ការសិក្សាស្រាវជ្រាវមួយ របស់អង្គការសហប្រជាជាតិ ដែលមិន
បាននិយាយដល់ក្រុមជនជាតិ ភាគតិច ។
ទោះបីជាមានការសន្យាជាទូទៅកាលពីដើមឆ្នាំថា ការរំលោភសិទ្ធិ
របស់ជនជាតិដើមខ្មែរក្រោម នៅកម្ពុជាក្រោមនៃប្រទេសវៀតណាម
គួរតែដាក់ បញ្ចូលទៅក្នុងរបៀបវារៈ នៃកិច្ចប្រជុំរបស់អង្គការសហ
ប្រជាជាតិក៏ដោយ ក្នុងខណៈពេលនៃការត្រួត ពិនិត្យរបស់ប្រទេស
វៀតណាមនោះមិនបានរាប់បញ្ចូលពីការធ្វើទុក្ខបុកម្នេញណាមួយ
ទៅលើក្រុមជនជាតិភាគតិចឡើយ។
នៅក្នុងរបាយការណ៍មួយដែលបានចុះកាលពីថ្ងៃទី ២៣ កុម្ភៈ និង
ថ្មីៗនេះបានចុះផ្សាយនៅក្នុងគេហទំព័ររបស់ក្រុមប្រឹក្សាសិទ្ធិមនុស្ស
របស់អង្គការសហប្រជាជាតិ ក្រុមអង្គការក្រៅរដ្ឋាភិបាលបានធ្វើ ការប្រមាណមើលនូវកំណត់ហេតុសិទ្ធិមនុស្សរបស់ប្រទេសវៀត
ណាម ហើយបាននិយាយពីការប្រព្រឹត្ត របស់ខ្លួន ទៅលើជនជាតិ
ដើមជាច្រើនលើក ក្នុងនោះ រួមមានក្រុមជនជាតិដើម ដែលជាអ្នក
កាន់ព្រះពុទ្ធ សាសនា។
ទោះបីជាយ៉ាងណាក៏ដោយ នៅក្នុងរបាយ ការណ៍សង្ខេបមួយ
ដែលត្រូវបានរៀបចំឡើងដោយ ការិយាល័យស្នងការជាន់ខ្ពស់
ទទួលបន្ទុក ផ្នែកសិទ្ធិ មនុស្ស ផ្អែកលើការធ្វើអត្ថាធិប្បាយទាំង
នេះបានបង្ហាញឲ្យឃើញថា ក្រុមខ្មែរក្រោមមិនត្រូវបានគេនិយាយ
ដល់ឡើយ ។
បើតាមរបាយការណ៍ដែលកត់ត្រាដោយសហគមន៏អភិវឌ្ឍន៍បាន
ឲ្យដឹងថា ជាច្រើនសតវត្សរ៍មកនេះ និងជាក់ស្តែង គឺចាប់តាំងពី
ខែមិថុនា ឆ្នាំ ១៩៤៩ រដ្ឋាភិបាលវៀតណាម បានបង្កើតឡើង
នូវការអនុវត្ត គោលនយោបាយប្រកាន់ពូជសាសន៍ទៅលើប្រ
ជាពលរដ្ឋខ្មែរក្រោម និងការកាត់បន្ថយនូវលទ្ធភាពរបស់ខ្មែរ
ក្រោម ដើម្បីអនុវត្តន៍នូវសិទ្ធិសម្រេចវាសនាខ្លួនដោយខ្លួនឯង។
របាយការណ៍នេះបានបន្ថែមទៀតថា តាម រយៈនៃការអនុវត្ត
រាល់ការងារទាំងនេះ ប្រជាជនខ្មែរក្រោមបានតស៊ូដើម្បីរក្សាឲ្យ
គង់វង្សនូវវប្បធម៌ ភាសា និងបានបន្តរក្សានូវអត្តសញ្ញាណរបស់
ពួកគេឲ្យឋិតថេរ។
របាយការណ៍នោះបានបូកបញ្ចូលទាំង ការ រំលោភសិទ្ធិក្រុមជន
ជាតិដើម ចំពោះការអប់រំ និង សុខមាលភាពរបស់ប្រជាជនខ្មែរ
ក្រោមហេតុផលជាក់ស្ដែងបានបង្ហាញឲ្យឃើញថារដ្ឋាភិបាលវៀត
ណាមបានធ្វើមិនដឹងមិនឮនូវរបាយការណ៍ដែលថាប្រជាពលរដ្ឋ
ខ្មែរក្រោមប្រហែល ៣.០០០ នាក់ បាន ទទួលរងនូវជម្ងឺពិការ
ភ្នែកដែលរាតត្បាត ។
កិច្ចប្រជុំបានផ្តល់នូវសេចក្តីសង្ឃឹម៖
នៅក្នុងកិច្ចជុំនួបមួយជាមួយភ្នាក់ងារពិសេស របស់អង្គការសហ
ប្រជាជាតិ ស្តីអំពីក្រុមអ្នកការពារ សិទ្ធិមនុស្សអ្នកស្រី Margaret
Sekaggya និងការិ យាល័យទទួលបន្ទុកជនភៀសខ្លួនរបស់អង្គ
ការសហប្រជាជាតិប្រចាំនៅទីក្រុងបាងកកកាលពីខែមុននោះ
លោក អាង ចាន់រិទ្ធ ដែលជានាយកប្រតិបត្តិរបស់ អង្គការសិទ្ធិ
មនុស្សខ្មែរកម្ពុជាក្រោម ដែលមានមូលដ្ឋាននៅទីក្រុងភ្នំពេញបាន
ប្រាប់អង្គការអន្តរជាតិ ដោយអំពាវនាវឲ្យមន្ត្រីវៀតណាមការ
ពារចំពោះការ ចោទប្រកាន់នូវទង្វើរបស់ខ្លួនទៅលើខ្មែរក្រោមនិង
ក្រុមកុលសម្ព័ន្ធតំបន់ភ្នំម៉ុងតាញ៉ា ក៏ដូចជាក្រុមជន ជាតិដើម
ដទៃទៀត។
ពត៌មានបានបន្តផ្តល់នូវសេចក្តីសង្ឃឹមចំពោះសកម្មជនខ្មែរក្រោម
ថ្មីៗនេះមានការរិះគន់យ៉ាងខ្លាំងប្រឆាំងទៅនិងទង្វើរបស់រដ្ឋា ភិបាលវៀតណាមទៅលើក្រុមជនជាតិដើមដែលរស់នៅតាមតំបន់ព្រំ
ដែនរបស់ខ្លួន ។
ការត្រួតពិនិត្យនោះបានបញ្ចប់ចំពោះប្រទេសដែលជាសមាជិករបស់
អង្គការសហប្រជាជាតិទាំង អស់ជារៀងរាល់បួនឆ្នាំម្តង ប្រធានបទ
នេះនិងត្រូវ បានពិនិត្យជាសាធារណៈដែលធ្វើការជាក្រុមក្នុងទីក្រុង
ហ្សឺណែវនៅថ្ងៃទី ៤ ខែឧសភា ៕
អត្ថបទៈ សារពត៌មានព្រៃនគរ.