កម្មករខ្មែរក្រោម នៅរោងច័ក្រម៉ីផុង​ (My phong) ធ្វើកូដកម្មទាមទារ ដំឡើងប្រាក់ខែ

ថ្មីៗនេះ​ ប្រភពព័ត៌មាន ពីដែនដីកម្ពុជាក្រោម បានឲ្យដឹងថា រោងចក្រម៉ីផុង (My Phong) ស្ថិតនៅស្រុកថ្កូវ (Tra Cu) ខែត្រព្រះត្រ ពាំង (Tra Vinh) កម្ពុជាក្រោម​។​ គឺជារោងចក្រ ដែលផលិត ស្បែកជើង​ និងសំលៀក បំពាក់ ហើយមានកម្មករ កម្មការនី ប្រហែលជា​ ៤០០០នាក់ ​ដែលកំពុងធ្វើការ ។ កម្មករ កម្មការនី ភាគច្រើនជាជនជាតិដើម ខ្មែរក្រោម។ រោងចក្រនេះ បានបង្ខំឲ្យកម្មករធ្វើការ គឺចាបតាំងពីម៉ោង ៦ ព្រឹករហូតដល់ម៉ោង ៦រសៀល ហើយឲ្យប្រាក់ខែយ៉ាងទាបបំផុត សម្រាប់កម្មករម្នាក់ៗ បានត្រឹមតតែជាង ១.០០០.០០០D (មួយលានដុង ស្មើ នឹង ១០០$)។ យ៉ាងណាក៏ដោយ ច្បាប់ក្នុងរោងចក្រនេះ បានតម្រូវថា នឹងផ្តល់ប្រាក់រង្វាន់លើកទឹកចិត្ត រៀងរាល់បុណ្យចូលឆ្នាំយួន ដល់កម្មករម្នាក់ៗ។ ប៉ុន្តែ សម្រាប់ឆ្នាំនេះ មិនត្រឹមតែ រោងចក្របើកលុយយឺតយ៉ាវ ប៉ុណ្ណោះទេ ថែមទាំងកាត់ប្រាក់រង្វាន់ដំណាច់ឆ្នាំទៀតផង។ ព័ត៌មានលំអិត សូមស្តាប់លោក ហៅ ឈួនលី រាយការណ៍៖ .