គ្រួសារ លោក ថាច់ ស្វឹង ហៀង បានអង្គការ UNHCR បញ្ជូនទៅតាំងទីលំនៅថ្មី នៅសហរដ្ឋអាមេរិក

February 15, 2017 3:41 AMComments Off on គ្រួសារ លោក ថាច់ ស្វឹង ហៀង បានអង្គការ UNHCR បញ្ជូនទៅតាំងទីលំនៅថ្មី នៅសហរដ្ឋអាមេរិកViews: 539

នៅថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ ២០១៧ លោក ថាច់ ស្វឹង ហៀង និងគ្រួសារ ជាជនភៀសខ្លួនខ្មែរក្រោម ដែលបានសុំសិទ្ធិជ្រកកោននៅការិយាល័យអគ្គស្នងការអង្គការសហប្រជាជាតិទទួលបន្ទុក ជនភៀសខ្លួន (UNHCR) នៅទីក្រុងបាងកក ប្រទេសថៃ បានអង្គការមួយនេះបញ្ជូនទៅតាំងទីលំនៅប្រទេសទី ៣ នៅសហរដ្ឋអាមេរិក បន្ទាប់ពីលោកបានស្នាក់នៅ ក្នុងប្រទេសថៃ ក្នុងឋានៈជាជនភៀសខ្លួនអស់ជាច្រើនឆ្នាំមក ។

លោក ថាច់ ស្វឹឹង ហៀង ជាអតីតសមណសិស្សនៅសាលាបាលីខេត្តឃ្លាំង ដែលបានចេញធ្វើបាតុកម្មនៅក្នងព្រឹត្តិការណ៍ ៨ កុម្ភៈ  កាលពីឆ្នាំ ២០០៧ ជាមួយនឹងសមណសិស្សជាង ២០០ អង្គ ដើម្បីទាមទារឲ្យរដ្ឋាភិបាល យួនផ្ដល់សិទ្ធិសេរីភាពដល់ខ្មែរក្រោម នៅដែនដីកម្ពុជាក្រោម ។

តាមពិត លោក ថាច់ ស្វឹង ហៀង ត្រូវបានចេញមកសហរដ្ឋអាមេរិក កាលពីថ្ងៃទី ៨ ខែកុម្ភៈ  ឆ្នាំ ២០១៧  ចំថ្ងៃខួប ១០ ឆ្នាំ នៃព្រឹត្តិការណ៍ ៨ កុម្ភៈ  ម៉្លេះ តែដោយសារ បទបញ្ជារបស់ ប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump ក្នុងការហាមជនភៀសខ្លួនចូលទឹកដីសហរដ្ឋអាមេិក រយៈពេល ១២០ ថ្ងៃ បានធ្វើឲ្យដំណើេររបស់ លោក ថាច់ ស្វឹង ហៀង ជាប់គាំងរហូតដល់ថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ ២០១៧ ។

សព្វថ្ងៃ មានជនភៀសខ្លួនខ្មែរក្រោមជាច្រើនកំពុងតែសុំសិទ្ធិជ្រកកោននៅការិយាល័យអគ្គស្នងការអង្គការសហប្រជាជាតិទទួលបន្ទុក ជនភៀសខ្លួន (UNHCR) នាទីក្រុងបាងកក ប្រទេសថៃ ។ ក្រុមជនភៀសខ្លួន ទាំងនេះ បានភៀសខ្លួនចេញពីដែនដីកម្ពុជាក្រោម ដើម្បីគេចចេញពីការធ្វើទុកបុកម្នេញពីសំណាក់រដ្ឋាភិបាលអាណានិគមយួន ដោយសារតែពួកគេហ៊ានប្រើប្រាស់នូវសិទ្ធិ របស់ខ្លួន ក្នុងនាមជាជនជាតិដើម នៃដែនដីកម្ពុជាក្រោម ៕

1-xuan-hien-thach-14-february-2017

2-xuan-hien-thach-14-february-2017

3-xuan-hien-thach-14-february-2017

Comments are closed