កម្ពុជា និង វៀតណាមបារម្ភអំពី គម្រោងវារីអគ្គិសនីថ្មីរបស់ឡាវ

ដោយ សឺង  វិចិត្រ l VOKK

ប្រទេសកម្ពុជា និងប្រទេសវៀតណាម បានសម្ដែងនូវក្ដីបារម្ភអំពីភាពពង្រឹងរបស់ទំនប់វារីអគ្គិសនីដែលឡាវ កំពុងមាន គម្រោងកសាងលើទន្លេមេគង្គ ។ អង្គការទន្លេទាំងឡាយលើពិភពលោក បានថ្លែងថា ទំនប់នេះនឹងនាំ គ្រោះថ្នាក់ ធំបំផុត ដល់របរនេសាទ ហើយអាចនាំឲ្យកម្ពុជា និង វៀតណាម មានផលវិបាកខាងស្បៀងអាហារ ។ តែប្រទេសលាវ នៅរក្សា ដដែលគំនិតរបស់ខ្លួន ដោយអ្នកជំនាញការលើទំនប់នេះអះអាងថា ការប្រឆាំងទាំង ឡាយកើតឡើង ដោយយោង ទៅតាមទិន្នន័យខុស និងយោងតាមសេចក្ដីរាយការណ៍ហួសសម័យ ។

ទីតាំងទំនប់ Don Sahong ។
ទីតាំងទំនប់ Don Sahong ។

ថ្មីៗនេះ ប្រទេសកម្ពុជា និងប្រទេសវៀតណាមបានសម្ដែងនូវក្ដីបារម្ភអំពីភាពពង្រឹងរបស់ទំនប់វារីអគ្គិសនីដែលឡាវ កំពុង មាន គម្រោងកសាងលើទន្លេមេគង្គ ។

ទំនប់ ដូនសាហុង ជាគម្រោងវារីអគ្គិសនី ដែលឡាវទើបនឹងប្រកាសថានឹងចាប់ផ្ដើមការសាងសង់ ត្បិតតែត្រូវទទួល បាន ការ ប្រឆាំងកាន់តែច្រើនពីប្រទេសជិតខាងនិងអង្គការការពារបរិស្ថានទាំងឡាយ ។

ជាប្រទេសមួយស្ថិតក្នុងតំបន់មិនជាប់សមុទ្រ ឡាវបានប្ដេជ្ញាចិត្តបង្កើតទំនប់វារីអគ្គិសនីទាំងឡាយដើម្បី ផ្ដល់អគ្គិសនី ជូន អតិថិជនសំខាន់ គឺ ថៃឡង់ដ៍ ។ ឡាវក៏កំពុងដំណើរការសាងទំនប់ សាយ្យ៉ាបូរី ដែលធ្លាប់ត្រូវបានប្រឆាំងយ៉ាងដាច់ខាត ។

វិទ្យុអាស៊ីសេរីបាននាំពាក្យលោក ឡេ ឌឹង ទ្រុង អគ្គស្នងការការិយាល័យអចិន្ត្រៃយ៍ គណៈកម្មាធិការទន្លេមេគង្គវៀតណាម ថា រដ្ឋាភិបាលវៀតណាមកំពុងមាន «សំណួរយ៉ាងច្រើន» អំពីគម្រោងទំនប់ ដូនសា ហុង ។

មន្ត្រីរូបនេះក៏បានអោយដឹង វៀតណាមស្ថិតនៅខាងក្រោមទន្លេមេគង្គ ប៉ុន្តែ មិនទាន់វាយតម្លៃច្បាស់ថា ទំនប់នេះនឹងប៉ះពាល់ ដល់ ធនធាន ត្រីទន្លេ បរិស្ថាន និង ជីវភាពប្រជាជនដែលផ្អែកលើទន្លេនេះយ៉ាងម៉្ដេចឡើយ ។

អង្គការទន្លេទាំងឡាយលើពិភពលោក បានប្រាប់ថា ទំនប់ ដូន សាហុង «នឹងនាំគ្រោះថ្នាក់ធំបំផុតដល់របរនេសាទ ហើយអាចនាំឲ្យកម្ពុជា និង វៀតណាម មានផលវិបាកខាងស្បៀងអាហារ » ។

អង្គការ Save the Mekong Coalition បានផ្ញើពាក្យបណ្ដឹងឡើងគណៈកម្មាធិការទន្លេមេគង្គ ជាស្ថាប័ន គ្រប់គ្រងអភិវឌ្ឍន៍ តាមមាត់ទន្លេនេះ ដើម្បីប្រឆាំងនឹងគម្រោងសាងសង់ទំនប់របស់ឡាវ ។

លោកស្រី សានដ្រា ប៉ូស្តែល (Sandra Postel) នាយកនៃគម្រោងនយោបាយទឹកពិភពលោក បានសរសេរលើទស្សនាវដ្ដី National Geographic ថា គណៈកម្មាធិការទន្លេមេគង្គ និង ពិភពលោក ត្រូវមានមធ្យោបាយធ្ងន់សម្រាប់ឡាវ ដើម្បីរារាំង មិនឲ្យប្រទេសនេះសាងទំនប់នេះក្នុងរយៈ ១០ ឆ្នាំ ដើម្បីសិក្សាអំពីភាពប៉ះពាល់នៃទំនប់នេះ ។

អង្គការទាំងនេះបានឲ្យដឹងថា ឡាវ បានមិនគោរពគោលការណ៍របស់គណៈកម្មាធិការទន្លេមេគង្គ អំពីការសួរយោបល់ប្រ ទេសជិតខាងមុន សាងទំនប់នេះដោយប្រកាសថា ទំនប់នេះ មិនស្ថិតលើដៃមេរបស់ទន្លេមេគង្គ ។

ភាគី ឡាវ នៅរក្សាដដែលគំនិតរបស់ខ្លួន ។ រដ្ឋាភិបាល និងអ្នកជំនាញការលើទំនប់នេះអះអាងថា ការប្រឆាំងទាំង ឡាយកើតឡើង ដោយយោងទៅតាមទិន្នន័យខុស និងយោងតាមសេចក្ដីរាយការណ៍ហួសសម័យ ៕

ប្រភពព័ត៌មានពី RFA, National Geographic