កម្រងឯកសារ DVD ទិវារំលឹកខួបឆ្នាំទី៦០ ថ្ងៃបាត់បង់ទឹកដីកម្ពុជាក្រោម និងមហាបាតុកម្មជាប្រវត្តិសាស្រ្តនៅប្រទេសស្វីស

ដោយៈ សឺង សុជាតិ
សហព័ន្ធខ្មែរកម្ពុជាក្រោម បានទទួលជោគជ័យ ក្នុងការរៀបចំធ្វើសន្និសីទ «ទិវាកម្ពុជា ក្រោម» នៅប្រទេសបារាំង ដោយមានការគាំទ្រយ៉ាងក្រៃលែង និងផ្តល់អនុសាសន៍ជាគោល ការណ៍សំខាន់ៗជាច្រើនពីសំណាក់អន្តរជាតិ ដើម្បីជំរុញឲ្យការតស៊ូ ដោយសន្តិវិធីរបស់សហព័ន្ធ ខ្មែរកម្ពុជាក្រោម ក្នុងការទាមទារសិទ្ធិសម្រេចវាសនាខ្លួនដោយខ្លួនឯង ពីរបបអាណានិគមយួន កុម្មុយនីស្តបច្ចុប្បន្ន។ ហើយសកម្មភាពទាំងនេះ ផលិតកម្មខ្មែរក្រោម បានផលិត DVD ជាកម្រង ឯកសារជាប្រវត្តិសាស្រ្ត។

លោក ថាច់ ង៉ុក ថាច់ ប្រធានប្រតិបត្តិ សហព័ន្ធខ្មែរកម្ពុជាក្រោម មានប្រសាសន៍ដូច្នេះថា៖ «ទី១ ខួបទី៦០ គឺសំខាន់ ទី២ ប្រទេសបារាំងជាអ្នកដែលផ្ដល់សិទ្ធិឲ្យយួនគ្រប់គ្រង លើទឹកដី កម្ពុជាក្រោម ។ យើងមកទីនេះ ដោយមានការសហការជាមួយអង្គការ UNPO អង្គការ TRP ហៅថា Transnational Radical Party , មជ្ឈមណ្ឌលសិទ្ធិមនុស្សក្រុងហាវ៉ៃ ព្រមទាំងយើងបាន អញ្ជើញតំណាងសភាអឺរ៉ុបតំណាងអង្គការសហប្រជាជាតិ អ្នកឯកទេសច្បាប់អន្តរជាតិឲ្យមកចូល រួម។ ដូច្នេះក្រោយខួបរំឭកការបាត់បង់ទឹកដីទៅ គឺយើងនឹងរៀបចំការតវ៉ាតាមលក្ខណៈផ្លូវច្បាប់ តវ៉ាទៅតាមគណៈកម្មការ ២១ដាក់នឹមអាណានិគមចេញពីការគ្រប់គ្រងទឹកដីកម្ពុជាក្រោម។ ទី ២ យើងជំរុញទៅដល់ក្រុងហ្សឺណែវ ក្រុមប្រឹក្សាសិទ្ធិមនុស្ស ហើយចំពោះមូលហេតុ នៃការរំលោភ សិទ្ធិមនុស្សមកលើខ្មែរក្រោម។ ទី៣ ទៀតគឺថាយើងជំរុញតាមលក្ខណៈតុលាការ» ។
បណ្ឌិត Joshua Cooper នាយកវិទ្យាស្ថានសិទ្ធិមនុស្សរដ្ឋហាវៃ និងជាទីប្រឹក្សាសហព័ន្ធ ខ្មែរកម្ពុជាក្រោម បានថ្លែងអំពីប្រវត្តិ នៃការតស៊ូរបស់ជនជាតិដើម គឺពួកគេចាប់ផ្តើមតស៊ូបន្តិច ម្តងៗ រហូតដល់អង្គការសហប្រជាជាតិទទួលស្គាល់ជាផ្លូវការ ហើយសហព័ន្ធខ្មែរកម្ពុជាក្រោមដែល កំពុងធ្វើចលនាតស៊ូលើឆាកអន្តរជាតិបច្ចុប្បន្ន នៅថ្ងៃអនាគតនឹងទទួលបានសិទ្ធិសេរីភាពជាក់ជា មិនខាន ។
ដើម្បីបានឃើញច្បាស់នូវសកម្មភាពអហឹង្សា របស់សហព័ន្ធខ្មែរកម្ពុជាក្រោម តាមកម្រងឯក
សារ DVD ក្នុងឧកាសទិវាកម្ពុជាក្រោម ខួបឆ្នាំទី៦០ ថ្ងៃបារាំងកាត់ទឹកដីកម្ពុជាក្រោម អោយទៅ អាណានិគមយួន ដែលរៀបចំឡើងនៅប្រទេសបារាំង និងមហាបាតុកម្មជាប្រវត្តិសាស្រ្ត នៅប្រ ទេសស្វីស កាលពីខែឧសភា និងមិថុនា ឆ្នាំ ២០០៩ កន្លងទៅនោះ សូមប្រិយមិត្ត និងបងប្អូនជន រួមជាតិខ្មែរ-ខ្មែរក្រោម នៅគ្រប់មជ្ឈដ្ឋាន ទំនាក់ទំនងទៅផលិតកម្មខ្មែរ ឬការិយាល័យ សារពត៌មាន ព្រៃនគរ តាមអាយដ្ឋានដូចខាងក្រោម៖
P.O Box 51201 San Jose, CA 95151 U.S.A Tell: (360) 791-9771 / (408) 550-5060.