ខួប ៦៨ ឆ្នាំ នៃ​ទិវា កម្ពុជា​ក្រោម នៅក្រោម​នឹម​អាណានិគម​យួន ប្រារព្ធ​ដោយ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម នៅ​ជុំវិញ​ពិភពលោក​

June 6, 2017 9:06 AMComments Off on ខួប ៦៨ ឆ្នាំ នៃ​ទិវា កម្ពុជា​ក្រោម នៅក្រោម​នឹម​អាណានិគម​យួន ប្រារព្ធ​ដោយ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម នៅ​ជុំវិញ​ពិភពលោក​Views: 175

​នៅ​ថ្ងៃអាទិត្យ ទី ៤ ខែមិថុនា ឆ្នាំ ២០១៧ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម នៅ​ជុំវិញ​ពិភពលោក បាន​ប្រារព្ធ​ខួប ៦៨ ឆ្នាំ ដើម្បី​រំឭក​ដល់​ថ្ងៃ​ដែល​បារាំង​បាន​កាត់​ដែនដី​កម្ពុជា​ក្រោម​ឲ្យ​ទៅ​វៀតណាម​ធ្វើ​អាណានិគម​បន្ត​លើ​ប្រជាជាតិ​ខ្មែរក្រោម ។ សាខា​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ដែល​បាន​ប្រារព្ធ​ទិវា​នេះ រួមមាន សហរដ្ឋអាមេរិក ក្នុងនោះ​មាន ទីក្រុង សាន់ ហូ​ស្សេ (San Jose), រដ្ឋ Washington State, រដ្ឋ New Jersey, ទីក្រុង Philadelphia, រដ្ឋ Florida, រដ្ឋ Colorado និង​នៅ​ទីក្រុង​ប៉ា​រិ​ស ប្រទេស បារាំង និង​កាណាដា ជាដើម ។ ថ្នាក់ដឹកនាំ សមាជិក សមាជិកា នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម និង​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​បាន​ចូលរួម​ក្នុង​កម្មវិធី​នេះ ដើម្បី​សម្ដែង​ការសោកស្ដាយ​ចំពោះ​ការបាត់បង់​ទឹកដី​កម្ពុជា​ក្រោម និង​ការឈឺចាប់​ចំពោះ​ការ​ធ្វើទុក្ខបុកម្នេញ​លើ​ពលរដ្ឋ​ខ្មែរក្រោម​ពី​សំណាក់​រដ្ឋាភិបាល​អាណានិគម​យួន សព្វថ្ងៃ ព្រមទាំង​ធ្វើ​របាយការណ៍​នូវ​សកម្មភាព​ថ្មីៗ​របស់​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ។​

ខាងក្រោមជាវីដេអូ នៃពិធីខួប ៦៨ ឆ្នាំ នៃទិវា ៤ មិថុនា ឆ្នាំ ២០១៧ ដែលបានប្រារព្ធ នៅសហរដ្ឋអាមេរិក កាណាដា និងប្រទេសបារាំង ។

រដ្ឋ Washington State សហរដ្ឋអាមេរិក

នៅប្រទេសកាណាដា

នៅ San Jose រដ្ឋ California  សហរដ្ឋអាមេរិក


នៅរដ្ឋ New Jersey សហរដ្ឋអាមេរិក

នៅ Paris ប្រទេសបារាំង

Comments are closed