កម្មវិធីប្រឡងថ្នាក់ពុទ្ធិកអនុវិទ្យាល័យ នៅដែនដីកម្ពុជាក្រោម

ព្រះតេជគុណ អស់លោក អ្នក នាង មិត្ត អ្នក ស្តាប់ វិទ្យុសំឡេងកម្ពុជាក្រោម ជាទីរាប់អាន ព្រះសង្ឃ និងប្រជាជាតិខ្មែរកម្ពុជាក្រោម ស្រុកកំពង់ស្ពាន ខេត្តព្រះត្រពាំង បានរៀបចំ កម្មវិធីប្រឡងបំណាច់ឆ្នាំ ទូទាំងស្រុក សំរាប់ ថ្នាក់ពុទ្ធិកៈ មធ្យមសិក្សា បឋមភូមិ ដែលរួម មាន ៣ថ្នាក់គឺថ្នាក់ទី ១ ទី ២ និងទី ៣។ កម្មវធី នេះ បានប្រព្រឹត្តទៅ ក្រោមអធិបតីភាពរបស់ ព្រះតេជគុណ ឡឹម ពៅ ដែលជាព្រះមេគណ រងនៃខេត្តព្រះត្រពាំង និងជាអនុគណខេត្តកំពង់ស្ពាន។ កម្មវិធីប្រឡង បានចាប់តាំង ពីថ្ងៃទី ៩-១០-១១រោច ខែបុស្ស ឆ្នាំខាល ទោស័ក ពុទ្ធសករាជ ២៥៥៤ ត្រូវ នឹងថ្ងៃសុក្រ សៅរ៍ អាទិត្យ ទី ២៨-២៩-៣០ មករា ឆ្នាំ ២០១១។ រីឯ មជ្ឈមណ្ឌលប្រឡងគឺស្ថិត នៅក្នុងវត្តសង្វាថ្មមាស ហៅអូរទទឹង ភូមិអូរទទឹង ស្រុកកំពង់ស្ពាន ខេត្តព្រះត្រពាំង។ ព័ត៌មានលំអិត លោក ហៅ ឈួនលី ធ្វើសេចក្តីរាយការណ៍៖ .