ព្រះតេជគុណ អស់លោក លោកស្រី ប្រិយមិត្តអ្នកស្តាប់វិទ្យុសំឡេង កម្ពុជាក្រោម ជាទីគោរពរាប់អាន! ថ្ងៃនេះ គឺជាថ្ងៃច័ន្ធ ៤កើត ខែមាឃ ឆ្នាំខាល ទោស័ក ពុទ្ធសករាជ ២៥៥៤ ត្រូវ នឹងថ្ងៃទី ៧ ខែកម្ភៈ គ្រិស្តសករាជ ២០១១។ គឺជាវិរៈថ្ងៃបុណ្យគំរប់ ៧ថ្ងៃនៃព្រះសព ព្រះឧទ្ទេសចារ្យ ថាច់ សារា។ ព្រះតេជគុណ អស់លោក លោកស្រី បានជ្រាបកន្លងមកហើយថា ព្រះឧទ្ទេសចារ្យ ថាច់ សារា ដែលជាព្រះពហុស្សូត និងជា សមណនិស្សិតនៃ វិទ្យាស្ថានពុទ្ធសាសននា ខ្មែរ ខេត្តព្រែកឬស្សី បានទទួលអនិច្ចធម្ម កាលពីថ្ងៃអាទិត្យ ១១រោច ខែមាឃ ត្រូវនឹង ថ្ងៃទី ៣០មករា ឆ្នាំ ២០១១កន្លងទៅ ដោយគ្រោះថ្នាក់ចរាចរណ៍។ ការអនិច្ចធម្មរបស់ព្រះឧទ្ទេសចារ្យ ថាច់ សារា នៅពេលនោះ គឺរួមជាមួយ នឹងប្អូនប្រុសពៅរបស់ព្រះអង្គ នាម ថាច់ សារាវ័ន។ ថ្ងៃនេះ ព្រះសង្ឃ និងពុទ្ធបរិស័ទ វត្តកោះកែវសេរី បានពិធីបុណ្យទក្ខិណានុប្បទាន ដើម្បីឧទ្ទិសគំរប់ខួប ៧ថ្ងៃនៃព្រះឧទ្ទេសចារ្យ ថាច់ សារា និងប្អូនប្រុសថាច់ សារវ័ន នៅក្នុងពិធីបុណ្យ ដែលពោរពេញទៅ ដោយពុទ្ធបរិស័ទ និមន្ត និងអញ្ជើញមក ពីគ្រប់ទិសទីកុះករ ដែលជាទិដ្ឋភាពបញ្ចាំងឲ្យឃើញថា ព្រះឧទ្ទេសចារ្យ ថាច់ សារា ជាកុលបុត្រមួយរូប ជាព្រះពហុស្សូតមួយរូប ជាសមណនិស្សិតមួយរូប ប្រកបដោយលក្ខណៈសម្បត្តិល្អប្រពៃ។ ពេលនេះ វិទ្យុសំឡេងកម្ពុជាក្រោម សូមអានជូននូវជីវប្រវត្តិរបស់ព្រះឧទ្ទេសចារ្យ ថាច់ សារា ទាំងស្រុង ដូចតទៅនេះ។ .