ដោយៈ សឺង សុជាតិ
ប្រទេសដែលមានខឿនវប្បធម៌ អរិយធម៌ សេដ្ឋកិច្ច រីកចំរើន និងមានស្ថេរភាពនយោបាយ ឯករាជ្យភាព សេរីភាព និងប្រជាពលរដ្ឋរស់នៅប្រកបដោយភាពសុខដុមរមនានោះ គឺអាស្រ័យដោយ ប្រជាពលរដ្ឋ និងថ្នាក់ដឹកនាំជាតិ ចេះសាមគ្កីរួបរួមគ្នា ជាកម្លាំងដើម្បីការពារផលប្រយោជន៍ជាតិ និង មានឧត្តមគតិ និងមនសិការសេ្នហាជាតិពិតប្រាកដ។
កត្តានេះហើយ ទើបធ្វើអោយសង្គមជាតិរីកចំរើន និងគ្មានបរទេសណាអាចឈ្លានពានបាន ឡើយ។ នៅក្នុងចំណោមជាតិសាសន៍នៅលើពិភពលោកនេះ ប្រជាជាតិខ្មែរក៏មានកិត្តនាមល្បីរន្ធឺដូច ប្រជាតិដទៃផងដែរ ថែមទាំងមានឬទ្ធានុភាព និងជាមហាអំណាចក្នុងតំបន់អាស៊ីអាគ្នេយ៍កាលពី សម័យអង្គរទៀតផង។ អាណាចក្រខ្មែរធ្លាប់មានអរិយធម៌រុងរឿង ទឹកដីធំទូលាយ មានសំណង់ប្រា សាទដ៏អស្ចារ្យនៅពាសពេញផ្ទៃប្រទេស ជាពិសេសនោះ គឺប្រាសាទអង្គរវត្ត។ មិនត្រឹមតែប៉ុណ្ណោះ ខ្មែរ មានទំនៀមទម្លាប់ ប្រពៃណីយ៉ាងសម្បូរណ៍បែបប្រចាំជាតិសាសន៍របស់ខ្លួន ដែលបានប្រតិបត្តិរហូត មកដល់សព្វថ្ងៃ។ ដោយសារតែមត៌កវប្បធម៌ដ៏សន្ធឹកសន្ធប់បែបនេះ បានធ្វើអោយបរទេសកោតសរ សើរខ្មែរមិនដាច់ពីមាត់ បានធ្វើអោយកេរ្តិ៍ឈ្មោះ ជាតិសាសន៍ខ្មែរ ល្បីរន្ធឺលើឆាកអន្តរជាតិ។
នេះក៏ដោយសារតែនៅសម័យកាលនោះ ខ្មែរមានសាមគ្គីភាព អ្នកដឹកនាំមានឧត្តមគតិជាតិ រួម ផ្សំនឹងនឹងប្រជាពលរដ្ឋខ្មែរចូលរួមជាកម្លាំងក្នុងការអភិវឌ្ឍន៍ និងការពារប្រទេសជាតិបានរឹងមាំ ហើយ បរទេសគ្មានឱកាសនឹងមកចូលស៊ីរូងផ្ទៃក្នុងសង្គមខ្មែរបានឡើយ។
ដូច្នេះយើងយល់ឃើញថា កម្លាំងសាមគ្គី មានសារសំខាន់ណាស់ក្នុងការបំពេញកាតព្វកិច្ចគ្រប់បែប យ៉ាង។ កម្លាំងសាមគ្គីភាពក្នុងសង្គមមនុស្សមានច្រើនប្រភេទ តែទស្សនវិទូបានបែងចែកកម្លាំងសាមគ្គី របស់មនុស្សជាតិពីរធំៗគឺ ទីមួយ កម្លាំងសាមគ្គីកសាងជាតិ និងទីពីរ កម្លាំងសាមគ្គីបំផ្លិចបំផ្លាញជាតិ។
គួរអោយសោកស្តាយ និងស្រណោះពន់ពេក ដែលព្រះរាជាណាចក្រខ្មែរ ត្រូវបានប្រែប្រួលខុស ពីធាតុដើម ក៏ព្រោះតែពួកបរទេសជិតខាងចូលមកឈ្លានពាន ទន្រ្ទាន ប្លន់យកទឹកដីខ្មែរ ត្រួតត្រាអស់ ខែត្រមួយចំនួន ក្នុងនោះមានសៀម និងយួនជាដើម។ ដោយសង្គមខ្មែរបែកបាក់សាមគ្គី និងថ្នាក់ដឹក នាំមិនស៊ីចង្វាក់គ្នា ពុករលួយ ស៊ីសំណូក គិតតែពីផលប្រយោជន៍ផ្ទាល់ខ្លួន បង្កជាជម្លោះទាស់ទែង ខ្វែងគំនិតគ្នា ច្បាំងដណ្តើមអំណាចគ្នា កាប់សម្លាប់បង្ហូរឈាមតែជាតិខ្លួនឯង។ ពេលនោះខ្មែរកាន់តែ បែកបាក់គ្នាខ្លាំងឡើងៗ ខ្មែរមិនទុកចិត្តខ្មែរគ្នាឯង បែរជាជឿជាតិបរទេស ហើយថ្នាក់ដឹកនាំខ្មែរមួយ ចំនួនក៏ទៅពឹងយួន និងខ្មែរមួយក្រុមទៀតរត់ទៅពឹងសៀមធ្វើជាកម្លាំង ដើម្បីវាយតតាំងជាមួយខ្មែរគ្នា ឯង។ លទ្ធផលគឺ សៀម និងយួន ជាអ្នកទទួលផលទាំងស្រុង រីឯជាតិខ្មែរ ទទួលបានត្រឹមតែសាកសព ខ្មែរស្លាប់គរជើងគ្នា ហើយត្រូវបរទេសដាក់នឹមត្រួតត្រាលើជនជាតិខ្លួនឯងគ្រប់ដង្ហើមចេញចូលថែម ទៀត។ ជាពិសេសទៀតនោះ ទឹកដីខ្មែរ ត្រូវបានពួកសៀម និងយួនវាស់ពុះចែកគ្នាតាមតែអំពើចិត្ត។
ទឹកដីខ្មែរភាគខាងលិចត្រូវបានសៀមយកត្រួតត្រាមួយចំណែក ឯភាគខាងកើតក៏ត្រូវយួន ឈ្លានពានដាក់នឹមអាណានិគម គឺទឹកដីកម្ពុជាក្រោមសព្វថ្ងៃ ធ្វើអោយទឹកដីខ្មែរកាន់តែរួញចូលបន្តិចៗ ម្តង និងប្រជាពលរដ្ឋខ្មែរ បានបាត់បង់សិទ្ធិគ្រប់គ្រងផ្ទៃដីមួយភាគធំ។ នេះសមដូចពាក្យស្លោកមួយ ឃ្លាលើកឡើងថា៖ គ្មានជាតិបរទេសណា ស្រឡាញ់ខ្មែរ ជាងខ្មែរស្រឡាញ់ខ្មែរឡើយ។
ដូច្នេះយើងជាប្រជាជាតិខ្មែរ ត្រូវតែគិតពិចារណា និងមើលទៅប្រទេសកំពុងរីកចំរាយលើពិភព លោកមួយចំនួនថា ហេតុដូចម៉្តេចបានជាប្រទេសទាំងនោះ មានស្ថេរភាពនយោបាយ មានសន្តិសុខ សេដ្ឋកិច្ចជាតិលូតលាស់ ឯករាជ្យ បូរណភាពទឹកដី និងសេរីភព ប្រជាធិបតេយ្យពិតៗ។ សុភមង្គល នៃសង្គមជាតិនោះ តាមខ្ញុំព្រះករុណា ខ្ញុំបាទ រំពឹងគិតថា ថ្នាក់ដឹកនាំជាតិ និងប្រជាពលរដ្ឋគេ ចេះ សាមគ្គីជាធ្លុងមួយ ដើម្បីចូលរួមការពារប្រយោជន៍ជាតិជាដរាប។ ដូចបានបញ្ជាក់ខាងលើស្រាប់ថា សង្គមជាតិខ្មែរធ្លាប់មានអរិយធម៌ សីលធម៌ ខ្ពង់ខ្ពស់ និងជាអតីតមហាអំណាចនៅតំបន់អាស៊ីអាគ្នេយ៍ តែក្រោយមកដោយសារនយោបាយខ្មែរធ្លាក់ចូលក្នុងសភាពមិនប្រក្រតី មេដឹកនាំ មន្រ្តីរាជការ និងប្រ ជាពលរដ្ឋ រួមទាំងព្រះសង្ឃខ្មែរ មួយចំនួនលក់ឧត្តមគតិទៅអោយបរទេស បានសេចក្តីថា ខ្លួនខ្មែរតែ មនសិការជាតិបំរើនយោបាយដាច់ថ្លៃអោយជាតិបរទេស។ រហូតមកទល់សព្វថ្ងៃនេះ មានខ្មែរមួយចំ នួន រួមទាំងមន្រ្តីសង្ឃខ្មែរផងនោះ នៅតែភ្លេចស្មារតី ស្រវឹងអំណាច បុណ្យស័ក្តិ បា្រក់ដុល្លារ និងឋានៈ បន្ទុបរបស់ជាតិបរទេស ដោយធ្វើទុក្ខបុកមេ្នញដល់ប្រជាពលរដ្ឋខ្មែរខ្លួនឯង ឥតញញើតដៃ និងមិន អៀនខ្មាស់ ដូចជាករណី មន្រ្តីសង្ឃ៧មករា ដឹកនាំដោយ ទេព វង្ស, នន្ទ ង៉ែត, សៅរ៍ ច័ន្ទថុល, ឡុង គឹម លាង, អម លឹម ហេង, ណយ ច្រឹក និងជៀស ឱម ជាដើម បានចាប់ដោះស្បង់ចីវរ ព្រះតេជគុណ ទឹម សាខន ព្រះចៅអធិការវត្តភ្នំដិន ខាងជើង ក្នុងស្រុកគិរីវង្ស ខែត្រតាកែវ បញ្ជូនទៅអោយអាជ្ញាធរ យួនដាក់គុកនៅប្រទេសយួន កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០០៧ កន្លងមក។
សូមបញ្ជាក់ថា ក្នុងចំណោមមន្រ្តីសង្ឃ៧មករាខាងលើ ដែលជាជនដៃដល់ចាប់ព្រះតេជគុណ ទឹម សាខន ផ្សឹកនោះ សព្វថ្ងៃមានមន្រ្តីសង្ឃ៧មករាមួយអង្គ គឺ ឡុង គឹម លាង បានមកស្នាក់នៅវត្ត ខ្មែរមួយ នៅទីក្រុងសាន់ហូស្សេ រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាអេរិក។
ខ្មែរធ្លាប់បានទទួលមេរៀនរួចមកហើយ អំពីអ្នកជិតខាងរបស់ខ្លួន។ តើនរណាតែងតែធ្វើទុក្ខ បុកម្នេញទៅលើជនជាតិខ្មែរ ចង់រំលាយពូជសាសន៍ខ្មែរនោះ គឺមិនមែនកុម្មុយនីស្តយួនទេឬ???
យួនប្រើចិត្តសាស្រ្តដើរសាបព្រោះ លួងលោមខ្មែរ ទិញទឹកចិត្តខ្មែរ អោយខ្មែរធ្វើចារកម្មផ្ទៃក្នុង សង្គមខ្មែរ ដើរបំបែកបំបាក់ខ្មែរ និយាយជារួម យួនមានផែនការរួចជាស្រេចទៅហើយ គឺធ្វើយ៉ាងណា មិនអោយជាតិខ្មែររស់នៅប្រកបដោយសុខសន្តិភាពឡើយ ពីព្រោះយួនយល់ថា នៅពេលណាសង្គម ខ្មែរមានឯករាជ្យពេញលេញ មានសន្តិសុខសង្គមពិតប្រាកដ ខ្មែរត្រូវតែគិតដល់ប្រវត្តិសាស្រ្តជាតិ។
តែទោះបីជាកុម្មុយនីស្តយួនវាបានប្រើយុទ្ធសាស្រ្តមកលើសង្គមខ្មែរយ៉ាងណាក៏ដោយ ក៏ទឹកចិត្ត ជនជាតិខ្មែរមួយភាគធំ នៅតែស្រឡាញ់ជាតិ មិនក្បត់ឧត្តមគតិខ្លួនឯង និងមិនបំភ្លេចនូវប្រវត្តិសោក នាដដ៏មនុស្សរបស់យួនកុម្មុយនីស្ត ដែលបានធ្វើមកលើប្រជាពលរដ្ឋខ្មែរ-ខ្មែរក្រោម ម្តងណាឡើយ។
ជាងនេះទៅទៀតនៅក្នុងសម័យវិទ្យាសាស្រ្តជឿនលឿននាសតវត្សរ៍ ទី២១នេះ បងប្អូនខ្មែរ-ខ្មែរ ក្រោមនៅគ្រប់ទិសទី ត្រូវចេះភ្ញាក់ស្មារតី ចេះសាមគ្គីគ្នា ប្រកបដោយគតិបណ្ឌិត មិនចុះញ៉ម មិនចាញ់ ល្បិចកល់យួន និងមិនជឿពាក្យឃោសនាយួនទៀតឡើយ។
សម័យនេះបងប្អូនរួមឈាមខ្មែរនៅគ្រប់ទិសទី ត្រូវចេះស្រឡាញ់គ្នា យល់ចិត្តគ្នា មិនប្រកាន់វណ្ណៈ ស្វែងយល់អំពីទិដៅនៃការកសាងវត្តអារាម និងសង្គមជាតិដូចគ្នា ជាងនេះទៅទៀត យើងបានកើត មកជាកូនខ្មែរ ត្រូវធ្វើជាប្រជាពលរដ្ឋដ៏ល្អសម្រាប់ប្រទេសជាតិ ត្រូវចេះចូលរួមសហការគ្នា បំរើផលប្រ យោជន៍ជាតិ ក្នុងទិសដៅការពារវប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ ព្រះពុទ្ធសាសនា និងអត្តសញ្ញាណ ជាតិរបស់ខ្លួន អោយគង់វង្សជាអមតៈ រួមទាំងការចូលរួមលើកស្ទួយអរិយធម៌សង្គមទៀតផង។
ខ្ញុំព្រះករុណា ខ្ញុំបាទ បានយល់ឃើញថា របបអាណានិគមយួន ដែលកំពុងត្រួតត្រាលើខ្មែរ ក្រោមសព្វថ្ងៃនោះ នឹងទទួលនូវភាពបរាជ័យនាពេលខាងមុខដ៏ខ្លី ដោយកាលៈទេសៈនេះ គឺជាសម័យ ចរន្តសិទ្ធិមនុស្សអន្តរជាតិ និងស្មារតីជនជាតិដើមខ្មែរក្រោម នៅក្នុងនិងក្រៅបរទេស កំពុងតែក្រោក ឡើង ទាមទារ សិទ្ធិសេរីភាព និងជំនឿសាសនា ក្នុងចលនា តស៊ូ ដោយអហឹង្សា នៃសិទ្ធិសម្រេច វាសនាខ្លួនដោយខ្លួនឯង របស់សហព័ន្ធខ្មែរកម្ពុជាក្រោម។
ខ្មែរយល់ទឹកចិត្តខ្មែរ ខ្មែរស្រឡាញ់ខ្មែរ ខ្មែរទុកចិត្តខ្មែរ ខ្មែររួមសហការជាមួយខ្មែរ ខ្មែរមិនដើរ បំបែកបំបាក់ខ្មែរ ខ្មែរធ្វើការបំរើផលប្រយោជន៍ជូនជាតិខ្មែរពិតប្រាកដ សមដូចសុភាសិតខ្មែរថា៖ ខ្មែរសាមគ្គី ខ្មែររស់ ខ្មែរបែកបាក់សាមគ្គី ខ្មែរស្លាប់។.