លោក វិន បា នឹងត្រូវតុលាការវៀតណាមកាត់ ទោសនៅថ្ងៃទី ១៩ មីនា ក្រោយពីជាប់គុកជិត ១ ឆ្នាំ

លោក វិន បា (Huynh Ba) នឹងត្រូវបានតុលាការប្រជាជនខេត្តឃ្លាំង នៃបក្សកុម្មុយ និស្ត​វៀតណាម កាត់ទោស​នៅថ្ងៃទី ១៩ ខែមីនា ខាងមុខនេះ ក្រោយពីគាត់ បានជាប់ពន្ធ នាគារអស់   រយៈពេលជិតមួយឆ្នាំកន្លងមក ដោយលោកបានធ្វើការទាមទារ ឲ្យអាជ្ញាធរ  វៀតណាមសងដី​កេររបស់ខ្លួនមកវិញ ។

ប្រភពព័ត៌មានពីមន្ត្រីសហព័ន្ធខ្មែរកម្ពុជាក្រោម (KKF) បានប្រាប់សារព័ត៌មានព្រៃនគរ កាលពីថ្ងៃ ១២ ខែមីនា ថា លោក វិន បា នឹងត្រូវបានតុលាការប្រជាជនខេត្តឃ្លាំង (Soc Trang) កាត់ ទោសនៅថ្ងៃទី ១៩ ខែមីនា ខាង​មុខនេះ តែនៅមិនទាន់ដឹងថា ចៅក្រម នឹងប្រ កាស​សាលក្រម ឲ្យជាប់គុកប៉ុន្មានឆ្នាំនៅឡើយទេ ក្រោយពីលោកបានជាប់ពន្ធនា គារអស់រយៈពេល ជាងមួយឆ្នាំកន្លងមក ។

លោក ត្រឹង យ៉ាប នាយករដ្ឋបាល ​នៃសហព័ន្ធខ្មែរកម្ពុជាក្រោម ( KKF) បានមានប្រ សាសន៍យ៉ាងនេះថា៖«តាម​ដំណឹងពីគ្រួសារលោក វិន បា បានឲ្យ​ដឹងតាមទូរស័ព្ទមកថា លោក វិន បា នឹងត្រូវកាត់ទោសថ្ងៃដប់ប្រាំបួនខែបីនេះ តែយើងមិនដឹងថា យួនគេកាត់ [ទោស]ឲ្យជាប់គុកប៉ុន្មានឆ្នាំទេ ។ យើងកំពុងតាមដាន» ។

លោក ត្រឹង យ៉ាប បានបន្តទៀតថា សហព័ន្ធខ្មែរកម្ពុជាក្រោម (KKF) របស់លោក នឹងធ្វើបាតុកម្មនៅជុំវិញពិភពលោក បើសិនជាលោក វិន បា នៅតែត្រូវបានតុលាការប្រជា ជន ខេត្ត​ឃ្លាំង នៃបក្សកុម្មុយនិស្តវៀតណាម កាត់ទោសឲ្យជាប់ពន្ធនាគារនោះ ។

លោក ត្រឹង យ៉ាប បានមានប្រសាសន៍ថា៖ « យើងកំពុងតែរងចាំមើលដែរ ថាតើរដ្ឋា ភិបាលយួនហ្នឹងកាត់ទោសលោក វិន បា ហ្នឹងយ៉ាងណា ។ បើសិនជា គេ [រដ្ឋាភិបាលវៀត ណាម នៅតែបន្តដាក់គុក យើងនឹងធ្វើបាតុកម្ម​ជុំវិញពិភពលោក ដើម្បីឲ្យយួនដោះលែង លោក វិន បា វិញ » ។

លោក វិន បា កើតឆ្នាំ ១៩៦២ ជាកសិករខ្មែរក្រោមម្នាក់ នៅខេត្តឃ្លាំង ដែនកម្ពុជា ក្រោម ត្រូវបានចាប់ខ្លួនកាលពីខែឧសភា ឆ្នាំ ២០០៩ ដោយលោកបានទាមទារឲ្យអាជ្ញាធរ វៀតណាម សង​ដីកេររបស់ខ្លួនមកវិញ។ បច្ចុប្បន្ន លោក វិន បា កំពុងតែជាប់ឃុំឃាំងនៅ ក្នុងពន្ធនាគារវៀតណាមរងចាំតុលាការវៀតណាម ប្រកាសសាលក្រមនៅពេលខាងមុខ ជិតមកដល់នេះ ។

ក្រៅពីលោក វិន បា នៅខេត្តឃ្លាំង សព្វថ្ងៃមានកសិករខ្មែរក្រោម នៅខេត្ត មាត់ជ្រូក ជាច្រើនរយគ្រសារដែលត្រូវបានអាជ្ញាធរវៀតណាម បានរឹបយកដីធ្លី​កេរដូនតារបស់ខ្លូន ចែកទៅឲ្យជនជាតិយួនកាលពីឆ្នាំ ១៩៧៨ មកដល់បច្ចុប្បន្ន នៅមិនទាន់សងដល់គ្រួសារ ខ្មែរ​ក្រោមទាំងនោះឡើយ។ ពេលគ្រួសារកសិករខ្មែរក្រោមទាំងនោះ ធ្វើការទាមទារត្រូវ បានអាជ្ញធរវៀតណាម វាយធ្វើ​បាបនិងចាប់ដាក់គុកយ៉ាងអយុត្តិធម៌៕

ប្រភពពីសារព័ត៌មាន ព្រៃនគរ

.