កម្មាភិបាលយួនយកចិត្តទុដាក់រៀនអក្សរខ្មែរ

ដោយ៖ ចៅ មុនីខេមរា
ប្រភពព័ត៌មានពីប្រជាពលរដ្ឋខ្មែរ នៅខេត្តក្រមួនស បានប្រាប់ឲ្យដឹងថា អាជ្ញាធរកុម្មុយនិស្តកំពុងតែជំរុញឲ្យ ក្រុមកម្មាភិបាលជនជាតិយួនរៀនអក្សខ្មែរ ដើម្បីងាយស្រួលតាមដានទំនាក់ទំនង និងគ្រប់គ្រងជនជាតិដើមខ្មែរ ដែលកំពុងរស់នៅក្នុងប្រទេសវៀតណាម ។
តាមការឲ្យដឹងពីប្រជាពលរដ្ឋខេត្តក្រមួនស ឬយួនគៀងយ៉ាង បានបង្ហើបថា ចាប់តាំងពីឆ្នាំ២០០៧ មកទល់ ពេលនេះ មន្ទីរមហាផ្ទៃខេត្តក្រមួនស បានសហការជាមួយនឹងមជ្ឈមណ្ឌលអប់រំអចិន្រ្តៃយ៍របស់ខេត្តនេះ បើកថ្នាក់ បង្រៀនអក្សរខ្មែរជូនកម្មាភិបាលអ្នករដ្ឋការជនជាតិយួន បាន ៥ថ្នាក់នៅតាមភូមិភាគនានា ដែលមានជនរួមជាតិខ្មែរ ក្រោមរស់នៅកុះករ និងនៅតាមមន្ទីរផ្នែកនានាក្នុងខេត្ត ។
ស្រ្តីម្នាក់ដែលអះអាងថា ជានាយកានៃមជ្ឈមណ្ឌលអប់រំអចិន្រ្តៃយ៍ខេត្តក្រមួនស ឈ្មោះង្វៀង ធីភីអៀន បានឲ្យដឹងពីមូលហេតុនៃតម្រូវការឲ្យកម្មាភិបាលសិក្សាអក្សរខ្មែរថា មុខសញ្ញារៀនភាសាខ្មែរគឺបំណងទៅលើក្រុមកម្មាភិបាលឃុំ ស្រុក នៅតាមតំបន់ដែលមានជនជាតិដើមខ្មែរកម្ពុជាក្រោម ឬក៏កម្មាភិបាលនៅមន្ទីរផ្នែកថ្នាក់ខេត្ត ដែលទំនាក់ទំនងសកម្មភាពនៅភូមិភាគនានាមានខ្មែក្រោមររស់នៅច្រើន ។ ក្រៅពីទិសដៅដើម្បីងាយស្រួលក្នុងការ ប្រាស័យទាក់ទង មជ្ឈមណ្ឌលនៅទាំងចងក្រងឯកសារច្រើនសំរាប់សិក្ខាកាមជ្រើសរៀនយកទៅរៀន ។
ឈ្មោះ ឡឺវ វ៉ាំងឡង នគរបាលខេត្តក្រមួនស ដែលកំពុងរៀនអក្សរខ្មែរ និងនិយាយភាសាខ្មែរប៉ៃឡាំ ៗ បាន និយាយថា អាស្រ័យដោយមានលក្ខណៈពិសេសនៃការងារ ទើបឡឺវ វ៉ាំងឡងទៅធ្វើការនៅភូមិភាគដែលមាន ជនជាតិដើមខ្មែរក្រោមរស់នៅជារឿយ ៗ ។ ហើយការដែលចូលរៀនថ្នាក់អក្សរខ្មែរអស់រយៈពេលខ្លីនេះ វ៉ាំងឡង អះអាងខ្លួនអាចស្តាប់បានបណ្តើរ ៗហើយ ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់អង្គភាព ។
តាមការអះអាងរបស់ពលរដ្ឋខ្មែរក្រោមក្នុងខេត្តខាងលើ បានបង្ហើបទៀតថា កម្មវិធីសិក្សាអក្សរខ្មែររបស់ ក្រុមយួនខាងលើ គឺសិក្សារយៈពេលបីថ្ងៃមួយសប្តាហ៍ គឺនៅថ្ងៃចន្ទ ពុធ និងថ្ងៃសុក្រ ហើយរាល់សប្តាហ៍គេតែងលឺ សំឡេងប៉ៃឡាំ ៗ និងសំណើចក្អាកក្អាយយ៉ាងអាណាធិបតេយ្យ ។ តាមកម្មវិធីសិក្សាក្នុងរយៈពេល ៨ខែ សិក្ខាកាម នឹងឆ្លងកម្មវិធីសិក្សាសំខាន់ដូចរបៀបសរសេរ និងវិធីប្រកបស្រះជាមួយនឹងព្យញ្ជនៈរបៀបផ្ញើជើងព្យញ្ជនៈ ព្យាង្គ តម្រួត និងតួអក្សរផ្សំជាមួយនឹងស្រះ ៕.