ដោយ គីមមឿន កវីខ្មែរក្រោម ថ្ងៃទី៨ កុម្ភៈ ឆ្នាំ២០១១
ពីទីក្រុង STOCKHOLM ប្រទេសស៊ុយអែត
១/ STOCKHOLM ដួងចិត្ត សូមអ្នកអាណិត ជូយនាំសំដី
អក្ខរាដួងចិត្ត វាចាកវី ទៅប្រាប់នួនស្រី ថានឹកគ្មានល្ហែ។
២/ បងនឹកអូនណាស់ ទ្រូងតឹងដេរដាស់ ពេញដោយក្តីស្នេហ៍
ថ្ងៃយប់ទន្ទេញ ចាំឈ្មោះមាសមេ ដឹងថ្ងៃណាទេ បានជួបនួនល្អង ?
បន្ទរ- កម្ពុជាក្រោមអើយ អ្នកកុំកន្តើយ ថែធួនស្ងួនគ្រង
ពុកម៉ែបងប្អូន គ្រហស្ថព្រះសង្ឃ ឱ្យផុតបំណង យួនប៉ងធ្វើទុក្ខ។
៣/ ខ្ញុំសូមសន្យា ស្នេហ៍អ្នកគ្រប់គ្រា រហូតទៅមុខ
ឆ្លាក់ក្នុងបេះដូង ចារឈ្មោះអ្នកទុក គ្រាទុក្ខគ្រាសុខ មិនភ្លេចសោះឡើយ៕