ទោះបីជា ទៅដល់ទីណា ឬជ្រុងម្ខាងនៃផែនដីក៏ដោយ ក៏ខ្មែរមិន ដែលបោះបង់ចោលនូវបុណ្យទំនៀមទម្លាប់ ប្រពៃណីជាតិម្តងណាឡើយ។ ដូច្នេះ នៅរៀងរដូវភ្ជុំ បិណ្ឌម្តងៗ ខ្មែរ នៅគ្រប់ទីក្រុងតំបន់ រដ្ឋ និងប្រទេស នានា នៅជុំវិញពិភពលោកទាំងមូល តែងតែនាំគ្នា ប្រារព្វពីធីបុណ្យភ្ចុំបិណ្ឌមិន ដែលខកខានម្តងណា ឡើយ។ សូម្បីតែតំបន់ខ្លះពុំមានខ្មែរច្រើនរស់នៅ ហើយពុំមានវត្តអារាមខ្មែរ សម្រាប់ធ្វើបុណ្យសុន្ទរ៍ទាន ផ្សេងៗ ដូចអ្នក ដែលនៅតាមតំបន់ ដែលមានខ្មែរ ច្រើន ហើយមានវត្តច្រើនក៏ដោយ ក៏ពួកគេមិនដែលមានគំនិតបោះបង់នូវបុណ្យទំនៀមទម្លាប់ប្រពែណីជាតិ របស់ខ្លួនចោលដែរ។ យ៉ាងហោចណាស់ ពួកគេក៏បានរៀបចំម្ហូមអាហារសែនព្រេនរំឮកគុណដូនតា នៅតាមផ្ទះ រៀងខ្លួនដែរ។ យ៉ាងណាមិញ កាលពីថ្ងៃអាទិត្យម្សិលមិញនេះ សាខាសហព័ន្ធខ្មែរកម្ពុជាក្រោម ហើយនឹង សមាគម ខ្មែរកម្ពុជាក្រោម ប្រចាំទីក្រុង Long Beach រដ្ឋ California ភាគខាងត្បូង បានរួមគ្នាប្រារព្វពីធី បុណ្យភ្ជុំបិណ្ឌមួយ នៅវិថី Anaheim ស្ថិតក្បែរបណ្ណល័យថ្មីនៃទីក្រុង Long Beach។
សំឡេង សម្តែងព្រះធម៌ទេសនា