOA