យើងខ្ញុំ ជាព្រះសង្ឃ គណៈកម្មការ និងអាចារ្យ វត្តខេមររង្សី ក្រុងសាន់ហូស្សេ បានរៀបចំពិធីបុណ្យ បុណ្យភ្ជុំបិណ្ឌ ដើម្បីឧទ្ទិសកុសលជូន ចំពោះ បេត បុគ្គល មាតាបិតា ជីដូនជីតា និងញាតិកាទាំង ៧ សន្តាន និងដើម្បីបង្កើតសាមគ្គីធម៌របស់ជាតិ ព្រមទាំង ស្វែងយល់ អំពីទស្សនៈកម្មផល នៃព្រះពុទ្ធ សាសនា។ អាស្រ័យដូចបានជំរាបជូនខាងលើ យើងខ្ញុំ សូមគោរព អញ្ជើញ លោក លោកស្រី និងពុទ្ធបរិស័ទ ជិតឆ្ងាយ ចូលរួមគាំទ្រ និងញុំាងពិធី បុណ្យភ្ជុំបិណ្ឌនេះ ឲ្យ បានច្រើនកុះករ រួចអនុមោទនា ទទួលយកមគ្គផលទៅតាមសទ្ធាជ្រះថ្លារៀងៗខ្លួន កុំបីឃ្លៀងឃ្លាតឡើយ។ សូមទាញយកកម្មវិធីបុណ្យភ្ជុំបិណ្ឌ វត្តខេមររង្សី
Invitation to the Bon Pchum Ben Ceremony
You are cordially invited to attend our Buddhist cultural event—BON PCHUM BEN which is the commemoration ceremony to remember our loved ones who passed away. The ceremony will be from Friday, September 23, 2011 to Sunday, September 25, 2011 at Wat Khemara Rangsey. On Saturday, our special guests, Mr. Trent Walker from Berkeley University and Ms. Phoeun Sreypeou from Cambodia will perform “Dharma Songs: Buddhist Melodies from Cambodia.”
– For donation to Wat Khemara Rangsey, please write your check payable to: UKKNO.INC
កម្មវិធីបុណ្យ
-ថ្ងៃសុក្រ ទី២៣ ខែកញ្ញា ឆ្នាំ ២០១១ Friday, September 23, 2011
-ម៉ោង 5:30PM—9:00PM ប្រារព្ធសាសនកិច្ច និងនិមន្តព្រះសង្ឃចំរើនព្រះបរិត្ត។
-ថ្ងៃសៅរ៍ ទី២៤ ខែកញ្ញា ឆ្នាំ ២០១១ Saturday, September 24, 2011
-ម៉ោង 8:30AM—12:00PM ពុទ្ធសាសនកិច្ច និងដារបង្សុកូលជូនវិញ្ញាណក្ខ័ន្ធ អ្នកមានគុណជាដើម។
-ម៉ោង 1:00PM—2:00PM ពិធី ស្មូតទំនួញប្រេត ដោយកញ្ញា ភឿន ស្រីពៅ មកពីស្រុកខ្មែរ និងលោក Trent Walker ជនជាតិអាមេរិក ពីសកលវិទ្យាល័យ Berkeley នៃរដ្ឋកាលីហ្វ័រញ៉ា។
-ថ្ងៃអាទិត្យ ទី២៥ ខែកញ្ញា ឆ្នាំ ២០១១ Sunday, September 25, 2011
-ម៉ោង 8:30AM –2:00PM រាប់បាត្រ, សាសនកិច្ច, ដារបង្សុកូល, ពហូទេវា, ទេសនាគ្រែពីរ និងពិធីស្មូតអំពី គុណមាតាបិតា ដោយកញ្ញា ភឿន ស្រីពៅ មកពីស្រុកខ្មែរ។
ធ្វើនៅវត្តខេមររង្សី ក្រុងសាន់ហូស្សេ, ថ្ងៃទី០១ កញ្ញា ឆ្នាំ២០១១
តំណាងព្រះសង្ឃនិងគណៈកម្មការវត្ត
ព្រះភិក្ខុ សឺង យ៉ឹង រតនា (សុវណ្ណប្បញ្ញោ)